ខេត្តកែប ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប តំណាងដ៏ខ្ពស់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៅវត្តធម្មគិរីបុប្ផាចំការបី ភ្នំវល្លិ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបាននាំយកនូវទេយ្យវត្ថុមួយចំនួន ព្រមទាំងបច្ច័យចំនួនប្រមាណជាង ៣.០០០.០០០រៀលផងដែរ សម្រាប់វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនេះ។ក្នុងឱកាសនោះ លោក ងួន បៀន ក៏បានលើកឡើងនូវការរីកចម្រើនលើវិស័យពុទ្ធចក្រ ហើយក៏បានចាត់ទុកពិធីកាន់បិណ្ឌក្នុងពេលនេះពិតជាមានសារៈសំខាន់ សម្រាប់បំពេញកុសលផលបុណ្យដើម្បីឧទ្ទិសជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់បរលោក និងក៏ជាទំនៀមទម្លាប់តាំងពីយូរលង់ដែលយើងមិនអាចរំលងបានឡើយ។អ្នកតំណាងរាស្ត្រ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នដោយសារអាណាចក្ររុងរឿងប្រកបដោយសុខ សន្តិភាព ទើបធ្វើឱ្យវិស័យពុទ្ធចក្រមានការរីចម្រើនបែបនេះដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ