ខេត្តប៉ៃលិន ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នា ទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យភូមិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងភូមិតា ង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តមួយ ខណ:ប្រធានការិ យាល័យភូមិបាលស្រុកសាលាក្រៅ កំពុងតែធ្វើការសុខៗ ស្រាប់តែខាងមន្ត្រីនៃមន្ទីរសុរិយោដីខេត្ត ចំនួន៥នាក់ ដឹកនាំដោយលោក ហ៊ី ប៊ុនហៀប ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុវិយោដីខេត្តប៉ៃលិន បានចុះទៅដើម្បីបិទបញ្ជី និងបម្រុងដកហូតត្រាពីលោក សែម សុខន ដែលជាប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ។តែលោកមិនទាន់ប្រគល់ត្រាឱ្យភ្លាមៗ ទេ ព្រោះរឿងនេះ បានកើតឡើងដោយតក់ក្រហល់ពេក មិនអាចទទួលយកបាន ។ ម្យ៉ាងទៀតលោកជាប់បង្ហើយឯកសារដែលនៅចាស់មិនរួច រង់ចាំមួយរយ:ខ្លីសិន ទើបលោកព្រមប្រគល់ឱ្យ ពេលមានការប្រកាសតែងតាំងអ្នកថ្មី ។ប្រភពព័ត៌មានពីលោក សែម សុខន ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ បានឱ្យ ដឹងថា តាមច្បាប់លក្ខន្តិក:មន្ត្រីរាជការស៊ីវិល ការដកហូតមន្ត្រីការិយាល័យជុំវិញស្រុក ត្រូវតែមានការកោះប្រជុំពីថ្នាក់ក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកជាមុនសិន ហើយស្នើសុំទៅខាងមន្ទីរសុរិ យោដីខេត្ត ដោយខាងប្រធានមន្ទីរស្តីទី ត្រូវកោះហៅអនុប្រធានមន្ទីរ ប្រធានការិយាល័យរដ្ឋបាល រួចធ្វើការណែនាំវាយតម្លៃចំនួន៣ដង ទើបផ្ញើបន្តទៅរដ្ឋបាលខេត្ត ដើម្បីដកហូតសុំធ្វើការផ្លាស់ប្តូរមន្ត្រីរូបនោះ ។តែរឿងរបស់លោកមិនមានការប្រជុំក្រុមប្រឹក្សាស្រុក មិនមានការកោះហៅរបស់មន្ទីរសុរិយោដីខេត្តមកអប់រំសោះ ស្រាប់តែនៅអង្គុយធ្វើការសុខៗ ឃើញមានមន្ត្រីសុរិយោដីជាច្រើ នរូបចូលទៅសុំឱ្យលោកបិទបញ្ជី និងសុំត្រាការិយាល័យយកទៅគ្រប់គ្រងវិញ ។ប្រភពបន្តទៀតថា លោកពិតជាមិនអាចទទួលយកបានទេ ព្រោះជារឿងមិនប្រក្រតី ដោយ សារតែលោកធ្វើការនៅមន្ទីរសុរិយោដីខេត្ត តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០១០ ទើបទៅកាន់ប្រធានការិយាល័យភូមិបាល ស្រុកសាលាក្រៅ រហូតមកដល់បច្ចុប្បន្ននេះ មិនធ្លាប់មានបញ្ហាអ្វីសោះ ។លោកបញ្ជាក់ថា លោកបានបម្រើការងារក្នុងជួរបក្សប្រជាជន ជាមួយក្រុមការងារបក្សស្រុកសាលាក្រៅ ដោយចុះជួយនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលមានការគាំទ្រពីប្រ ជាពលរដ្ឋយ៉ាងច្រើនលើសលប់ ហើយលោកបានចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន៣១លានរៀល ចាប់តាំងពីបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទូរស័ព្ទទៅលោក ហុង ពៅ ប្រធានមន្ទីរសុរិយោ ដីស្តីជាច្រើនលើកច្រើនសារតែអត់ទទួលទូរស័ព្ទ ។ចំណែកលោក សូ សុខុន អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទទួលបន្ទុកសុរិយោដី បានឱ្យដឹងថា គាត់ចុះទៅកន្លែង ការិយាល័យភូមិបាលស្រុកសាលាក្រៅ ដើម្បីទៅបិទបញ្ជីរដ្ឋបាល ដោយយោងតាមដីកាស្តីពីការតែងតាំង និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការរបស់អភិបាលខេត្តប៉ៃលិន ដែលបានចុះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ