ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុម​ការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បាននិងកំពុង​សម្រុក​លា​ង​សម្អាត​ផ្លូវជាតិ​33A
Wed,03 October 2018 (Time 04:30 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 636នាក់)


(​ខេត្ត​កែប​)៖ ដើម្បី​សម្រួល​សុវត្ថិភាព​ដល់​ដំណើរ​កម្សាន្ត​របស់​ក្រុម​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នា​អំឡុង​ពេល​ខាងមុខ​នេះ ក្រុម​ការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាននិងកំពុង​សម្រុក​លាង​សម្អាត​ផ្លូវជាតិ​33A​យ៉ាង​សស្រាក់សស្រាំ ចាប់​ពី​រង្វង់​មូល​សេះស រហូត​ដល់​ឆ្នេរ​លេង​ទឹក​។​

​ជាមួយនឹង​ការលាង​សម្អាត​ផ្លូវជាតិ​33A​នេះ បើ​តាម​ការលើកឡើង​ពី​ក្រុម​ការងារ​ជំនាញ​ឱ្យដឹងថា ជាទូទៅ​ដងផ្លូវ​ជាតិ​33A ចាប់​ពី​រង្វង់​មូល​សេះស​ឆ្ពោះទៅកាន់​ឆ្នេរកែប​ដែលមាន​ចម្ងាយ​៧.៨០០​ម៉ែត្រ​ពិតជា​ផ្លូវ​មួយ​ដ៏​សំខាន់​ដែល​អ្នកដំណើរ​ផងទាំងពួង​ចាត់ទុកជា​ផ្លូវ​ឆ្ពោះទៅកាន់​គោលដៅ​របស់​ខ្លួន​ដែល​ពួកគេ​បាន​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ ពិសេស​ក្រុម​អ្នកទេសចរ​មក​ពី​គ្រប់​បណ្តា​ខេត្ត​នានា តែង​នាំគ្នា​សម្រុក​ធ្វើ​ចរាចរ​ទៅ សម្រាក ល​ម្ហែ កម្សាន្ត​នៅ​រមណីយដ្ឋាន​ខេត្ត​កែប​យ៉ាងច្រើន​ស្អេកស្កះ​។​ជាងនេះទៅទៀត​ផ្លូវជាតិ​33A បន្ទាប់ពី​ត្រូវ​បាន​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​ស្ថាបនា​បាន​រួចរាល់​ជា​ស្ថាពរ ក៏មាន​អ្នកដំណើរ​ឆ្លងកាត់​ទៅ​មក​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ក្រៅពី​មារ​រថយន្ត​ទេសចរណ៍​រាប់ពាន់​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​បើកបរ​ឆ្លងកាត់​នោះ ក៏​មាន​រថយន្ត​ដឹក​ដី​មួយចំនួន​បើកបរ​តាម​ផ្លូវ​នេះ​ដែរ ដោយ​បាន​ទម្លាក់​អាចម៍ដី​ពាសពេញ​ផ្លូវ​ផងដែរ ទើប​ក្រុមការងារ​សស្រាក់សស្រាំ​ប្រើ​រថយន្ត​លាង​សម្អាត​គ្មាន​ពេលទំនេរ​បែបនេះ​។​

​បន្ទាប់​ពី​ផ្លូវជាតិ​33A ស្ថាបនា​បាន​រួចរាល់​កាលណា មហាជន​ក៏ដូចជា​អ្នកដំណើរ​បាន​នាំគ្នា​សប្បាយរីករាយ និង​កោតសរសើរ​នូវ​ស្នាដៃ​របស់​ក្រុម​ការងារ​ជំនាញ ដែល​ខិតខំ​ពុះពារ​ស្ថាបនា​ដងផ្លូវ​មួយ​នេះ​ទាំង​លំបាកលំបិន បើទោះជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ណា​ក៏​មិន​រា​ថយ​ដែរ​។​

​សូមជម្រាបថា ផ្លូវជាតិ​33A ពី​រង្វង់​មូល​សេះស​ឆ្ពោះទៅកាន់​ឆ្នេរ​កែប ដែល​មាន​ប្រវែង​៧.៨០០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​ពេលនេះ​ត្រូវ​ក្រុម​ការងារ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ថាបនា​បាន​រួចរាល់​យ៉ាង​ល្អ​ឥតខ្ចោះ ប្រកបដោយ​គុណភាព និង​មាន​ទ្រង់ទ្រាយ​ធំ​ទូ​លា ដោយ​ស្ថាបនា​ទៅតាម​ស្តង់ដារ​បច្ចេកទេស លម្អ​ដោយ​សួន​នៅ​ចំ​កណ្តាល បំពាក់​ដោយ​បង្គោល​ភ្លើង​ប្រើ​ដោយ​ឋាម​ពល​ព្រះអាទិត្យ ហើយ​ផ្លូវជាតិ​លេខ​33A​នេះ នឹង​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នា​ពេល​យ៉ាងខ្លី​ខាងមុខ​នេះ​ហើយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ