កំពត ៖ នៅរសៀលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី ម៉ែន នារីសោភ័ក អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ ពិធីនេះក៏មានការអមដំណើរពីសំណាក់ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានកិតិ្តយសសាខាកាកបាទក្រហមខេត្តកំពត និងលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខានិងមន្ត្រីក្រុមប្រតិបតិ្តសាខាសរុប៣០នាក់។ អំណោយដែលបានប្រគល់ជូនរួមមាន មុងសុវត្តិភាព ចំនួន ៥០០ និងខោ-អាវ ២០កេស។បន្ទាប់ពីកម្មវិធីខាងលើរួចរាល់ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខា បានចូលរួម អមដំណើរ លោក ស្រី ម៉ែន នារីសោភ័ក អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ចូលរួមក្នុងពិធី ចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋដែលខ្វះខាតស្បៀងចំនួន២៤៦គ្រួសារ ស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស មុងសុវត្ថិភាព១ អាវ១ និងថវិកាមួយចំនួន ហើយថវិកាដែលត្រូវផ្តល់ជូននាពេលនេះសរុប៤.៩២០.០០០រៀល។ក្នុងឱកាសនោះ លោកស្រី មែន នារីសោភ័ក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ របស់សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរនិងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនរើសអើង មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការណាឡើយ ពិសេសប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះគ្រប់ប្រភេទ ជនពិកា និងអ្នកផ្ទុកមេរោគអេដស៏ជាដើម។គឺទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះត្រូវតែមានកាកបាទក្រហម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ