ខេត្តកែប ៖ លោក កែន សត្ថា អភិបាល អភិបាល នៃគណៈអភិបាលខេត្តកែប បានថ្លែងដោយចាត់ទុកវិស័យពុទ្ធចក្រពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សង្គមជាតិផងដែរ ព្រោះថាព្រះពុទ្ធសាសនា ក្រៅពីការអប់រំប្រៀនប្រដៅឱ្យ មនុស្សស្គាល់បុណ្យនិងបាបនោះ ក៏បានរួមចំណែកលើការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សនិងកិច្ចការសង្គមទៀតផង។លោក កែន សត្ថា បានមានប្រសាសន៍លើកឡើងបែបនេះក្នុងកិច្ចសំណេះ សំណាល ជាមួយព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ពុទ្ធបរិស័ទ នាឱកាស នៃពិធីវេនកាន់បិណ្ឌទី ៥ កាលពីព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ នៅវត្តចរិយាវង្ស ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ដោយមើលឃើញពីសារៈសំខាន់ នៃវិស័យពុទ្ធចក្រនេះហើយ ទើបត្រូវបានព្រះរាជាណាចក្រកម្ពុជាយើងបានជ្រោងលើកកម្ពស់ និងដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋជារៀងរហូតមក ។លោកកែន សត្ថា អភិបាលខេត្ត ក៏បានចាត់ទុកពិធីកាន់បិណ្ឌនាពេលនេះពិតជាបាននាំមកនូវពិធីដ៏សំខាន់ ហើយក៏បាននាំមកនូវគ្រឿងឧបភោគបរិភោគទេយ្យវត្ថុរួមនិងបច្ច័យជាថវិកាចំនួន៣.៥៨០.០០០រៀល ដើម្បីផ្គត់ផ្គង់ជីវភាពព្រះសង្ឃដែលគង់ចាំព្រះវស្សា និងការបំពេញកុសលផលបុណ្យឧទ្ទិសជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ដែលពិធីនេះធ្វើឡើងទៅ តាមប្រពៃណីកាន់បិណ្ឌនៃព្រះពុទ្ធសាសនាយើងក្ដី ពិធីនេះក៏ជាចំណែកមួយនាំមកនូវបច្ច័យមួយចំណែក ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមវត្តឱ្យបានស័ក្តិសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ