ខេត្តកែប ៖ សំរាមនិងកាកសំណល់គ្រប់ប្រភេទ បច្ចុប្បន្នបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ខណៈដែលមហាជនបានចាត់ទុកជាបញ្ហាប្រឈមមួយគួរតែអាជ្ញាធរជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរ ដែលមកលម្ហែកម្សាន្តក្នុងតំបន់ទេសចរណ៍របស់យើង។ផ្តើមចេញពីភាពអសកម្មជាច្រើនទាក់ទងនឹងករណីការបោះចោលសំរាមនិងកាកសំណល់នៅតាមទីសាធារណៈ ឬមាត់ឆ្នេរសម្រាប់លម្ហែ កម្សាន្ត កន្លងមក បើទោះជាអាជ្ញាធរក្នុងតំបន់ បាននិងកំពុងជំរុញដល់មហាជនគ្រប់ស្រទាប់ ទាំងភ្ញៀវទេសចរ ព្រមទាំងអាជីវករឲ្យយល់ជ្រួបជ្រាបពីកត្តាអនាម័យបែបណាក្តី ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញអ្នកដែលរស់នៅតាមតំបន់ខាងលើ ហាក់យល់ដឹងមានកម្រិតនៅឡើយ។ម្លោះហើយការយកសំរាម ឬកាកសំណល់ផ្សេងៗយកទៅប្លុងចោលនៅតាមទីសាធារណៈក៏ដូចជាការបោះចោលក្នុងទឹកសមុទ្រ និងតាមចិញ្ចើមផ្លូវបាននិងកំពុងកើតមានជាហូរហែរមិនថានៅតាមទីប្រជំុជនឬទីជនបទឡើយ។ម្យ៉ាងទៀត បើតាមមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការយកសំរាម និងកាកសំណល់បោះចោលក្នុងទឹកសមុទ្របែបនេះ ជួនកាលអាចជាក្រុមអាជីវករ ដោយករណីនេះគឺច្រើនកើតមាននៅពេលយប់ស្ងាត់ ខណៈអ្នកគ្រប់គ្រង ឬអាជ្ញាធរពាក់ព័ន្ធ មិនបានពនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយនោះ។យ៉ាងណាមិញសំណល់សំរាមដែលអណ្តែតកកកុញពាសពេញនៅចំណុចមាត់ឆ្នេរ ផ្សារក្តាមនាពេលនេះ បើតាមការលើកឡើងពីក្រុមអនាម័យ និងមន្ត្រីសាលាក្រុងកែប ដែលកំពុងនាំគ្នាសម្អាត ធ្វើអនាម័យ កាលពីថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៨បានផ្តោតទៅលើក្រុមអាជីវករ និងសំរាមមួយផ្នែកទៀតបានរសាត់តាមរលកមកពីលម្ហសមុទ្រ។ទោះជាបែបណាសំរាម និងកាកសំណល់ភាគច្រើនជាស្នោរនិងប្លាស្ទិកទាំងនោះ ត្រូវបានក្រុមការងាររបស់សាលាក្រុងកែប សស្រាក់សស្រាំនាំគ្នាចុះទៅប្រមូលរួចរាល់ហើយ។ជាមួយនឹងគំនរសំរាមនិងកាកសំណល់ ដែលកើតមាននៅតាមមាត់ឆ្នេរផ្សារក្តាមដូចខាងលើ ត្រូវបានមជ្ឈដ្ឋានជាច្រើនសំដែងការរិះគន់មកលើអាជ្ញាធរក្រុងកែប ថាហាក់ពុំបានទប់ស្កាត់ឱ្យមានភាពសីុជម្រៅ ពោលគឺមានការធ្វេសប្រហែស។ទន្ទឹមនឹងករណីសំរាម និងកាកសំណល់បន្សល់នៅតាមមាត់ឆ្នេរផ្សារក្តាមនៃតំបន់លម្ហែក្រុងកែបនេះដែរ អាជ្ញាធរក្រុង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ អ្នកទេសចរទាំងឡាយ សូមចូលរួមសហការរក្សាអនាម័យ សម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីទីក្រុងស្អាតរបស់យើងគ្មានប្លាស្ទិក គ្មានសំរាម ហើយកត្តាបែបនេះគឺផ្តើមដោយយើងទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ