ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់​អាហារូបករណ៍​ក្នុង​ស្រុក​កោះធំ​
Sat,29 September 2018 (Time 02:23 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 588នាក់)


កណ្តាល ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់​អាហារូបករណ៍​ក្នុងស្រុក​ចំនួន​៤០​កន្លែង​ដល់​សិស្ស ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ បន្ត​ចុះ​ចែក​អំណោយ​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​បន្ថែមទៀត នៅ​ស្រុក​កោះធំ​
​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​កោះធំ បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​ដែល កំពុង​គង់​ចាំ​ព្រះ​វង្សា​នៅ​វត្ត​ព្រែក​តា​ដួង​ឋិត​ក្នុង​ទឹកដី​ស្រុក​កោះធំ ខេត្ត​កណ្តាល ដើម្បី​សុំ​សេចក្តីសុខ​សេចក្តី ចម្រើន និង​ចូល​រួមចំណែក​ដល់​ការកសាង​ព្រះពុទ្ធសាសនា​ផង​ដែរ​។

​បន្ទាប់ពី​ពិធី​ប្រគេន​ទេយ្យវត្ថុ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះ សំ​ណា​ល​ជាមួយ​សិស្ស​ជ័យលាភី​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​សម័យ​ប្រឡង​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៨) និង​លោកគ្រូ​អ្នកគ្រូ​ថ្នាក់​ទី​១២ ប្រមាណ​៥២០​នាក់ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ឋិត​នៅក្នុង​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្រៀន​សិស្សានុសិស្ស​ឱ្យ​ទទួល​ជោគជ័យ និង​ទទួលបាន​លទ្ធផល​ល្អ ទោះបី ការប្រឡង​ឆ្នាំនេះ​មិន​ទទួលបាន​និទ្ទេស​A​ក៏ដោយ ក៏ប៉ុន្តែ​និទ្ទេស​B​មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សូម​កុំឱ្យ​ភ្លេច​ឬ​សគល់​របស់​ខ្លួន​ដែល​ជា​កូន​អ្នក​កោះធំ ត្រូវ​ខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត បង្កើន​ចំណេះដឹង​ឱ្យបាន​ទូលំទូលាយ ដើម្បី អាច​ស្វែងរក​ការងារ​ធ្វើ​បាន​ល្អ ក៏ដូចជា​យក​ចំណេះដឹង​នោះ​មក​បម្រើ​ស្រុកកំណើត​យើង​វិញ​។

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​សិស្សានុសិស្ស​ដែល​ទទួលបាន​ជ័យលាភី ទាំង​៥២០​នាក់ អាច​ប្រើប្រាស់​អាង​ហែល​ទឹក​នៅ​កីឡដ្ឋាន​ស្រុក​កោះធំ​ដោយ​ឥត​គិតថ្លែ​ដើម្បី​ហ្វឹកហាត់​ហែល​ទឹក​ឱ្យ​មាន​ជំនាញ​ពិតប្រាកដ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បានផ្តល់​អាហារូបករណ៍​ក្នុងស្រុក​ចំនួន​៤០​កន្លែង និង​សន្យា​ខិតខំ​ប្រឹងប្រែង​ស្វែង រក​អាហារូបករណ៍​បរទេស​បន្ថែម​ដល់​សិស្សានុសិស្ស​ជ័យលាភី​ផងដែរ​ដើម្បី​អាច​មាន​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស និង​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​នាំយក​ថវិកា​មួយចំនួន​ចែកជូន​លោកគ្រូ​អ្នក គ្រូ និង​សិស្សានុសិស្ស​នៅក្នុង​ពិធី​នេះ​ផង​ដែរ​។

​ក្រោយ​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​រួចមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើដំណើរ ចុះ​ចែក​អំណោយ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​ប្រវែង​សរុប​២៥០០​ម៉ែត្រ​បន្ថែមទៀត ឋិត​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​១១៨៥​នាក់ ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ និង​ជា​ការអនុវត្ត​តាម​អនុសាសន៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជារាស្ត្រ​ឱ្យបាន​ទ្វេដង និង​ធ្វើខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ