កែប ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍បាននឹងកំពុងបន្តត្រួតពិនិត្យយានយន្តកែច្នៃខុសទ្រង់ទ្រាយបច្ចេកទេសស្ថិតចំណុចផ្លូវជាតិលេខ៣៣ដូចភ្លៀងរលឹម។បើយោងតាមរបាយការណ៍របស់ក្រុមការងារជំនាញខាងលើបានឲ្យដឹងថា ការត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសឬយានយន្តកែច្នៃទ្រង់ទ្រាយកាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៨ម្សិលមិញមានចំនួន១៨គ្រឿង ដោយការងារនេះ ត្រូវបានជំនាញអនុវត្តជាប់ជាប្រចាំ ក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈ និងទ្រង់ទ្រាយរបស់យានយន្តគ្រប់ប្រភេទដែលធ្វើចរាចរនៅលើដងវិថីនានា ដូចជារថយន្តខ្នាតធំទ្រុងវែងឬខ្ពស់ និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាដើម។ហើយការត្រួតពិនិត្យនេះ បើមានយានយន្តណាកែច្នៃខុសទ្រង់ទ្រាយក្រុមការងារនឹងចាត់វិធានការភ្លាមៗ ប៉ុន្តែយានយន្តណាមានលក្ខណៈត្រឹមត្រូវនឹងត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅមុខបន្តទៀត។ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស បានឲ្យដឹងទៀតថា នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨នេះ ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនចំនួន១៨គ្រឿង ប៉ុន្តែរថយន្តទាំងអស់ខាងលើក្រោយពីបានពិនិត្យ គឺមានលក្ខណៈត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសទាំងអស់ ទើបក្រុមការងារជំនាញអនុញ្ញាតឲ្យវិលទៅកាន់គោលដៅរបស់ខ្លួន។សូមជម្រាបថា បច្ចុប្បន្នក្រុមការងារផ្នែកជំនាញ បាននិងកំពុងបន្តសកម្មភាពត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមដងផ្លូវជាប់ជាប្រចាំដូចភ្លៀងរលឹមតាមគោលការណ៍ដ៏ចម្បងរបស់រដ្ឋបាលខេត្តកែប៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ