ខេត្តកំពត ៖ ក្នុងនាមជាអ្នកដឹកនាំត្រូវតែមានភាពរឹងមាំនិងដាច់ខាត ច្បាស់លាស់ ទើបការងារអនុវត្តទទួលបានប្រសិទ្ធភាព និងភាពជោគជ័យ បើយើងគិតហើយមិនធ្វើគឺត្រូវតែបរាជ័យ។ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងកិច្ចសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃតំបន់ប្រតិបតិ្តការសឹករងកំពត ចំនួន ៤២៣នាក់ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។លោក ជាវ តាយ អភិបាលខេត្ត បានសង្កត់ធ្ងន់ថា កិច្ចការអ្វីក៏ដោយបើយើងមិនយកគំនិតទៅប្រើ គឺយើងអនុវត្តការងារអី្វក៏មិនទទួលបានផលវិជ្ជមាននោះដែរ។យ៉ាងណាមិញកិច្ចការដំណើរការទៅមុខបានដោយរលូន គប្បីយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយនិងរួមគ្នាទទួលខុសត្រូវ។ម្យ៉ាងទៀតខេត្តកំពតគឺជាខេត្តមួយជាប់ព្រំប្រទល់រវាងខេត្តញៀងយ៉ាង(វៀតណាម)ចឹងកងកម្លាំងប្រដាប់អាវុធទាំងដែនទឹក ដែនគោកត្រូវតែមានកិច្ចសហប្រតិបតិ្តការ និងការពារឱ្យបានរឹងមាំ។លោកអភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា កន្លងមកការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធយើងមានភាពល្អប្រសើរ រួមគ្នា សាមគ្គីភាព ដឹកនាំ គោរពច្បាប់ទាំងអស់គ្នា។ដូច្នេះខេត្តកំពតយើងត្រូវតែមានការអភិវឌ្ឍន៍ ដូចជាអភិវឌ្ឍខេត្តទាំងមូល អភិវឌ្ឍស្ថាប័នដែលជាកងកម្លាំងប្រដាប់អាវុធ ឬក៏អភិវឌ្ឍរដ្ឋបាលខេត្តដែលជាមន្ត្រីសាធារណៈបម្រើដល់ប្រជាពលរដ្ឋ។លោក ជាវ តាយ ក៏បានបញ្ជាក់ទៀតថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណតិ្តទី៦នេះ បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើប្រជាពលរដ្ឋ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនអតីតយុទ្ធជនដែលគ្មានដីសង់លំនៅដ្ឋានហើយគ្មានលទ្ធភាព គឺមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនីតិកាយសម្បទា ត្រូវមានផែនការមួយដើម្បីឆ្លុះបញ្ចាំង ពីទំហំតម្រូវការកងទ័ព ព្រោះមន្ទីរនេះជាអង្គភាពមួយចាំបាច់ដែលយើងត្រូវឆ្លុះបញ្ចាំងហើយគិគូរយ៉ាងហ្មត់ចត់។លោកថា កន្លងមកយើងមានកម្មវិធីច្រើនដែលពាក់ព័ន្ធជាមួយមន្ទីរសង្គមកិច្ច ប៉ុន្តែការប្រារព្វក្នុងពិធីនោះហាក់ពុំសូវប្រព្រឹត្តទៅល្អប្រសើរនោះទេ។ហើយចាប់ពីពេលនេះទៅមន្ទីរត្រូវតែគិតគូរអ្វីដែលជាទិវាជាតិ គឺដាច់ខាតត្រូវតែយកមកធ្វើ ហើយក៏មិនត្រូវនិយាយថាអត់លុយនោះទេ ព្រោះខណៈនេះរដ្ឋបាលខេត្តកំពតពិតជាមានថវិកាគ្រប់គ្រាន់ សម្រាប់ប្រារព្វទិវាជាតិមិនឱ្យខ្វះចន្លោះនោះឡើយ។សូមជម្រាបថា ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៃតំបន់ប្រតិបតិ្តការសឹករងកំពត សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាចំនួន២១.១៥០.០០០រៀល សម្រាប់ផ្តល់ជូនមន្ត្រីកងកម្លាំងចំនួន ៤២៣នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ