ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរអរគុណរាជរដ្ឋាភិបាលដែលសម្រួលឱ្យមានការលើកលែងតម្លៃសេវាចេញ ចូលតាមច្រកព្រំដែន **|** បុរសម្នាក់បើកបររថយន្តស៊េរីទំនើបមួយគ្រឿងទៅមុខខឿនផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ **|** សម្តេច​បវធិបតី​ នាយករដ្ឋមន្ត្រី សម្រេច​បង្កើត​ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ **|** ព្រះករុណា ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូន មេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះធម្មជាតិដ៏រន្ធត់ **|** ព័ត៌មានបឋម}យ៉ាងហោចណាស់មនុស្ស ៤៣នាក់ បា.នជា..ប់នៅក្នុងអគារមួយកន្លែងដែលបានបាក់ ដោយសាររញ្ជួយដី ក្នុងតំបន់ Chatuchak នៅទីក្រុងបាងកក។ **|** ដំណឹងមរណៈទុក្ខ !! ================= ប្រសាសន៍សម្ដេចតេជោហ៊ុនសែន.. (សង្ខារមិនទៀងតែការស្លា.ប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែ ទទួលយកការពិតនេះដែរ។ **|** សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត» **|** ចូលរួមសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល **|** ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល **|** ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញ ផលិតផលក្នុងស្រុក សម្រាប់ផលិតចំណីសត្វជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន ៦ **|** សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព និង ស្ថាប័នសារព័ត៌មានចំនួន៣២ទៀត បានចុះអនុស្សារណៈ ចងសម្ព័ន្ធភាព ដើម្បីរួមគ្នាផ្សព្វផ្សាយ ព័ត៌មានពិត ការអភិវឌ្ឍន៍រីកចម្រើន និងចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា **|** សម្រេចឃុំខ្លួន ម្ចាស់ប្រេនសម្រស់ធារ៉ាបណ្ដោះអាសន្ន ពាក់ព័ន្ធផលិតផលកូលាយកកែឆ្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត **|** ក្រសួង​មហាផ្ទៃ​ ជំរាបមក​ អភិបាល​ខេត្ត​កណ្តាល​ អោយ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​ ជៀម​ ខូយ​ ចៅសង្កាត់​តាខ្មៅ​ និង​កូនៗ​ ពាក់ព័ន្ធ​ បទ​រំលោភ​អំណាច​ និង​ ប្រព្រឹត្ត​អំពើពុករលួយ​ ។ **|** អភិបាលខេត្តកំពង់ចាម ស្នើសុំបញ្ចូលសាលាបឋមសិក្សាទាំង ៤១០សាលា ចូលជាសាលាគោលដៅ គ.វ.អ សំដៅចូលរួមពង្រឹង និងលើកកម្ពស់គុណភាពអប់រំ **|** ឆ្នាំ២០២៤ អាជ្ញាធរផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹងពីបញ្ហាគ្រឿងញៀនជាង១៤ម៉ឺនលើក **|**

ព័ត៌មានចាស់ៗ

Sun,02 September 2018 (Time 08:17 AM)
ដោយ សម្លេងខ្មែរពិត

ផ្លូវ​កៅស៊ូ​ជាច្រើន​កន្លែង​ក្លាយជា​សំបុកមាន់​និង​បែកខ្ទេច រង​ការខូចខាត ព្រោះ​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​លក់​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ ចាត់វិធានការ​ផង​ទាន​
ខេត្ត​ប៉ៃលិន​៖ ពលរដ្ឋ​ដែល រស់នៅ​សង្កាត់​ប៉ៃលិន​និង​សង្កាត់​បរ​យ៉ាខា​,​ក្រុងប៉ៃលិន​ពួកគាត់​បាន រិៈ​គន់ ទៅលើ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​សាធារណៈការ​ខេត្ត​ប៉ៃលិន​ថា​, បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​បាន​ដឹក​អាចម៍ដី​លក់​យ៉ាង​អាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់​ដល់​ទ្រព្យសម្បិត្ត​សាធារណៈ និង​ប៉ះពាល់​បរិស្ថាន បង្ក​ជា​អាចម៍ដី​ជ្រុះ​នៅលើ​ដងផ្លូវ ពួកគាត់​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ហើយ​បញ្ហា​ទាំងនេះ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​ហាក់​មើលរំលង និង​គ្មាន​ចាត់វិធានការ​ទប់​ស្តាត់ ចំពោះ​រថយន្ត​ទាំងនោះ​សោះ​។​ ​តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ទាំងពី​ខាងលើ​បាន​និយាយ​តៗ​គ្នា​នៅ​តាម​ហាង​កាហ្វេ​ថា​៖ រយៈពេល​ជិត​មួយ​ខែ​មក​នេះ​ផ្លូវ​កៅស៊ូ​ជាច្រើន​ខ្សែ​នៅ​ក្រុងប៉ៃលិន​បាន​ក្លាយជា​សំបុកមាន់​និង​រថយន្ត​បាន​កិន បែកផ្លូវ​កៅស៊ូ ,​រង​ការខូចខាត​យ៉ាងខ្លាំង ដោយសារតែ​រថយន្ត​ដឹក​អាចម៍ដី​លក់ របស់​ក្រុមហ៊ុន​មួយចំនួន បាន​បំផ្លាញ ធ្វើឲ្យ​ខូចខាត​សម្បិត្ត​សាធារណៈ ប៉ះពាល់​បរិស្ថាន ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ហើយ​រថយន្ត​ដឹក​អាចម៍ដី​លក់ មួយចំនួន​មិន​ព្រម​គោរព​សេចត្តីណែនាំ​របស់​ក្រសួង​ជំនាញ ដែល​បញ្ហា​នេះ​គឺ​អាជ្ញាធរ​ខេត្ត ក៍​ដូច​មន្ទីរជំនាញ​ខេត្ត មាន​ភាព​ធូ​រលុង​ក្នុងការ​គ្រប់​គ្រ​ង់​។ ​ប្រភពព័ត៌មាន បាន​បន្តថា​៖​ផ្លូវ​កៅស៊ូ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​បំផុត និង​កើត​មាន​ក្រឡិក​ក្រឡុក ដូច​សំបុកមាន់ គឺ​នៅ​ភូមិបរ​យ៉ាខា ភូមិបរ​តាំង​ស៊ូ ភូមិ​ប៉ា​ហ៊ី​ត្បូង នៃ​ក្រុង​ប៉ៃលិន ហើយ​ផ្លូវ​ទាំងនេះ ទើបតែ​រង​ការខូចខាត ដោយសារតែ​រថយន្ត​ធំ​តូច របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​បើក​ឆ្លងកាត់​ទៅ​មកៗ បង្ក​អោយ​បាក់ស្រុត ក្លាយ​ជា​រណ្តៅ​ធំៗ និង​មាន​ទឹក​ដក់ ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ទៅមក និង​បង្ក​អោយ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។​ ​ប្រភពព័ត៌មាន បាន​បន្តទៀតថា​៖ ការដឹក​អាចម៍ដី​លក់ របស់​ក្រុម​ឈ្មួញ​ទាំងនោះ ភាគច្រើន​មិន​គោរព​សេចត្តីណែនាំ របស់​ក្រសួង​រ៉ែ​និង​ថាមពល​នោះ​ទេ ដូចជា ដឹក​ដី​លើ​ផ្លូវ​សាធារណៈ រថយន្ត​មិន​គ្រប រថយន្ត​ជ្រុះ​អាចម៍ រថយន្ត​ដឹក​លើស​ទម្ងន់ ជាដើម ហើយ​បញ្ហា​នេះ​ពួកគាត់​ស្នើសុំ​អាជ្ញាធរខេត្ត ក៍​ដូច​មន្ទីរជំនាញ​រ៉ែ និង​ថាមពល ,​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត មេត្តា​ចុះ​ត្រួតពិនិត្យ​ទីតាំង​កាយ​អាចម៍ដី​លក់ ណែនាំ​ពី​និតិ​វិធី​ច្បាប់ ដល់​ក្រុម​ឈ្មួញ​ដឹក​ដី​លក់​ទាំងនោះ​ផង កុំទៅ​តែពិនិត្យ ដោយ​ពុំ​មាន​វិធានការ​នោះ ។​ ​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន មានប្រសាសន៍​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា តាម​ទូរស័ព្ទ​ថា​៖ នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ចុះ​ទៅ​មើល​នៅ​តាម​ការដ្ឋាន របស់​ក្រុម​ឈ្មួញ​ដឹក​អាចម៍ដី​ទាំងនោះ​ហើយ ដោយ​ណែនាំ​ឲ្យ​ពួកគាត់​ដាក់​គម្រប់​គ្របពីលើ បើសិន​មិន​អនុវត្តន៍ ខាង​លោក​មិន​ឲ្យ​បើកបរ​លើ​ផ្លូវ​សាធារណៈ​នោះទេ លោក​ធ្វើ​ដូច្នោះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ការងារ​(​សូម​ស្តាប់​ការលើកឡើង​របស់​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ប៉ៃលិន )​។​ ​ចំណែក​លោក អ៊ាត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក៍​មាន​ប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពីរ​សៀល​ថ្ងៃទី​២៩ ខែ​សីហា​នេះ​ថា​៖ ចំពោះ​បញ្ហា​នេះ​កាលពី​សប្តាហ៍​មុន​ប្រជុំ គណៈ​អភិបាលខេត្ត គឺ​ឯកឧត្តម​អភិបាលខេត្ត​ប៉ៃលិន បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យទៅ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​សមត្ថកិច្ច​ជា​អ្នក​ចុះ​អនុវត្តន៍ ប្រសិន​ជា​ឃើញ​ក្រុម​រថយន្ត​ទាំងនោះ​ធ្វើ​ខុស​គោលការណ៍​និង​ចុះ​ចាប់​ភ្លាមៗ ប៉ុន្តែ​ខាង​លោក​មិន​ទាន់​បាន​ចុះ​សហការ​នៅឡើយ​ទេ ចំណែក​ឯ​រថយន្ត​ដឹក​ដី​នៅ​តែ​ដឹក​ដដែល ដោយ​មិន​គិត​ពី​ខែវស្សា ប្រាំង​នោះឡើយ​៕ អានបន្ត

Sat,01 September 2018 (Time 04:31 PM)
ដោយ សម្លេងខ្មែរពិត

អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ផ្ទាល់ ផ្លូវ​ដែល​រង​ការខូចខាត ពិបាក​ធ្វើ​ដំណើរ និង​ការរស់នៅ​របស់​ពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​១២៣CC ស្ថិតនៅក្នុង ភូមិ​ថ្មគោល​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​ផ្លូវ​មួយ​ខ្សែ​នេះ បាន​ទ​ទូល​រង​ការខូចខាត ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ ​កំណត់​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ថ្មី​ឡើងវិញ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សាងសង់​ជា​ផ្លូវ​បេតុង​មាន​ប្រវែង​៩៧០​ម៉ែត្រ និង​ទទឹង​ប្រវែង​៦​ម៉ែត្រ​។ ជាមួយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នឹងធ្វើ​ការរៀបចំ​ដាក់​បណ្តាញ​លូ​ផងដែរ​។​ ​ពាក់ព័ន្ធ​និង​ការបើក​ការដ្ឋាន​ធ្វើ​ផ្លូវ និង​ប្រព័ន្ធ​លូ​ខាងលើនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​មន្ទីរ​សាធារណការ ប្រញាប់​ដាក់​គ្រឿងចក្រ ឈូសឆាយ​ស្ថាបនា​ឲ្យបាន​លឿន​បំផុត និង​សូម​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ផង​ដែរ ជុំវិញ​ផលប៉ះពាល់ និង​ការរំខាន​នៅពេល​ការដ្ឋាន​ចាប់ផ្តើម​ដំណើរការ​។​ ​ក្រោយពី​បញ្ចប់​ការពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​១២៣CC​នេះហើយ លោក ឃួ​ង ស្រេង ក៏​បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​ការចាត់ចែង ការដឹក​ទឹកស្អាត​ចែកចាយ ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បន្តទៀត​។​ ​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ បានបញ្ជាក់​ថា ការចុះ​មក​សួរសុខទុក្ខ និង​ពិនិត្យមើល​ការចាត់ចែង​ការដឹក​ទឹកស្អាត​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​លោក​ចង់​ដឹង​និង​មើល​ឲ្យឃើញ​ពី ស្ថានភាព​ការរស់នៅ ការខ្វះខាត និង​ការចង់បាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​។ នៅ​ពេល​ដឹង​ពី​ការចង់បាន​របស់​ប្រជាណ​ល​រដ្ឋ​ហើយ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ជា​ម៉ែ​ជា​ឪ​របស់​ប្រជាពលរដ្ឋ យើង​ចុះ​ផ្តល់ជូន​ប្រជាពលរដ្ឋ​តែម្តង​។​ ​ជាក់ស្តែង នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ មិនទាន់​មាន​ប្រព័ន្ធ​ទឹកស្អាត​ទៅដល់ សម្រាប់​ប្រើប្រាស់​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើតឲ្យមាន​រថយន្ត​ដឹក​ទឹកជូន​ប្រជាពលរដ្ឋ ដល់​តាម​ខ្នង​ផ្ទះ​តែ​ម្តង ជាមួយនឹង​តំលៃ​រដ្ឋ​។​ ​ក្នុងឱកាស​នោះ​ដែរ​លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិសេស​មន្ត្រី​ដែល​អនុវត្ត​លើ​ការងារ​នេះ​បន្ថែម​ជើង​រថយន្ត ក្នុង​ការដឹក​ទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​។ លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​រដូវប្រាំង​ខាងមុខនេះ អាជ្ញាធរ និង​បន្ថែម​រថយន្ត​ដឹក​ទឹក​នេះ​បន្ថែម​ទៀត ពោល​គឺ​ទាំង​៨​ភូមិ ដែល​មិន​មាន​ទឹក​ម៉ាស៊ីន​ប្រើប្រាស់ អាច​១​ភូមិ​មាន​រថយន្ត​ដឹក​ទឹក​១​គ្រឿង ដើម្បី​ដឹក​ទឹក​ចែកចាយ​ឲ្យទាន់​ចិត្ត​ប្រជាពលរដ្ឋ​៕ ​ អានបន្ត

Sat,01 September 2018 (Time 04:22 PM)
ដោយ សម្លេងខ្មែរពិត

គ​.​ជ​.​ប ខេត្ត​កណ្តាល និង​រដ្ឋបាល​ខេត្ត រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨
(​កណ្តាល​)៖ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្តកណ្តាល និង​រដ្ឋបាល​ខេត្ត បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល និង​លោក គឹម ហុង ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តកណ្តាល​។​ ​នៅក្នុង​ឱកាស​នេះ​ដែរ លោក​បណ្ឌិត ម៉ៅ ភិរុណ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត និង​មន្ត្រី​បោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ប្រឹងប្រែង​បំពេញ​ការងារ​របស់​ខ្លួន ជាច្រើន​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ​ខ្ពស់បំផុត ធ្វើឱ្យ​ការងារ​បោះឆ្នោត​សម្រេចបាន​ជោគជ័យ​។​ ​លោក​បណ្ឌិត ម៉ៅ ភិរុណ ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ​ដោយ​ស្មោះ​ចំពោះ គណបក្ស​ន​បាយ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រគួតប្រជែង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ប្រកប​ដោយ​សេ​ចក​ក្តី​ថ្លៃថ្នូរ មាន​លក្ខណៈ​ចាស់ទុំ​ខាង​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​។​ ​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ជោគជ័យ​នៃ​ការរៀបចំ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតីកាល​ទី​៦​នេះ បាន​ឆ្លុះបញ្ចាំង ឱ្យឃើញ​នូវ​សមត្ថភាព បទពិសោធន៍ ការងារ​រៀបចំ​ការបោះឆ្នោត របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត និង​មាន​កិច្ចសហការ សម្របសម្រួល​យ៉ាង​ជិតស្និត​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​នានា ជំនះបាន​នូវ​ការលំបាក​មួយ​ចំនួន ដែល​បាន​ជួបប្រទះ​ផងដែរ​។​ ​ជាមួយគ្នានេះ​ដែរ​លោក គឹម ហុង បាន​ថ្លែងថា ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ មណ្ឌល​ខេត្ត​កណ្តាល មាន​គណបក្សនយោបាយ​ឈរ​ឈ្មោះ​ចំនួន​១៧​គណបក្ស​។​ ​លោក​បន្តថា ក្នុងដំណាក់កាល​ឃោសនា​បោះឆ្នោត​រយៈពេល​២១​ថ្ងៃ​កន្លង​ទៅ គណបក្ស​ទាំង​១៧ សុទ្ធតែ​បាន​រៀបចំ​កម្មវិធី​ឃោសនា របស់​ខ្លួន​គ្រប់ៗ​គ្នា គ្រាន់​តែ​គណបក្ស​ខ្លះ​ធ្វើ​ការឃោសនា​ទ្រ​ង​ទ្រាយ​ធំ ខ្លះ​ធ្វើ​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ជារួម​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន តាំងពី​ចាប់ផ្តើម​រហូត​ដល់​ទី​បញ្ចប់​ដោយ​ពុំ​មាន​ការរារាំង និង​គ្មាន​អំពើហឹង្សា​អ្វី​កើតឡើយ​។ លោក​បន្ត​ទៀត​ថា ក្នុង​ចំណោម​អ្នក​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​មណ្ឌល​ខេត្ត​កណ្តាល មាន​ចំនួន​៧៣២.៥៧២​នាក់ បាន​មក​បោះឆ្នោត​ចំនួន​៦៣២.២៥១​នាក់ ស្មើនឹង​៨៦,៣១%៕ ​ អានបន្ត

Sat,01 September 2018 (Time 04:16 PM)
ដោយ សម្លេងខ្មែរពិត

​បច្ចុប្បន្ន​សំរាម​និង​កាកសំណល់​គឺជា​បញ្ហា​ប្រឈម​មួយ ដែល​អាជ្ញាធរ​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​
កំពត ៖ សំរាម​និង​កាកសំណល់​នានា បច្ចុប្បន្ន​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក ខណៈ​ដែល​មហាជន​បាន​ចាត់ទុក​ជា​បញ្ហា​ប្រឈម​មួយ​គួរតែ​អាជ្ញាធរ​ជួយ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​។​ ផ្តើមចេញ​ពី​ភាព​អសកម្ម​ជាច្រើន​ទាក់ទង​នឹង​ករណី​ការ​បោះចោល​សំរាម​និង​កាក​សំណល់​នៅតាម​ទីសាធារណៈ​កន្លងមក បើ​ទោះជា​អាជ្ញាធរ​ក្នុង​តំបន់​និមួយៗ​ក្នុង​ខេត្ត​កំពត បាន​និង​កំពុង​ជំរុញ​ដល់​មហាជន​គ្រប់​ស្រទាប់ឲ្យ​ជ្រួបជ្រាប​ពី​កត្តាអ​នាម័យ​បែបណា ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយចំនួន​ហាក់​យល់ដឹង​នៅមានកម្រិត​នៅឡើយ ។ ម្ល៉ោះហើយ​ការ​លួច​យក​សំរាម ឬ​កាកសំណល់​ផ្សេងៗ​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ទីសាធារណៈ និង​តាម​ចិញ្ចើម​ផ្លូវ​បាននិងកំពុង​កើតមាន​ជា​ហូរហែរ​មិន​ថា​នៅ​តាម​ទីប្រជុំជន ឬ​ទីជនបទ​ឡើយ​។ ម្យ៉ាងទៀត បើ​តាម​មជ្ឈដ្ឋាន​ជាច្រើន​បាន​លើកឡើង​ថា ការ​យក​សំរាម​ទៅ​បោះចោល​រប៉ាត់រប៉ាយ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ គឺ​ច្រើន​កើតមាន​នៅពេល​យប់​ស្ងាត់ ដោយ​គេ​តែងតែ​សង្កេតឃើញ​ពលរដ្ឋ​មួយចំនួន​បាន​ដឹក​សំរាម​និង​កាកសំណល់​ទាំងនោះ​តាម​ម៉ូតូ​ចេញពី​លំនៅដ្ឋាន រួច​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ ឬ​តាម​ទីតាំង​ដី​ទំនេរ​ជា​ដើម​។​ ​មជ្ឈដ្ឋាន​ដដែល​បាន​ទម្លាយ​ទៀតថា អ្នក​ដែល​លួច​យក​សំណល់​គ្រប់​ប្រភេទ​បោះចោល​ពាស​វាល​ពាស​កាល​នោះ ភាគច្រើន​តែ​មនុស្ស​ដដែលៗ ដោយ​ពួកគាត់​មាន​លំនៅឋាន​ក្នុង​ទីប្រជុំ តែ​បាន​នាំយក​កាកសំណល់​ទាំងនេះ​បោះចោល​តាម​តំបន់​ជនបទ ពិសេស​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣ នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​។​ ​ជាមួយនឹង​គំនរ​សំរាម​ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន​ដូចខាងលើ ត្រូវបាន​គេ​ដឹងថា ច្រើន​តែ​ដឹក​មក​ចាក់ចោល​នៅពេល​យប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់ សម្រាប់​ការឃ្លាំមើល​ពី​សកម្មភាព​នោះ ហើយ​នេះ​ជាការ​ធម្មតា​ទេ ពេល​ណា​មាន​គេ​លួច​ចាក់សំរាម​ពាសពេញ​ផ្លូវ ក៏​មាន​អ្នក​ចាំ​សម្អាត​ដែរ ព្រោះ​អ្នកខ្លះ​គេ​ស្រលាញ់​បរិស្ថាន ស្រលាញ់​ធម្មជាតិ និង​ចូល​ចិត្ត​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​។​ ​ពាក់ព័ន្ធ​នឹង​ការ​បោះចោល​សំរាម និង​កាក​សំណល់​គ្មាន​សណ្តាប់ធ្នាប់​នេះ អាជ្ញាធរ ក៏​ដូចជា​ជំនាញ​គ្រប់លំដាប់​ដ​ថ្នាក់ សូម​អំពាវនាវ និង​សំណូមពរ​ដល់​អស់លោក​ឈប់​យក​សំរាម កាកសំណល់​ទៅ​ប្លុង ឬ​បោះចោល​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​ទៀត ដើម្បី​ជៀសវាង​នូវ​ការផាកពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញា​ធរ​៕ អានបន្ត

Sat,01 September 2018 (Time 04:12 PM)
ដោយ សម្លេងខ្មែរពិត

​មន្ត្រី​ជំនាញ​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​ជញ្ជីង​អាជីវករ និង​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ផ្សារ​ប៉ាង​រលឹម ដើម្បី​ផ្តល់​សុ​ក្រិត​ភាព​ជូន​ពលរដ្ឋ​
ប៉ៃលិន ៖ ប្រជាពលរដ្ឋ អាជីវករ និង​អតិថិជន​បានបង្ហាញ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​រង្វាស់រង្វាល់​ជញ្ជីង​របស់​អាជីវករ ព្រមទាំង​យក​ជញ្ជីង​យុត្តិធម៌​មក​ដាក់​នៅ​ផ្សារ​ប៉ាង​រលឹម ស្ថិតក្នុង​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដើម្បី​ផ្តល់​នូវ​សេវា​សាធារណៈ​មួយ​ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ សុ​ក្រិត​ភាព តម្លាភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​ ​សកម្មភាព​នេះ​បាន​ធ្វើឡើង​នា​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​ការដឹកនាំ​ដោយ លោក អ៊ុក ទូច ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត និង​លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។​ ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទិញ​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ផ្សារ​ប៉ាងរ​លឹម​របស់​មន្ត្រី​ជំនាញ​នា​នេះ គឺ​ធ្វើឱ្យ​រូបគាត់ ក៏ដូចជា​ប្រជា​ពលរដ្ធ​ទាំង​អស់ ដែល​បាន​មក​ទិញ​ទំនិញ​នានា​ពី​ផ្សារ​ទៅ គឺ​មិន​មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​ការ​ថ្លឹង​ទំនិញ ជាពិសេស​គឺ​មាន​ទំនុកចិត្ត​ថា ទំនិញ​ដែល​ពួក​គាត់​ទិញ​ទៅ​គឺ​គ្រប់​គីឡូ គ្មាន​ការកេងប្រវ័ញ្ច​ភ្នែកជញ្ជីង​ពី​អាជីវករ​។​ ​ចំណែក​ក្រុមអាជីវករ​លក់​បន្លែ មាន់ ត្រី សាច់ នៅក្នុង​ប៉ាង​រលឹម ក៏​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដែល​បាន​ចុះមក​ត្រួតពិនិត្យ​មើល​ជញ្ជីង​របស់​អាជីវករ​ពួកគាត់ និង​បាន​ដាក់​ជញ្ជីង​យុត្តិធម៌​នៅ​ក្នុង​ផ្សារ​នេះ ដែល​ធ្វើឱ្យ​មាន​ទំនុកចិត្ត​ទាំង​អាជីវករ និង​អ្នកទិញ​។​ ​លោក ស៊ុន យី អភិបាល​ក្រុង​ប៉ៃលិន បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​បាន​រៀបចំ​ដាក់​ជញ្ជីង​យុត្តិធម៌​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អ្នកទិញ និង​អាជីវករ​លក់​នៅ​ក្នុង​ផ្សារ ទទួល​បាន​ភាពយុត្តិធម៌ និង​ស្មើភាព​គ្នា ហើយ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​តែងតែ​មក​ទិញ​ទំនិញ​នានា នៅក្នុង​ផ្សារ​ព្រំ​ថ្មី សូម​កុំ​មាន​ការព្រួយបារម្ភណ៍​ការ​កេញ​ប្រវ័ញ្ញ​ភ្នែកជញ្ជីង​ទៀត ព្រោះ​ពេល​នេះ មន្ត្រី​ជំនាញ បាន​ដាក់​ជញ្ជីង​យុត្តិធម៌ នៅក្នុង​ផ្សារ​ហើយ​។​ ​លោក ដួង អ៉ិម អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត បានឱ្យដឹងថា ការយក​ជញ្ជីង​យុត្តិធម៌​មក​ដាក់​នៅ​ផ្សារ​ប៉ាងរ​លឹម​នាពេលនេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកទិញ និង​អាជីវករ​ជា​អ្នកលក់ ដើម្បី​ផ្តល់​នូវ​សេវា​សាធារណៈ​មួយ ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ សុ​ក្រិត​ភាព តម្លាភាព ជាពិសេស​ផ្តល់​ជំនឿ​ចិត្ត​គ្នា ជៀសវាង​ការកេងប្រវ័ញ្ច ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ​លោក​បាន​បន្តថា ផែនការ​បន្ត​របស់​ម​ន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត គឺ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​រង្វាស់រង្វាល់​នៅតាម​ផ្សារ​ទូទាំង​ខេត្ត​ប៉ៃលិន​ឱ្យបាន​ជា​ប្រចាំ ហើយ​ក្នុងនោះ​មន្ត្រី​ជំនាញ​នឹង​បន្ត​ចុះ​ពិនិត្យ​រង្វាស់រង្វាល់​តាម​កា​រ៉ាស់​សាំង និង​ជញ្ជីង​ថ្លឹង​កសិផល តាម​សៃឡូទ​ទួល​ទិញក​សិផល​ពី​ប្រជាពលរដ្ឋ​។​ ​គួរបញ្ជាក់​ថា នៅ​ខេត្ត​ប៉ៃលិន​គឺមាន​ផ្សារ​ធំៗ​ចំនួន​៤ ដែល​បាន​ដាក់​ជញ្ជីង​យុត្តិធម៌​រួចរាល់ គឺ​ទី​១-​ផ្សារ​សាលា​ក្រៅ ទី​២-​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ទី​៣-​ផ្សារ​ព្រំ​ថ្មី និង​ទី​៤-​ផ្សារ​ប៉ាង​រលឹម ដែល​មន្ត្រី​ជំនាញ​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ដាក់​ជញ្ជីង​នាពេលនេះ​៕ អានបន្ត

Sat,01 September 2018 (Time 03:56 PM)
ដោយ សម្លេងខ្មែរពិត

​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយនឹង​ប៉េអឹម​ចុះ​ចាប់​ឃាត់​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​២​កន្លែង​
​ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ច​ប៉េអឹម​ខេត្ត បាន​សហការ​ជាមួយនឹង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ចុះ​ទៅ​ធ្វើ​ការឃាត់​គ្រឿងចក្រ និង​រថយន្ត​ដែល​ជីក​កកាយ​ដីភ្នំ​ខុសច្បាប់​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ការចុះ​បង្ក្រាប​នេះ ដកហូត​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង គ្រឿងចក្រ​ជីក​កកាយ​ដី​ចំនួន​២​គ្រឿង រថយន្ត​ដឹក​គ្រឿងចក្រ​១​គ្រឿង និង​អ្នកបើកបរ​ចំនួន​៤​នាក់ យក​ទៅ​សួរនាំ ។​ ​ហេតុការណ៍​ចុះ​ឃាត់​ម្ចាស់​រថយន្ត និង​រថយន្ត​ដឹក​ដី​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ ២០១៨ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​ ​ប្រភពព័ត៌មាន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​បង្ហើប​ឱ្យដឹងថា ម្ចាស់​គ្រឿងចក្រ ដែល​ធ្វើ​ស កម្ម​ភាព​ជីក​កកាយ​ដីភ្នំ​មានឈ្មោះ លីន ស្នាក់នៅ​ក្នុង​ភូមិ​ខាងលើ ហើយ​បាន​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​ដឹក លក់​នៅ​តាម​ភូមិ​ជា​រៀងរាល់ថ្ងៃ បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ​យ៉ាងដំណំ ។ ប្រភព​បន្តទៀតថា បន្ទាប់ពី​ទទួល​បា ន​សេចក្តីរាយការណ៍ កម្លាំង​ប៉េអឹម​ខេត្ត សហការ​ជាមួយនឹង​ខាង​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​តែម្តង ។ ក្រុម​ឈ្មួញ​ធ្វើការ​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​នេះ ធ្វើឡើង​ចំនួន​២​កន្លែង​ក្បែរ​គ្នា ទី​១. ស្ថិតនៅ​ខាងក្រោយ​អនុវិទ្យាល័យ​ផ្សារ​ព្រំ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ និង​ទី​២. ស្ថិត​នៅ​ចំណុច​ដី​ថ្មី ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ។​ ​ប្រភព​បញ្ចាក់​ទៀតថា បន្ទាប់​ពី​ស្ងាត់​សកម្មភាព​រយ​:​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ ស្រាប់តែ​ក្រោយ មក​ថ្មីៗ​នេះ ក្រុម​ឈ្មួញ​សម្រុក​នាំគ្នា​ជីក​កកាយ​ដីភ្នំ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​អ្វី​នោះឡើយ ខណ​:​ដី​ស្ទើរ​រាប ក៏ដូចជា​ដីភ្នំ​នៅ​គ្រប់កន្លែង​នៅក្នុង​ភូមិ​ខាងលើ មានការ​ឡើងថ្លៃ​យ៉ាង​គំហុ ក​គួរឱ្យកត់សម្គាល់ ។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​៤​នាក់ យក​ទៅ​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ ដើម្បី សាកសួរ និង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ឱ្យ​ចាត់ការ​តាម​នីតិវិធី រីឯ​រថយន្ត និង​គ្រឿងចក្រ​ជីក​ក​កាយ​ដី​ទាំងអស់ ត្រូវបាន​ជំនាញ​យកទៅ​រក្សាទុក​នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត រង់ចាំ​ធ្វើ​ការដោះស្រាយ ៕ អានបន្ត

Sat,01 September 2018 (Time 03:54 PM)
ដោយ សម្លេងខ្មែរពិត

គ​.​ជ​.​ប នឹង​រៀបចំ​បណ្តុះបណ្តាល​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត បក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី «​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨» រយៈពេល​៣​ថ្ងៃ​
​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប នឹង​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​មន្ត្រី នៃ​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត (​ល​ធ​.​ខ​ប​) តំណាង​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រាជរដ្ឋាភិបាល ស្តីពី «​ការ​ពី​និត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៨»​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​សីហា​នេះ​។​ ​កម្មវិធី​នឹង​ធ្វើឡើង​រយៈពេល​៣ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨៖០០​នាទី​ព្រឹក នៅ​សាលសន្និសីទ គ​.​ជ​.​ប អគារ​ថ្មី ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទល់មុខ​ពុទ្ធិ​សាសន​បណ្ឌិត្យ​។​ ​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​ខ្លឹមសារ​ទាំងស្រុង នៃ​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ដូចខាងក្រោម​៖ អានបន្ត

Sat,01 September 2018 (Time 03:52 PM)
ដោយ សម្លេងខ្មែរពិត

​ព្រោះតែ​សេចក្ដី ស្រលាញ់ គោរព ប្អូនស្រី​ជា​កម្មការិនី​ម្នាក់​បាន កាន់​ទូរស័ព្ទដៃ​ម៉ាក​អិន​ចុច​ពិល ដែល មាន​កាមេរ៉ា​មកសុំ​សម្តេច​ថតរូប សម្តេច​បាន​សួរថា អា​នឹង​ថតរូប​បានដែរ​ក្មួយ ?
ដោយ​ជា​វេទយិត្តភាព​របស់​សម្តេច​ដែល​លោក​ឆាប់​ចាប់បាន នឹង​វិភាគ​បាន​ភ្លាមៗ ហើយ​ឆ្លើយតបបាន​ភ្លែតៗ នូវ​អ្វី​ដែល​កើតមានឡើង​ចំពោះ​មុខ​ឬ​តាម​ការ​ស្តាប់ឮ នេះ​បាន​សមជា​មេដឹកនាំ​រហ័សរហួន​នឹង​មាន​សមត្ថភាព ។​ ​សម្ដេច​តេជោ ហ៊ុន​សែន បិតា​សន្តិភាព ( Hun Sen ) បាន​ផ្តល់​ថវិកា​មួយចំនួន​សម្រាប់​ទិញ​ទូរ​សព្ទ័​ស្មា​ត ហ្វូន មួយ​ដើម្បី​ប្អូនស្រី​បាន​ប្រើប្រាស់​និង​ថតរូប​បាន​ស្អាត​ដូច​គេ ។​ ​នាង​យំ​ហ៊ូ​តែម្តង រំភើប​ពេក និយាយ​មិន​ចេញ គិតតែ​ពី​យំ ព្រោះ​គោលបំណង​គ្រាន់តែ​មក​សុំ​ថត​ជាមួយ​សម្តេច​មួយ​ប៉ុស្តិ តែប៉ុណ្ណោះ គ្មាន​ចេតនា​សុំ រឺ​ចង់​បាន​ផល​ប្រយោជន៍​អី​ទេ នេះ​ជា​សំណាង​មួយ​មិន​ខុស​ពី​ភ្លើង​កំពង់​ឆេះ​ផ្ទះ ស្រាប់តែ​ទេវតា ប្រទាន​ភ្លៀង​មួយ​មេ​ធំ​មក រលត់​ភ្លើង​អស់​នោះ​ទេ ។​ ​ព្រហ្ម​វិហារធម៌ គុណធម៌ ពី​ធម្មជាតិ របស់​ថ្នាក់ដឹកនាំ​កម្ពុជា គឺ​សម្ដេច​តេជោ ហ៊ុន​សែន ដែល​កើតចេញ​ពី​ត្រកូល​កសិករ ពិតប្រាកដ គឺជា​ភាពរឹងមាំ​ក្នុង​ការដឹកនាំ ប្រទេស​ដ៏​កំសត់ មួយ​នេះ រស់​ក្រោម​ម្លប់​សន្តិភាព ទៅកាន់​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ ៕ អានបន្ត

Thu,30 August 2018 (Time 06:07 PM)
ដោយ សម្លេងខ្មែរពិត

ពិធី​សំណេះសំណាល​របស់​ប្រតិភូ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នៅ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​
កំពត ៖ យើង​ជា​មន្ត្រី​តុលាការ ចៅក្រម​ឬ​ព្រះរាជអាជ្ញា ត្រូវ​ដឹង​ថា បើ​យើង​ជិត​ដល់​ឆ្នាំ​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​ខេត្ត​ឬ រាជធានី​ផ្សេង រាល់​សំណុំរឿង​ដែល​យើង​កាន់​ត្រូវ​ធ្វើ​ឲ្យ​ហើយ ដើម្បី​អ្នក​មក​ទទួល​ការងារ​ក្រោយ កុំឲ្យ​រវល់​តែ​អនុវត្ត​រឿងចាស់ ឯ​រឿង​ថ្មី​កើតឡើង​នៅ​កកស្ទះ​ក្នុង​ការដោះស្រាយ​ជូន​ប្រជា​ពល​រដ្ន​។​ ​នេះ​ជា​ការលើកឡើង​របស់​លោក សេង ប៊ុន​ឃាង ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​តុលាការខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​សាលប្រជុំ​សាលាដំបូង​ខេត្ត ក្រោម​អធិបតី​យ​ភាព លោកស្រី ប៊ុន្នី​ញ ប៊ុណ្ណា​រី ប្រធាន​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ របៀប​វីរៈ​នៃ​អង្គពិធី​សំ​ណេះ​ ​សំ​ណា​ល​នាពេលនោះ ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោក ឡុង កេស​ភី​រម្យ ប្រធាន​សាលាដំបូង​ខេត្ត​បាន​ធ្វើ​របាយការណ៍​សង្ខេប​ជូន ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អំពី​លទ្ឋផល​រួម​ដែល​មន្ត្រី​តុលាការ​សាលាដំបូង​ខេត្ត​អនុវត្ត​ទទួល​បាន​សម្រេច​គួរ​ឲ្យ​កត់​សម្គាល់នា​ពេល​កន្លងមក​នេះ ។ ជាមួយគ្នានេះដែរ ទន្ទឹម​និង​ការអនុវត្ត​រាល់​សំណុំរឿង​នា​ពេល​កន្លង​មក​ទទួល​បាន​ជោគជ័យ​យ៉ាង​នេះ​ក្តី​ក៏​យើង​ពិនិត្យ​ឃើញ​មាន​សំណុំរឿង​ខ្លះ ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់​ផងដែរ ដោយ​សំណុំរឿង​ខ្លះ​ជនល្មើស​ពាក់​ពន្ឋ័ជាមួយ​ការចុះ​ស៊ើបអង្កេត​នៅ​ខេត្ត​ឆ្ងាយ​ពីគ្នា​។​ ​លោក​បាន​បន្តថា ប៉ុន្តែ​ទោះបី​មាន​ឧបសគ្គ​ក្នុង​ការចុះ​ស៊ើបអង្កេត​យ៉ាងណាក្តី​ក៏​រាល់​សំណុំរឿង​ទាំងអស់​នោះ​សាលាដំបូង​ខេត្ត​កំពត នៅ​តែ​អនុវត្ត​រាល់​សំណុំរឿង​នោះ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់នា​ពេល​កន្លង​ក៏ដូចជា​បច្ចុប្បន្ន​នេះ​។ ​លោក ឯក ឆេង​ហួត ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពត ក៏​បាន​ថ្លែង​ជម្រាប​ដល់​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្នុង​ពិធី​ជួប​សំណេះសំណាល​នាពេល​នេះ​ផង​ដែរ អំពី​ការអនុវត្ត​រាល់​កិច្ចការ​ដោះស្រាយ​សំណុំរឿង អំពី​ករណី​ត្រូវ​ឃុំខ្លួន ជន​ត្រូវ​ចោទ អំពី​ការ​សហការ​ជាមួយ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការចុះអនុវត្ត​នីតិ​វិធី​ច្បាប់ នា​ពេល​កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន​ឃើញថា​មាន​ការសហការ​ល្អ ហើយ​ទទួលបាន​សម្រច​លទ្ឋផល​ជា​ផ្លែផ្កា​ផងដែរ​។ លោក​ព្រះរាជអាជ្ញា​ក៏បាន​លើកឡើង​ផង​ដែរ អំពី​ចំណុច​ខ្វះខាត​មួយចំនួន​ដែល​មិន​ទាន់​បាន​ដោះស្រាយ ដោយ​មាន​មូលហេតុ​ជាច្រើន​ដូចជា​ការចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​មាន​ការយឺតយ៉ាវ ជាដើម ទើប​បណ្តាល​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​យើង​នៅ​មាន​ការយឺតយ៉ាវ​ក្នុង​ការអនុវត្ត​នីតិវិធី​ច្បាប់​ខ្លះៗ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​រាល់​សំណុំរឿង​មន្ត្រី​យើង​ដែល​មាន​កន្លង​មក​មន្ត្រី​យើង​ខិតខំ​ប្រឹង​អនុវត្ត​ទទួលបាន​ជោគជ័យ​ជា​ច្រើន​ករណី​ផងដែរ​។ ​លោកស្រី ប៊ុន្នី​ញ ប៊ុណ្ណា​រី ប្រធាន​ប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បាន​ថ្លែង​ការកោតសរសើរ​ដល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​និង​លោក​ប្រធាន​សាលាដំបូង​ខេត្ត ដែល​បាន​និង​ខិតខំ​បំពេញ​រាល់​កិច្ចការ​អនុវត្ត​នីតិវិធី​ច្បាប់​សម្រេចបាន​ជោគជ័យ​នា​ពេលន្លងមក​ក៏ដូចនា​ពេលបច្ចុប្បន្ន​នេះ ទាំង​ការ​សហការ ការងារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ត​ច្បាប់​បាន​ល្អ​គួរឲ្យកត់សម្គាល់​។ រាល់​ការ​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីក្រោមឱវាទ​ក៏​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ នេះ​គឺជា​ជំហរ​ដ៏​ល្អ​សំរាប់​ថ្នាក់ដឹកនាំ​ក្នុង​ប្រព័ន្ធ​តុលាការ​របស់​យើង​។​ ​ជាមួយគ្នា​នោះ​ដែរ លោក​ជំទាវ​ប្រធាន​ប្រតិភូ​ក៏​បាន​សំណូមពរ​ទៅ​លោក ប្រធាន​លេខាធិការដ្ឋាន​ខេត្ត​កំពត​ដែល​ជា​សេនាធិការ​ឲ្យ​ប្រធាន​តុលាការខេត្ត​និង​ព្រះរាជអាជ្ញា​ថាៈ​គួរ​ធ្វើយ៉ាងណា​ឲ្យមាន​ភាពរ​លូន​ដល់​សាលាជម្រះក្តី​រាល់​ការ​លំហូរ​សំណុំរឿង​ក្តី​ឲ្យមាន​តម្លាភាព​។ ​ពាក់ព័ន្ធ​នឹង​លោក​ប្រធាន​សាលាដំបូង និង​លោក ព្រះរាជអាជ្ញា​គួរ​ធ្វើ​ពិធី​ប្រជុំ​ផ្ទៃក្នុង​ឲ្យបាន​ញឹកញាប់​ដើម្បី​រក​ដំណោះ​ស្រាយ​រាល់​បញ្ហា​ប្រឈម​។ លោកស្រី ក៏​បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​សាលាដំបូង​ខេត្ត​ដែល​មាន​វត្តមាន​ជួប​សំណេះសំណាល​នាពេលនេះ​គឺ​សុទ្ឋតែ​ជា​មន្ត្រី​ជំនាញ​ផ្នែក​អនុវត្ត​ច្បាប់​ទាំងអស់​ដូច្នេះ​យើង​ត្រូវ ខិតខំ​បន្ត​ទៀត​ដោយ​យក​គំរូ​បទពិសោធន៍​ល្អៗ​ពី​រៀមច្បង​យើង​ដែល​គេ​ធ្លាប​មាន​បទពិសោធន៍​ក្នុង​ការងារ​នេះ ហើយ​ជា​ពិសេស​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ទើប​រាល់​កិច្ចការ​ដែល​ជា​ការងារ​ស្នូល​របស់​យើង​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។ នៅ​ទី​បញ្ចប់​លោក​ស្រី​ក៏បាន ជូនពរ​ដល់​លោក លោកស្រី អស់លោក​ដែល​មាន​វត្តមាន​ក្នុង​ពិធី​សំណេះសំណាល​នាពេលនេះ សូមឲ្យ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ និង​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត​៕ អានបន្ត

Thu,30 August 2018 (Time 01:33 PM)
ដោយ សម្លេងខ្មែរពិត

​លោក ជាវ តា​យ បាន​ជំរុញ​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវតែ​មាន​ស្មារតី​ទទួលខុសត្រូវ អនុវត្ត​ដោយ​ការងារ​ដោយ​តម្លាភាព និង​សាមគ្គី​ផ្ទៃក្នុង​
​កំពត ៖ ក្នុងនាម​ជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ទាំងអស់​គ្នា ហើយ​ត្រូវ​អនុវត្ត​គោលការណ៍​រូ​ម​គ្នា ធ្វើ​ដោយ​តម្លាភាព និង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ​។​ ​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​កិច្ចប្រជុំ គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​សីហា និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពត ដោយ​មាន​ការចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ទូទាំង​ខេត្ត និង​អភិបាល​ក្រុង​-​ស្រុក ព្រមទាំង​សមាជិក សមាជិកា និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ចំនួន​៩៨​នាក់​។​ ​ជាមួយនេះ លោក ជាវ តា​យ ក៏​បាន​ជំរុញ​ឲ្យ​មន្ទីរ​អង្គភាព និង​អង្គភាព​ចំណុះ​នៅ​តាម​បណ្តា​ស្រុក​ត្រូវ​បង្កើត​យន្តការ​ដូច​នៅ​ខេត្ត​ដែរ ពោល​បើ​រចនាសម្ព័ន្ធ​នៅ​ខេត្ត​មាន នៅ​ក្រុង​-​ស្រុក​ត្រូវតែមាន​ដូចគ្នា ហើយ​គណៈ​អភិបាលស្រុក ដែល​មាន​អភិបាលរង​៤​និង​គណៈ​អភិបាល​១​ត្រូវតែ​ខិតខំ​អនុវត្ត​ការងារ​ឲ្យបាន​ប្រសើរ​។​លោក​ថា មន្ត្រីរាជការ​ទាំងអស់​សុទ្ធតែ​មាន​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់ សហការ​គ្នា​ឲ្យបាន​ល្អ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​ដោយ​តម្លាភាព ផ្ទៃក្នុង អ្នក​ដែល​ធ្វើ​គឺ​អ្នក​នោះ​នឹង​ទទួលផល បានន័យថា​អ្នក​ខិតខំ​អនុវត្ត​ការងារ​នឹង​ត្រូវ​បាន​លើកតម្កើង​ក្នុង​ការងារ​ដឹកនាំ​។​ ​លោក​អភិបាលខេត្ត ក៏​បាន​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទូទាំង​ខេត្ត​កំពត ខិតខំ​បំពេញ​តួនាទី​ជា​មន្ត្រី​ល្អ បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ហើយ​លោក​ក៏​សង្ឃឹម​ថា លោក លោកស្រី​ពិតជា​មាន​ឆន្ទៈ​ជួយ​រាជរដ្ឋាភិបាល អាណ​តិ្ត​ទី​៦​នេះ ហើយ​យើង​នឹង​រួមគ្នា​បម្រើ យើង​នឹង​ដោះស្រាយ​យន្តការ​នៅក្នុង​ខេត្ត​របស់​យើង​ឲ្យមាន​ប្រសិទ្ធភាព​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​យើង​មិន​អាច​ចាំ​ពេលវេលា​ទេ ហើយ​ពេល​វេលា​ក៏​មិន​នៅចាំ​យើង​ដែរ យើង​ត្រូវ​ខិតខំ​ដើរ​ស្រុះគ្នា ដើម្បី​ឆ្ពោះ​ទៅ​ដោះស្រាយ​ដើម្បី​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពត​របស់​យើង​៕ អានបន្ត

Thu,30 August 2018 (Time 09:16 AM)
ដោយ សម្លេងខ្មែរពិត

អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨
ព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល គឹ​ង សុខា ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ ព្រឹក​ថ្ងៃ​ពុធ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ចូលរួម​យ៉ាងច្រើន​កុះករ​។ ​លោក ហួត ផុន បាន​មានប្រសាសន៍​ស្វាគមន៍ បើក​សន្និបាត​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​អនុវត្ត​តាម​ច្បាប់ បទបញ្ជា នីតិវិធី ប្រតិទិន និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត មតិ​ជាតិ អន្តរជាតិ គណបក្សនយោបាយ ភ្នាក់ងារ​សង្កេតការណ៍​បាន​វាយតម្លៃថា ការបោះឆ្នោត​ដំណើរការ​រលូន មាន​សន្តិសុខ សុវត្ថិភាព មាន​គណបក្សនយោបាយ​ចំនួន​១៤ ចូលរួម​ប្រកួតប្រជែង ក្នុងចំណោម​គណបក្ស​នយោបាយ​២០ នៅ​ទូទាំង​ប្រទេស មានការិ យាល័យ​បោះឆ្នោត​ចំនួន​២៩៨ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ១២៤.០៧២​នាក់ ប្រជាពលរដ្ឋ​មក​បោះឆ្នោត​មាន​ចំនួន ១០២.៩៩៣​នាក់ ស្មើនឹង ៨៣.០១ ភាគរយ​។ ​ឯកឧត្តម យន្ដ មីន អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង មក ត្រូវបាន​សាធារណមតិ​ជាតិ អន្តរជាតិ​ធ្វើការ​វាយតម្លៃ​ថា មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការបោះឆ្នោត​មុនៗ​នៅ​កម្ពុជា កាន់តែ​មាន​លក្ខណៈ​បើក ចំហរ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ការពារ​បាន​នូវ​សុខ​សុវត្ថិភាព​ល្អ​ប្រសើរ ។ ​ឯកឧត្តម យន្ដ មីន បាន​បន្តថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សូម​កោតសរសើរ​គណៈកម្មកា​រ​បោះឆ្នោត​ខេត្ត បាន​បំពេញ​ការងារ​ទទួល ខុស​ត្រូវ ធានា​ឱ្យ​គណបក្សនយោបាយ អង្គការ​នានា​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព និង​ឆ្លុះបញ្ចាំង​នូវ​ភាព​ចាស់ទុំ​ខាង នយោបាយ ដើម្បី​បន្ត​អភិវឌ្ឍន៍​សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ឈានឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ​និរន្តរភាព ជំរុញ​ដំណើរការ​កែទម្រង់​នៃ​រដ្ឋបាល​ខេត្ត ដោយ​ឈរ​លើ​វប្បធម៌ សង្គម និង​ទស្សនៈ​ន​យោ បាយ​របស់​កម្ពុជា​៕ អានបន្ត

Wed,29 August 2018 (Time 06:37 PM)
ដោយ សម្លេងខ្មែរពិត

អភិបាល​ខេត្ត​កំពត​ចេញមុខ​អះអាង​ថា​ស្វែងរក​លទ្ធភាព​ត​បណ្តាញ​ទឹកស្អាត​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន​បំផុត​
កំពត ៖ រដ្ឋបាល​ខេត្ត​កំពត​រួម​ជាមួយ​មន្ទីរ​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់ កំពុង​ដាក់​ចេញ វិធានការ​ធ្វើយ៉ាងណា ឲ្យ​អាច​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​លឿន​បំផុត​នាពេលខាងមុខ​។​ ​នេះ​ជា​គម្រោង​របស់ Jica ក្នុង​ការបង្កើត រោងចក្រ​ផលិត​ទឹក​ឆៅ និង​ស្អាត នៅ​ខេត្ត​កំពត​ត្រូវបាន​សាងសង់​រួចរាល់ និង​បាន​ដាក់ឲ្យ​ដំណើរការ​ហើយ​ក្រោយ​ពេល​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមិថុនា ឆ្នាំ​២០១៦​។ គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី ៣១​ខែ​សីហា ឆ្នាំ​២០១៨​នេះ​។ ក្រោយ​បញ្ចប់​រាល់​ការងារ​គ្រប់គ្រង និង​ចែកចាយ ទឹកស្អាត​ត្រូវ​ប្រគល់ជូន ទៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​។ នេះ​បើ​តាម​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក្នុង​កិច្ចប្រជុំ​ស្តី​អំពី​បញ្ហា​ទឹកស្អាត នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​សីហា ឆ្នាំ ២០១៨ ដោយ​លោក​បាន​អះអាងថា ទឹកស្អាត​ដែល​ផលិត​បាន​នោះ នឹង​ត្រូវ​ចែកចាយ​ទៅតាម​តម្រូវការ របស់​ពលរដ្ឋ ឲ្យបាន​លឿន​បំផុត ដោយ​មិន​រង់ចាំ​គម្រោង​របស់​រដ្ឋ​នោះ​ទេ ។​ ​លោក​បាន​បន្តទៀតថា រដ្ឋបាល​ខេត្ត​កំពត​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​អំពី​បញ្ហា​ទឹក​ស្អាត​នេះ ព្រោះ​ទឹកជា​តម្រូវការ មិន​អាច​ខ្វះ​បាន ហើយ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​ផ្តល់ជូន​ជា​មតិយោបល់ និង​ជម្រើស​បី​ក្នុង​ការជួយ​ពន្លឿន​ការត​បណ្តាញ​ទឹកស្អាត​ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​ឆាប់រហ័ស ទី​១.​មន្ទីរ និង​អង្គភាព​ជំនាញ ត្រូវ​ស្វែងរក​លទ្ធភាព​រៀបចំ​គម្រោង​ឲ្យបាន​ច្បាស់លាស់ និង​ចុះ​ត​បណ្តាញ​ទឹក​ឲ្យបាន លឿន​។ ទី​២. បើ​សិន​បើ​ជា​លើក​គម្រោង​ត​បណ្តាញ​ទឹកស្អាត​ត្រូវធ្វើ​ឆ្នាំនេះ ឆ្នាំ​នោះ លោក​សុំ​ឲ្យ​មន្ទីរ និង​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន ឃុំ​សង្កាត់ ជួយ​អំពាវនាវ​ឲ្យ​អ្នកមាន លទ្ធភាព​អាច​ទិញ​ទឹក​ដុំ​យកទៅ​ចែកចាយ​បន្ត​។ ទី​៣. អាជ្ញាធរ​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ឯកជន​ទិញ​ទឹក​ទៅ ចែកចាយ​បន្ត ដោយ​មិនបាច់​រង់ចាំ​គម្រោង​របស់​រដ្ឋាករទឹក​ឡើយ​។​ ​ជាងនេះទៅទៀត បើ​ជម្រើស​ទាំងបី មិន​អាច​ដំណើរការ​ទៅបាន ក្នុងនាម​លោក​ជា​រដ្ឋបាល​ខេត្ត​កំពត និង​ទិញ​ទឹក ហើយ​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុងតម្លៃ​មួយ​ថោក​សមរម្យ ផ្អែក​តាម​អនុសាសន៍​ណែនាំ សម្តេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ហើយ​រឿង​ទឹក​ភ្លើង​ត្រូវតែ​ធ្វើឲ្យ​បាន​លឿន​បំផុត ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕ អានបន្ត

Wed,29 August 2018 (Time 03:05 PM)
ដោយ សម្លេងខ្មែរពិត

​ដោយសារតែ​ការធ្វេសប្រហែស​ជាងផ្សារដែក​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆក់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​
កែប ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បានឲ្យដឹងថា បុរស​ជាងផ្សារដែក​ម្នាក់​បានរ​ង​របួស​យ៉ាង​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ ២០១៨ ខណៈ​ជនរងគ្រោះ​កំពុង​ផ្សារ​ដែក ដើម្បី​សង់រោង​ស៊ីឈ្នួល​ពី​អតិថិជន នៅ​ចំណុច​ភូមិ​ភ្នំ​លា​វ ឃុំ​ភ្នំ​លា​វ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ​ប្រភព​ដដែល​បាន​បន្តថា នៅ​ពេល​ជនរងគ្រោះ​កំពុងតែ​ផ្សារ​ដែក​នោះ ទទួល​មេឃ​ភ្លៀង​ខ្លាំង ហើយ​ខ្សែភ្លើង​មាន​ត​មុខតំណរ​ផង​នោះ​ពេល​ត្រូវ​ទឹកភ្លៀង​ហូរ​កាត់​មុខតំណរ​ខ្សែភ្លើង ហើយ​មក​ប៉ះ​ជើងឆ្វេង​បណ្តាល​ឲ្យ​ចរន្តន៍​ភ្លើងឆ​ក់​តែ​ម្តង​។ ជនរងគ្រោះ​មានឈ្មោះ មុល លី​ហ៊ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ រស់នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ។ ​ក្រោយពី​កើតហេតុ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុម​គ្រូពេទ្យ បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នៅ​យប់​ថ្ងៃ​ដដែល​នោះ​៕ អានបន្ត

Wed,29 August 2018 (Time 03:04 PM)
ដោយ សម្លេងខ្មែរពិត

​មហាជន​ក្នុង​ខេត្ត​កំពត រិះគន់ថា ស ជ ណ របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច គ្មាន​ប្រសិទ្ធភាព​អី្វ​បន្តិ​ចឡើយ​
​កំពត ៖ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​កំពុង​ឆ្ងល់​ថា ហេតុ​អី្វ​បាន​ជា​រដ្ឋបាល​ស្រុក​មិន​ទាន់​ហ៊ាន​ចាត់ការ​បុគ្គល​រំលោភ​ដី​រដ្ឋ ព្រោះ​ខណៈ​នេះ​សេចក្តីជូនដំណឹង បាន​ហួស​សុពលភាព​ជិត​មួយ​សប្តាហ៍​ទៅហើយនោះ​។​ ​បើ​តាម​ប្រភព​ខ្សឹបខ្សៀវ​បាន​លួច​ទម្លាយ​ថា ក្រោយ​ពី​អភិបាលស្រុក​ធ្វើ​សេចក្តីជូនដំណឹង​ឲ្យ​អ្នក​បោះបង្គោល​ត្រូវតែ​ដក​ចេញពី​បឹង​ឈូក​របស់​រដ្ឋ នៅ​ថ្ងៃ​ទី​១៦​ខែ​សីហា ឆ្នាំ​២០១៨​នោះមក បុគ្គល​ខិលខូច​បាន​សុំ​អន្តរាគមន៍​ពី​ថ្នាក់លើ ដើម្បី​រក​ជំនួយ ហើយ​លោកពូ​សំ អេ​ន ដែល​អ្នក​បោះបង្គោល​រំលោភ​បឹង​ឈូក បាន​ប្រាប់​អ្នកស្រុក​ថា ត្រឹម ស ជ ណ របស់​រដ្ឋបាល​ស្រុក​គឺ​គាត់​មិន​ញញើត​ទេ តែបើ​ចង់​ឲ្យ​គាត់​ដក​បង្គោល​ចេញពី​បឹង​ឈូក ដរាបណា​មាន​លិខិត​បញ្ជា​របស់​រដ្ឋបាល​ខេត្ត​កំពត ទើប​ទៅ​រួច​។​ ​គេ​ឆ្ងល់​ទៀតថា តើ​លោក​ធំ​ណា​ទៅ​ហ៊ាន​កាង និង​រុញច្រាន​ឲ្យ​បុគ្គល​នេះ​រំលោភ​យក​ដី​បឹង​ឈូក​របស់​រដ្ឋ ដោយ​គ្មាន​ខ្លាចញញើត​នឹង​ច្បាប់​បែបនេះ​។​ ​ប្រភព​បាន​លួច​បង្ហើប​ទៀតថា តាមពិត​ទៅ​ការបោះបង្គោល​រំលោភ​យក​បឹង​ឈូក​រាប់​ហិកតា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ដូច​ខាងលើ​នេះ បាន​កើត​ឡើង​តាំងពី​ជំនាន់​អភិបាល​ខេត្ត​កំពត​មុន និង​អភិបាលស្រុក​ចាស់ ដោយ​មិន​ពាក់ព័ន្ធ​ជាមួយ​អភិបាលស្រុក និង​អភិបាលខេត្ត​បច្ចុប្បន្ន​នោះ​ឡើយ​។​គេ​បាន​បន្ថែមថា ដី​បឹង​ដែល​គេ​ចង់​ក្រសោប​នេះ​ជា​ជ្រលង​បណ្តោះ​ទឹកជំនន់ ប៉ុន្តែ​ត្រូវបាន​គេ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ប៉ុនប៉ង​រំលោភ​យក ហើយ​ថែមទាំង​លេចឮ​ថា មាន​គេ​បោះទុន​ជា​ថវិកា​រាប់មឺុន​ដុល្លារ ដើម្បីឲ្យ​គេរ​ត់​ការចាក់​ដី​លុប​បឹង​ឈូក និង​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៀតផង ប៉ុន្តែ​ត្រូវ​បរាជ័យ ខណៈ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មានប្រតិកម្ម​។​ ​ជុំវិញ​ករណី​មិន​ទាន់​បាន​ដក​បង្គោល​ដូចខាងលើ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពី​រដ្ឋបាល​ស្រុក​ចេញ​សេចក្តីជូនដំណឹង​ឲ្យឈ្មោះ សំ អេ​ន ដក​បង្គោល​ចេញពី​បឹង​ឈូក​របស់​រដ្ឋ ស្រាប់តែ​មាន​អ្នកធំ​សុំ​អន្តរាគមន៍ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​មិន​ព្រម​ឲ្យ​អ្នកណា​ម្នាក់​រំលោភ​យក​បឹង​ឈូក​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​បាន​ជាដាច់ខាត ហើយ​លោក​នឹង​រិះរក​វិធី​ដើម្បី​ដក​បង្គោល​ក្នុង​បឹង​ឈូក​របស់​រដ្ឋ​ឲ្យ​ទាល់តែ​បាន​។​ ​ទោះជា​បែប​នេះ​ក្តី គេ​បាន​រិះគន់ថា សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ដែល​ជម្រាប​ទៅឲ្យ ឈ្មោះ សំ អេ​ន ឲ្យ​ដក​បង្គោល​ចេញពី​ផ្ទៃ​បឹង​ឈូក ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​ចាប់ពី​ថ្ងៃ​ទី​១៦ និង​ផុតកំណត់​នៅ​ថ្ងៃ​ទី ២៣​ខែ​សីហា ឆ្នាំ​២០១៨ ប្រហែលជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ការជូនដំណឹង​វា​បាន​ហួស​កាល​កំណត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។ ដូច្នេះ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត សូមមេត្តា​ជួយ​ចាត់ការ​ករណី​ដូចខាងលើ ដោយ​ក្តី​អនុគ្រោះ​ផង ព្រោះ​បញ្ហា​ដី​បឹង​ឈូក​នេះ​បាន​ក្លាយ​ជា​ជំងឺ​រាំ​ុ​រ៉ៃ​យូរយា​ណាស់​មកហើយ​៕ អានបន្ត

Wed,29 August 2018 (Time 12:41 PM)
ដោយ សម្លេងខ្មែរពិត

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ លោក ប៉ែន វណ្ណរិ​ទ្ធ ​ប្រតិបត្តិការ​​បង្ក្រាប​បទ​ល្មើស​​ជលផល បាន​គួរ​កត់​សម្គាល់
​ខេត្ត​កំពង់ធំ ៖ ថ្ងៃ​ពុធ​១១ កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ បាន​ដឹកនាំ​សង្កាត់​កំពង់ស្វាយ​លើ ចេញ​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​ជលផល ដោយ​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​សឹក​រង​ខេត្ត និង​កម្លាំង​សហគមន៍​នេសាទ​នៅ​ចំណុច ធម៌​ដែ សណ្តាយ​ផ្លាម និង​ក្លែង ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ ។​ ​លទ្ធផល​សម្រេច​បាន ដោយ​ធ្វើ​ការរុះរើ​បំផ្លាញ​ចោល​នូវ ៖ -​របាំង​សាច់​អួន និង​ស្បៃ​មុង​ចំនួន​៣៣​របាំង​ប្រវែង​១២៨០ ម៉ែត្រ​ -​លូ​ចំនួន​៣៦ មាត់​ -​ឡុក​ចំនួន​៣៦ គ្រឿង​ -​បង្គោល​ចំនួន​១១៤៤ ដើម​ -​ចាក់​លែង​ត្រី​ចំនួន​១៣០ គ​ក្រ​ -​លប​ប្រឹស​១០០ ចំនួន​៤០​ខ្សែរ ស្មើនឹង​៨០០ លប ៕ អានបន្ត

Tue,28 August 2018 (Time 03:56 PM)
ដោយ សម្លេងខ្មែរពិត

​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន បាន​ក្លាយជា​ប្រធានបទ​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ជំរុញ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​សក្តានុពល​
​កែប ៖ ជា​ការពិត​ណាស់ ការរួម​គ្នា​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន នឹង​ធ្វើឲ្យ​តំបន់​របស់​យើង​ក្លាយ​ជា​ទីតាំង​ផ្តល់នូវ​ផាសុខភាព និង​មាន​ភាព​ទាក់ទាញ ហើយ​ការធ្វើ​អនាម័យ​ក៏​ជា​គំរូ​មួយ​ដើម្បី​ជួយ​ដាស់តឿន​ដល់​មហាជន​ទូទៅ​ឲ្យ​យល់​ពី​តម្លៃ​នៃ​បរិស្ថាន​ផងដែរ​។​ ​យ៉ាងណាមិញ រមណីយដ្ឋាន​ឆ្នេរកែប ទម្រាំ​បាន​កែប្រែ​សោភ័ណភាព​ឲ្យមាន​ភាព​ស្រស់បំព្រង​ដូច​សព្វថ្ងៃនេះ អាជ្ញាធរ​ក្នុង​តំបន់ ពិតជា​ត្រូវ​ចំណាយ​ពេលវេលា ចំណាយ​កម្លាំងកាយ ចិត្ត កម្លាំង​ស្មារតី ពិសេស​ការចំណាយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ ទើប​ប្រែក្លាយ​ជា​រមណីយដ្ឋាន​មួយ​មានឈ្មោះ​បោះ​សម្លេង និង​ល្បី​រន្ទឺ​សុសសាយ​ពេញ​ផ្ទៃ​ប្រទេស និង​ពិភពលោក​។​ ​លើសពី​នេះ​ថ្វី​ត្បិត​ខេត្ត​កែប បាន​ទទួល​ជ័យលាភី​ផ្ការំដួល​បី​ទង​ពីរ​ឆ្នាំ​ជាប់​គ្នា​ក៏ពិតមែន ប៉ុន្តែ​គេ​នៅតែ​កត់សម្គាល់ឃើញ អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ខិតខំ​យកចិត្តទុកដាក់ សហការ​ដើម្បី​កែប្រែ​សោភ័ណភាព​ជា​បន្តបន្ទាប់ ពិសេស​ការធ្វើ​អនាម័យ សម្អាត​បរិស្ថាន​នៅ​គ្រប់ទិសទី ដូចជា​នៅ​តាម​សួនច្បារ​សាធារណៈ​មុខ​សាលាខេត្ត នៅតាម​ដងផ្លូវ នៅ​តាម​មាត់​ឆ្នេរ​កម្សាន្ត​នានា ពិសេស​នៅ​ចំណុច​ទី​ប្រជុំជន​តែម្តង ព្រោះ​ចំណុច​ខាងលើ​ជា​គោលដៅ​ងាយ​ប្រឈម​នឹង​ការ​បោះចោល​សំរាម​គ្រប់ពេលវេលា ពី​សំណាក់​ក្រុម​អ្នក​ទេសចរណ៍ ហើយ​កម្រិត​បរិមាណ​សំរាម​វា​នឹង​កំណើន​ឥតឈប់ឈរ ខណៈ​ដែល​អាជ្ញាធរ​ឬ​ជំនាញ​មាន​ភាព​ព្រងើយកន្តើយ​នោះ​។ ​កន្លងមក គេ​តែងតែ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​តូច ពួកគេ​ច្រើន​តែ​បោះចោល​សំរាម​រប៉ាត់រប៉ាយ​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ឬ​តាម​ដងផ្លូវ​ដែល​ពួកគាត់​បាន​ធ្វើដំណើ​រឆ្ល​ង​កាត់ ហើយ​ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល​បែប​នេះ​ដោយសារ​ពួកគាត់​ពុំ​ទាន់​មាន​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន​នៅឡើយ​។​ប៉ុន្តែ​រហូតមកដល់​ដំណាក់កាល​ចុងក្រោយ​នេះ ពលរដ្ឋ​គ្រប់​វ័យ ក៏ដូចជា​ស្រទាប់​យុវជន​ពិតជា​មាន​ការយល់ដឹង​ពី​បរិស្ថាន គាប់​ជួន​ប​ច្ច​ប្បន្ន​អាជ្ញា​ធរបាន​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ពី​កត្តា​ចម្បង​នៃ​បរិស្ថាន​ធម្មជាតិ​ឬ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ទើប​គេ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ពី​កត្តា​អនាម័យ លើ​បញ្ហា​សំរាម និង​កាក​សំណល់ ហើយក៏​បាន​ប្រែ​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក សម្រាប់​ជំរុញ​ឲ្យ​សាធារណជន​បាន​យល់ដឹង និង​ជួយ​សហការ គាំទ្រ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​។​ ​ផ្តើមចេញ​ពី​កិច្ច​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ខាងលើ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប កន្លងមក​លោក​តែង​ជំរុញ​ដល់​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ រាល់​គ្រប់​សកម្មភាព​ទាំងឡាយ​ដែល​កំពុង​ប្រឈម ពិសេស​គឺ​ផ្នែក​បរិស្ថាន​តែម្តង ព្រោះតែ​ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍ ដ៏​ស្រស់ត្រកាល​ជាប់​ឈ្មោះ​ល្បីល្បាញ​ជា​ច្រើន​តំណរ ទើប​អាជ្ញាធរ​ត្រូវតែ​ខិតខំ​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ ដោយ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​ ​ដូច្នេះ​ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប ឲ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​ថែម​ទៀត យើងទាំងអស់គ្នា​គប្បី​សហការ​ជួយ​ថែរក្សា​សោភ័ណភាព​ឆ្នេរកែប​ឲ្យបាន​ស្រស់ត្រកា​ល​ជា​រៀងរហូត ហើយ​សូម​កុំ​បោះចោល​សំរាម ឬ​កាកសំណល់​ផ្តេសផ្តាស សូម​ជួយ​វេច​ខ្ចប់​សំណល់​ទាំងឡាយ ដាក់​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​៕ អានបន្ត

Tue,28 August 2018 (Time 03:48 PM)
ដោយ សម្លេងខ្មែរពិត

​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥​ឃុំ​ដែល​រង​នឹង​ឥទ្ធិពល​ខ្យល់ក​ន្ទ្រា​ក់​
កំពត ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ​១​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពីពេល​ថ្មីៗ​នេះ ដែលមាន​១៤​គ្រួសារ ក្នុង​ឃុំ​ចំនួន​៥​ទូទាំង​ស្រុក​កំពង់ត្រាច​។ ​ជាមួយនឹង​ឱកាស​នោះដែរ លោក​អភិបាលស្រុក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជួប​ការលំបាក ទីទ័លក្រ​នៅ​គ្រប់​តំបន់ ដូចជា​អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ក្នុងឱកាស​នោះ លោក​អភិបាលស្រុក ក៏​សូម​ផ្តែផ្តាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ដើម្បី​រក្សា​និង​ថែទាំ​សុខភាព​ឲ្យបាន​រឹងមាំ​។​ ​ចំពោះ​ការផ្តល់ជូន​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​គ្រួសារ​នី​មួយៗ​ទទួលបាន​អំណោយ និង​ថវិកា រួមមាន​៖ អង្ករ​២៥​គ​.​ក មី​ថៃ​១​កេស ត្រីខ​១០​កំប៉ុង ចាន​ស្រាក់​១ រួម​ជាមួយ​សម្ភារៈ​ផ្ទះបាយ និង​ថវិកា​៦០.០០០៛(​ក្នុង​នោះ​ព្រះចៅអធិការ​វត្តភ្នំ​សាឡី ប្រគេន​បច្ច័យ​បន្ថែម​ក្នុង​មួយ​គ្រួសារ​១០,០០០៛​បន្ថែម​ទៀត​ផង​ដែរ​)៕ អានបន្ត

Tue,28 August 2018 (Time 03:47 PM)
ដោយ សម្លេងខ្មែរពិត

​សិក្ខាសាលា​ស្តីពី ការជំរុញ​អនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០​ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​"​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​"
កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែ​សីហា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​សិក្ខាសាលា​ស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា "​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា​" ក្រោម​អធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​។ អង្គសិក្ខាសាលា​ព្រឹក​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ជាច្រើនរូប ដែល​មកពី​បណ្តា​ខេត្ត​ចំនួន​៧​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ខេត្ត​កំពត​មាន​ផ្ទៃដី​សរុប​៤.៨៧៣​គីឡូម៉ែត្រ​ការ៉េ បែងចែក​ជា​៧​ស្រុក​-១​ក្រុង មាន​ចំនួន​៨៨​ឃុំ និង​៥​សង្កាត់​និង​ភូមិ​ចំនួន​៤៨៨​ភូមិ ដោយ​ខេត្ត​កំពត​ជា​ខេត្ត​មួយ​មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្រេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដឹកនាំ​ប្រកប​ដោយ​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ជូន​ប្រជាជន​ទូទាំង​ប្រទេស​។​ជា​រួម​សម្រាប់​ខេត្ត​កំពត​ការ ការពារ​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​បម្រើ​កាន់តែ​ប្រសើរឡើង ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត ក្រោម​ដំបូល​សន្តិភាព​។​ ​ថ្លែង​បើក​សិក្ខាសាលា​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​លើកឡើង​ថា "​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ​ផង ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​ផង​"​និង​ឈរ​លើ​ទស្សនៈ​បរិយា​ប័ន្ន​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០០៣ ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​កម្ម ជា​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ដើម្បី​ឆ្លើយតប​នឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង​សង្គម​-​ប្រជាសាស្ត្រ​ដែល​កម្ពុជា​បាន​និង​កំពុង​ឆ្លងកាត់ និង​ដើម្បី​ឆ្លើយតប​នឹង​ភាពចាំបាច់​ក្នុង​ដាក់​ការបញ្ចូល​បញ្ហា​ប្រជាជន​ទៅក្នុង​ផែនការ​អភិវឌ្ឃន៍ សំដៅ​ធានា​បាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច​មាន​សន្ទុះ​លឿន​ជាង​មុន និង​ប្រកបដោយ​ចីរភាព ដែល​ជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិតរ​បស់​ប្រជាជន​ផងដែរ​៕ អានបន្ត

Tue,21 August 2018 (Time 03:05 PM)
ដោយ សម្លេងខ្មែរពិត

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​កំពង់សីលា ដែល​បង្ក​ការ​ជន់​លិច​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង​
ព្រះសីហនុ ៖ ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ស្ថ អានបន្ត

Tue,21 August 2018 (Time 08:24 AM)
ដោយ សម្លេងខ្មែរពិត

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការបើក​វិញ្ញាញសា​រប្រ​ឡង​សញ្ញាបត្រម​ធ្យ​ម​សិក្សា​ទុតិយភូមិ ឆ្នាំ ២១០៧_២០១៨
​ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ផៃ ប៊ុន​វណ្ណះ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ