កំពត ៖ នៅព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពត បានបើកសិក្ខាសាលាស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា "ប្រជាជនវ័យចាស់នៅកម្ពុជា" ក្រោមអធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ អង្គសិក្ខាសាលាព្រឹកនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរស្ថាប័នជំនាញជាច្រើនរូប ដែលមកពីបណ្តាខេត្តចំនួន៧ក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពតមានផ្ទៃដីសរុប៤.៨៧៣គីឡូម៉ែត្រការ៉េ បែងចែកជា៧ស្រុក-១ក្រុង មានចំនួន៨៨ឃុំ និង៥សង្កាត់និងភូមិចំនួន៤៨៨ភូមិ ដោយខេត្តកំពតជាខេត្តមួយមានលក្ខណៈអំណោយផលពីធម្មជាតិ សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្មនិងទេសចរណ៍។លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្រេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រកបដោយសុខសន្តិភាព ស្ថេរភាពនយោបាយជូនប្រជាជនទូទាំងប្រទេស។ជារួមសម្រាប់ខេត្តកំពតការ ការពារសណ្តាប់ធ្នាប់សាធារណៈត្រូវបានបម្រើកាន់តែប្រសើរឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមដំបូលសន្តិភាព។ថ្លែងបើកសិក្ខាសាលាក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា "ប្រជាជន គឺជាមធ្យោបាយនៃការអភិវឌ្ឍផង ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង"និងឈរលើទស្សនៈបរិយាប័ន្នស្ថានភាពសង្គមសេដ្ឋកិច្ចដែលកំពុងរីកចម្រើន គោលនយោបាយជាតិប្រជាជនឆ្នាំ២០០៣ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ជាគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលសង្គម-សេដ្ឋកិច្ច និងសង្គម-ប្រជាសាស្ត្រដែលកម្ពុជាបាននិងកំពុងឆ្លងកាត់ និងដើម្បីឆ្លើយតបនឹងភាពចាំបាច់ក្នុងដាក់ការបញ្ចូលបញ្ហាប្រជាជនទៅក្នុងផែនការអភិវឌ្ឃន៍ សំដៅធានាបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចមានសន្ទុះលឿនជាងមុន និងប្រកបដោយចីរភាព ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ