ខេត្តកំពត ៖ លោកបណ្ឌិតប៉ែន ស៉ីម៉ន សមាជិក គណៈកម្មាធិការកណ្ដាល អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាល តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នៃ ប៉េណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្សស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅខេត្តកំពត។កិច្ចប្រជុំនេះ ក៏មានវត្តមានចូលរួមពីសំណាក់ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងលោក លោកស្រី ជាសមាជិកក្រុមការងារគណបក្សប្រជាជនថ្នាក់កណ្ដាល ថ្នាក់ខេត្ត ក្រុង ស្រុក សរុបចំនួនជាង៥០០នាក់។លោក ជាវ តាយសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានធ្វើរបាយការណ៍បញ្ជាក់ឱ្យដឹងថា៖ ដោយផ្ដើមចេញនូវគោលការណ៍យុទ្ធសាស្ត្ររបស់គណបក្សបានខិតខំកសាងអំពើល្អនិងមានការដឹកនាំល្អព្រមទាំងមានការចូលរួមយកចិត្តទុកដាក់ពីមន្ត្រីគ្រប់ថ្នាក់គ្រប់ផ្នែកពិសេសពិីថ្នាក់ដឹកនាំនៅខេត្តកំពតក្នុងការអនុវត្តន៍ការងារ ដើម្បីជួយសម្រួលដោះស្រាយរាល់សំណូមពរការលំបាកខ្វះខាត និងតម្រូវការចាំបាច់នានាបានទាន់ពេលវេលា បម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងខេត្តបានល្អធ្វើឱ្យលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះនៅខេត្តកំពតមានការគាំទ្រពីប្រជាពលរដ្ឋទទួលបានលទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដូចនៅទូទាំងប្រទេសផងដែរ។ជាលទ្ធផលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះខេត្តកំពតមានតែ១៦គណបក្សនយោបាយលើ២០គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ មានប្រជាពលរដ្ឋមកបោះឆ្នោត ៣១១.៤៤៧នាក់ ស្មើនឹង៨៥,២២%នៃបញ្ជីបោះឆ្នោតសរុប។ ក្នុងនោះជាលទ្ធផលគណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងគាំទ្រដ៏ច្រើនលើសលប់មានចំនួន ២០៧.៦៧៥សម្លេង ស្មើ៧២,៩៤%នៃសន្លឹកឆ្នោតបានការសរុបស្មើនឹង៧១,២៣% នៃចំនួនសមាជិកបក្សទាំងអស់ ព្រមទាំងទទួលបានការកាន់កាប់អាសនៈ៦លើ៦។មានប្រសាសន៍បូកសរុប កិច្ចប្រជុំ លោកបណ្ឌិត ប៉ែន ស៉ីម៉ន បានកោតសរសើរនិងធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៅខេត្តកំពត គ្រប់ថ្នាក់រហូតដល់មូលដ្ឋានផ្ទាល់និងសមាជិកសមាជិកាគណបក្សប្រជាជន គ្រប់ថ្នាក់គ្រប់ផ្នែកដែលធ្វើឱ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៃអាណត្តិទី៦ នៃរដ្ឋសភានេះ ដែលលទ្ធផលជោគជ័យធំធេងទាំងនេះគឺពិតប្រាកដផ្ដើមចេញតាមរយៈការដាក់ចេញនូវកម្មវិធីគោលមាគា៌នយោបាយយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាយើង។លោកបណ្ឌិត ប៉ែន ស៉ីម៉ន ក៏បានផ្ដាំផ្ញើដល់ក្រុមការងារសមាជិកគណបក្សទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត។ ពិសេសការកសាងអំពើល្អជំរុញបន្ថែមទ្វេរដងក្នុងការផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីបង្កើនជំនឿនិងការគាំទ្រដល់គណបក្សប្រជាជនថែមទៀតឈានទៅសម្រេចជោគជ័យលទ្ធផលបោះឆ្នោតអាណត្តិក្រោយៗសម្រាប់ដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ