ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក វង សូ​ត​៖ ជ័យជម្នះ​របស់ CPP បានមក​ពី​ការស្រឡាញ់ និង​គាំទ្ររ​របស់​ប្រជាពលរដ្ឋ ឲ្យ​បន្ត​អភិវឌ្ឍន៍​ប្រទេស​ទៀត​
Sun,23 September 2018 (Time 08:29 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 599នាក់)


ព្រៃវែង ៖ លោក វង សូ​ត ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​ការងារ ធ្វើយ៉ាងណា​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ថែមទៀត ព្រោះ​លទ្ធផល​ដែល​យើង​ទទួលបាន ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺ​បង្ហាញ​ថា ប្រជាជន​យ៉ាង​ច្រើន​លើសលុប​បាន ផ្តល់​សេចក្តីទុកចិត្ត​មកលើ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​បន្តទៀត​។​

​ការ​ជម្រុញ​របស់លោក វង សូ​ត គឺ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិការ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ប្រមាណ​ជាង​១១០០​នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​ថ្លែង​ទៅកាន់​សមាជិក​បក្ស​នា​ឱកាស​នោះ លោក វង សូ​ត បាន​ថ្លែង​អំណរ​អរគុណ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល ផ្តល់​សេចក្តីទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ពិសេស​ស្មើមុខ ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ ក្នុងនោះ ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​គ្រឹះ​លទ្ធិ​ប្រជាធិតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស បាន​យ៉ាង​ពេញលេញ ផ្ទុយ​ពី​ក្រុម​មនុស្ស​មួយចំនួន​ដែល បាន​ដើរ​និយាយរិ​៖​គន់​មួលបង្កាច់​តែ​ប្រជាជន និង​ប្រទេសជាតិ​ខ្លួនឯង​។​

​លោក​បាន​លើកឡើង​ថា លទ្ធផល​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បន្ត​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​ខ្លាំង ឡើង​ថែម​ទៀត​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមាជិក​ថ្នាក់ មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​រហូត​ទទួលបាន​ជោគជ័យ ដូច​ពេល​នេះ​។ ការ​ជោគជ័យ​នេះ មិន​ត្រូវឲ្យ ប្រជាពលរដ្ឋ​អស់​ជំនឿ​វិញ​នោះ​ទេ គឺ​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​បំពេញតម្រូវការ​ចាំបាច់​របស់​ពួគគាត់​ដែល​ជា​ម្ចាស់ឆ្នោត ពោល​គឺ​អ្វី​ដែល​យើង បាន​សន្យា​ត្រូវតែ​ធ្វើ និង​បន្ត​ប្រមូល​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់​ថ្មីៗ​របស់​ពួកគាត់​មក​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់​នោះទេ ។​

​លោក វង សូ​ត បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ និង​មន្ត្រី​ដឹកនាំ​គណបក្ស​ស្រុក ឃុំ ភូមិ និង​ក្រុម​បក្ស ត្រូវ​ក្ដាប់​ឲ្យ​ជាប់​នូវ​មេរៀន និង​បទពិសោធន៍ ដែល​បាន​សរុប​ក្នុង​របាយការណ៍​ខាងលើ អ្វី​ជា​ចំណុចខ្លាំង ផ្ដល់​ផល​ល្អ ត្រូវ​ខិតខំ​បន្ដ ពង្រឹង​ពង្រីក​បន្ថែម​ទៀត និង​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ ប្រកប​ដោយ​ភាពបត់បែន និង​រស់​រវើក​ទៅតាម​កាលៈទេសៈ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមាជិក​របស់​យើង​មក​លើ​គណបក្ស ធ្វើយ៉ាងណា​ទាក់ទាញ សមានចិត្ត​គាំទ្រ និង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ អាណត្តិ​ទី ៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ២០២៣​ខាងមុខ បន្ថែមទៀត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ