ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
សង្ស័យបើកលឿនកាច់ចង្កូតមិនទាន់ជ្រុលទៅបុកគូទរថយន្តសន្លប់ស្តូកស្ដឹង! **|** អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស **|** កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន **|** រយៈពេល៩ ខែ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបមានការថយចុះជាងឆ្នាំមុន **|** ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ **|** ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីរបួសធ្ងន់ **|** អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ **|** សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជួនគ្រួសារភៀសសឹក **|** រថយន្តព្រុសបុកជាមួយម៉ូតូនៅក្បែរសាលារៀនវត្តបូព៌ **|** ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប **|** អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ **|** សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC) **|** រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប **|** ឯកឧត្តមប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ឆាត​ ឈៀន​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ **|** សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ **|**

ព័ត៌មានចាស់ៗ

Thu,27 December 2018 (Time 08:35 PM)
ដោយ សម្លេងខ្មែរពិត

នាយករដ្ឋមន្ត្រី សាទរ សមិទ្ឋផល ការអភិវឌ្ឍន៍​ជា​ប្រវត្តិសាស្ត្រ​វិមាន ឈ្នះ​-​ឈ្នះ ត្រូវបាន​កសាង រួចរាល់​ជា​ស្ថាពរ លើ​ទឹកដី សុវណ្ណ​ភូមិ​....!
រាជធានី​ភ្នំពេញ​: វិមាន​ឈ្នះ ឈ្នះ ដែល​មាន​កម្ពស់​ប្រមាណ ៥៤​ម៉ែត្រ ទទឹង​៣៦​ម៉ែត្រ ត្រូវបាន​សាងសង់​លើ ផ្ទៃដី​សរុប​ចំនួន ៨​ហិកតា ស្ថិតក្នុង​សង្កាត់ ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ចារឹក​ទៅ​ដោយ​សកម្មភាព តស៊ូ​របស់​ឥស្សរជន​ជាន់ខ្ពស់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស ច​រឹក​ទៅដោយ សកម្មភាព​តស៊ូ​របស់​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា អបអរសាទរ ចំពោះ​សមិទ្ឋផល​ប្រវត្តិសាស្ត្រ​នៃ​វិមាន ឈ្នះ​-​ឈ្នះ ដែល​តំណាងឲ្យ នៃ​ការបង្រួបបង្រួម​ជាតិ​ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ នៅលើ​ទឹកដី​សុវណ្ណ​ភូមិ ។ ​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក​របស់ សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ បានឲ្យដឹងថា “​កម្ពុជា អបអរសាទរ​ចំពោះ​សមិទ្ឋផល ប្រវត្តិសាស្ត្រ​នៃ វិមាន ឈ្នះ ឈ្នះ ដែល​ត្រូវបាន​កសាង​រួចស្រេច​ជា​ស្ថាពរ​នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​។ វិមាន​ឈ្នះ ឈ្នះ គឺជា​តំណាង​នៃ​ការបង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ សាមគ្គីភាព បូរណភាព​ទឹកដី វឌ្ឍនភាព និង​វិបុលភាព​នៃ​កម្ពុជា​ទាំងមូល​”​។​ ​សម្ដេច​បន្ថែមថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការបែងចែក​ទឹកដី​តំបន់ ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាពក្រីក្រ និង​ឈ្នះ​រួចផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹក នាំ​អនាគត​វាសនា ប្រទេសជាតិ​ឆ្ពោះទៅរក​ភាពរុងរឿង​នៅក្នុង​សន្តិភាព ដ៏​យូរអង្វែង​នេះ​តទៅ​។​ ​ជាមួយគ្នានេះដែរ នាយករដ្ឋមន្ដ្រី អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចូលរួម​សម្ពោធ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រារព្វ​ធ្វើ​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ (​រយៈពេល​៣​ថ្ងៃ​) នៅ មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្មី នៅ​តំបន់​អភិវឌ្ឍន៌ លី​យ៉ុង​ផាត់​៕ អានបន្ត

Thu,27 December 2018 (Time 03:28 PM)
ដោយ សម្លេងខ្មែរពិត

ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី អះអាងថា មានច្បាប់​តែ​មិន​គោរព​ច្បាប់​…!
ខេត្ត​ព្រះវិហារ ៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី ដែលមាន លោក អ៊ឺម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​យោង​លើ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន លោក អ៊ឺម សំអឿន បាន​បញ្ជា​ឲ្យ​មេកា​ររបស់​លោក​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​របស់​លោក​យ៉ាង​អនាធិបតេយ្យ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី​គឺ​ពិតជា​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​មន្ទីរ​ពាក់ព័ន្ធ​ស្របច្បាប់​តែ​ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​អនុញ្ញាតិ​របស់​ក្រសួង​និង​មន្ទីរ​ពាក់ព័ន្ធ​ឡើយ ។​ ​តាម​ប្រភព​ពី​ក្រសួង​កសិកម្ម​បាន​អោយ​ដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារច្រៀក កែច្នៃ និង​ផលិត​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ក្នុង​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត​ស្ថិតក្នុង​ភូមិ​អូរ ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដើម្បី​ប្រមូល​ទិញ​ផល​-​អនុផល​ព្រៃឈើ​ដឹក​ចូល​យ៉ាង​អនាធិបតេយ្យ​ពី​គ្រប់​ទី​កន្លែង​ដោយ​ដាក់​គរ​ដូច​ភ្នំ​ក្នុង​ក្រុមហ៊ុន ដើម្បី​អារច្រៀក​កែច្នៃ សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស និង​មួយចំនួនទៀត​ដឹកជញ្ជូន​យកទៅលក់​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ​ជ្រក​ក្រោមរូបភាព​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី ស្របច្បាប់​។​ ​យោង​តាម​ឯកសារ ដែល​ត្រូវបាន​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថ្មីៗ​នេះ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិតអនុញ្ញាត​លេខ​២៤៣៨​ក​សក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ ចុះ​កាត់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៤៣៣៤,៦១​ហិកតា ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយយោង លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ និង​មតិ​របស់ រដ្ឋបាល​ព្រៃឈើ អនុញ្ញាត ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល​ព្រៃឈើ​ក្នុង​ដី​បម្រុង​ទុក​សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​ ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន សំអឿន សុវណ្ណ បានឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក អ៊ឹម សំអឿន បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​បើកចំហ​ទាំង​យប់​ទាំង​ថ្ងៃ រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ថ្នាក់​មូលដ្ឋាន​និង​សន្តិសុខ​បាន​ត្រឹម​ដាក់​កំលាំង​ពង្រាយ នៅ​តាម​តូប​ក្រោម​ដើមឈើ​រងចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ​និង ឡាន​ប៉ា​កុង ឡាន​យី​ឌុ​ក និង​ចាំ​ជួយ​ការពារ​សុវត្ថិភាព​អ្នកដឹកឈើ​ព្រមទាំង កត់ត្រា លេខ​ឡាន​ដើម្បី​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​បក្សពួក​គេ​ដើម្បីឲ្យ​តាមឃ្លាំមើល​រថយន្ត​ចម្លែក​ដែ​ល​ចូល​ទៅ​កាន់​ទឹកដី​ក្រោយ​ក្រុមហ៊ុន​របស់​លោក អ៊ឹម សំអឿន ក្រែង​មាន​គេ​ចូល​ទៅ​ផ្តិត​រូបភាព​ខាងក្រោយ​ក្រុមហ៊ុន​របស់​លោក​នាំអោយ​មាន​ការ​បែកធ្លាយ​អា​ថ៍កំ​បាំង​ភាព​ល្មើស​របស់​ក្រុមហ៊ុន​។ ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែង​ឃើញ​មាន​គោយន្ត​និង​ឡាន​ប៉ា​កុង ឡាន​យី​ឌុប​ធំៗ​រាប់​សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀបត្រា​នៅ​តាម​ដងផ្លូវ​ក្បែរ​ក្រុមហ៊ុន​សំអឿន សុវណ្ណ រងចាំ​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​ដឹក​ឈើ​ចេញ​ពី​រោងចក្រ​ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ​ដោយមាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ​យ៉ាង​រលូន​ដោយ​មិនអោយ​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។​ ​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បន្ត​ប្រាប់​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ បាន​ព័ទ្ធរបង​បាំង​ជិត​កុំឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ ឈើ​របស់​ពួកគេ​។ នៅតាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ កាន់​វិទ្យុទាក់ទង​គ្រប់​ដៃ​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំការ​មិន​ឲ្យ​នរណា​ចេញចូល​ក្រៅពី​អ្នកលក់​ឈើ​នោះ​ទេ បើ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ខ្នង​ក្រាស់ៗ​ក៏​មិន​អាច​ជួល​សន្តិសុខ​ទៅ​យាម​ឲ្យគេ​ឡើយ​ហើយ​ក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាលវាល​នោះដែរ​។​ ​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​បញ្ជា​និង​អោយ​បង្កើតឲ្យមាន​គណៈកម្ម​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​អនុញ្ញាតឲ្យ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង​សម្រាប់​ប្រតិបត្តិ​ការណ៍​តែ​បែរជា ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​បាន​ដំឡើង​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​អារច្រៀក​ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ​និង​ដឹកជញ្ជូន​ឈើប្រណិត​និង​ឈើ​លេខ​២​ស្ទើរ​ខ្ទេច​ផ្លូវ​នៅក្នុង​ស្រុក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ មិនតែប៉ុណ្ណោះ ទង្វើ​ខាងលើ​នេះ សបញ្ជាក់​អោយឃើញ​ថា លោក អ៊ឹម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​និង​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ឡើយ​។​ ​យោងទៅតាម សៀវភៅ​រាជកិច្ច ដែល​បាន ចេញផ្សាយ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ ៤៣៣៤,៦១​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង ស្រុក​ឆែប ខេត្តព្រះវិហារ​ពី​គម្រប​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​ ​អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹម សំអឿន ប្រធាន​ក្រុមហ៊ុន​សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី​បានឡើយ​។ អង្គភាព​យើងខ្ញុំ​និង​រង់ចាំ​ការបកស្រាយ​ពី​លោក អ៊ឹម សំអឿន​រៀងរាល់​ម៉ោង​ធ្វើការ ៕ ​ អានបន្ត

Thu,27 December 2018 (Time 03:04 PM)
ដោយ សម្លេងខ្មែរពិត

ឃាត់ខ្លួន​បុរស​ម្នាក់ និង​គ្រឿងញៀន ៣០​កញ្ចប់​
ដោយ​អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​ដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ចរាចរណ៍ ជួញដូរ​គ្រឿងញៀន​លើ​មុខសញ្ញា​សកម្ម ដែល​អធិការដ្ឋាន ប៉ុស្តិ៍ បាន​ស្រាវជ្រាវ​កំណត់​ក្នុង​វិធានការ​ជំនាញ​ត្រៀម​ប្រតិបត្តិការ​បង្ក្រាប បានធ្វើ​សកម្មភាព​ចរាច​រណ៍ ស្ថិត​នៅ​ចំណុច​សំណង់​មិន​រាបរយ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កត់​ស្រះចក លុះ​មកដល់​វេលា​ម៉ោង​១៤:៣០​នាទី ថ្ងៃទី​២៦ ខែ ធ្នូ ឆ្នាំ​២០១៨ អធិការដ្ឋាន ប៉ុស្តិ៍​បាន​បើក​រង្វង់​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រសោប​តែម្តង​។ ​ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការណ៍​នេះ កំលាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​រួមមាន​៖ ​ឈ្មោះ ឡុង បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​។​ ​វត្ថុតាង​ចាប់​យក​រួមមាន​: ១/-​ក្រាម​ព​ណ័សរ​ថ្លា​(​គ្រឿងញៀន​)​ចំនួន ៣០​កញ្ចប់ ។​ ២/​ឧបករណ៍ប្រើប្រាស់​សំរាប់​សេព​គ្រឿងញៀន​មួយចំនួន ។​ ៣/​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព មួយចំនួន​។​ ៤/​ប្រាក់​រៀល​ចំនួន​ប្រាំ​មុឺន​មួយ​ពាន់​(៥១.០០០)​។​ ​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុសិ៍្ត កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​និង ក្រុម​ដ៏​ទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕ ​ អានបន្ត

Tue,25 December 2018 (Time 08:31 PM)
ដោយ សម្លេងខ្មែរពិត

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​តាំង​ពិព័ណ៌ បង្ហាញ​សមិទ្ធផល ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​ការងារ​ឆ្លង​ឆ្នាំ​សកល​
​ខេត្ត​កំពត ៖ កិច្ចប្រជុំ​ពិភាក្សា​ការងារ​រៀបចំ​តាំង​ពិ​ព័​រណ៌​បង្ហាញ​សមិទ្ធផ​ល ក្នុង​ពិធី​សម្ពោធ​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ និង​ការងារ​ឆ្លង​ឆ្នាំ​សកល ២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឺ​ក​ថ្ងៃ​អង្គារ ៣​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​។​ ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី​ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង​មន្ត្រី​ផ្នែក​ពាក់ព័ន្ធ​ក្នុង​រដ្ឋបាល​ខេត្ត​កំពត ដែល​មាន​សមាសភាព​ចូលរួម​សរុប​ចំនួន​៥៦​រូប​។​ ​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​សង្កត់​ធ្ងន់​ដោយ​បាន​ជំរុញ និង​ពន្លឿន​ការងារ​រៀបចំ​ការដា​ក់​តាំង​ពិ​ព័​រណ៌​បង្ហាញ​នូវ​សមិទ្ធផល​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ និង​ការងារ​ឆ្លង​ឆ្នាំ​សកល ២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩​ឲ្យបាន​អធិកអធម​បំផុត​៕ អានបន្ត

Mon,24 December 2018 (Time 09:00 PM)
ដោយ សម្លេងខ្មែរពិត

ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត​ខ្លួន​បញ្ចូនទៅ​តុលាការ​ពាក់ព័ន្ធ​និង​រំលោភ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣
កំពង់ធំ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២០​ខែ​ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ១៥​និង​០០ នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង មាន​ការចូលរួម​ពី​លោក​វរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចុះ​អនុវត្ត​ឃាត់​ត្រាក់ទ័រ​ចំនួន ០២ គ្រឿង និង​មនុស្ស​ចំនួន ០៤ នាក់ ស្រី ០១ នាក់ កំពុងតែ​ជាន់ដី​ធ្វើស្រែ នៅ​ចំណុច​វាល​ស្រ​ង៉ែ តំបន់​ផ្អែក​ដំបង​(​ដី​តំបន់​៣)​ក្នុង​ទឹកដី​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ។​ ​ជនសង្ស័យ​ទី ១.​ឈ្មោះ កៀម កុយ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ​ ​ទី ២.​ឈ្មោះ វា​ន់ ណា​រ៉េត ភេទ​ស្រី អាយុ ៤០ ឆ្នាំ​ទាំង​០២​នាក់​នៅ​ភូមិ​អូរ​កន្ធ​ជើង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។ ៣.​ឈ្មោះ សឿន ដា​រ៉ូ ហៅ ក្រឹ​ង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​ ៤.​ឈ្មោះ រួន ណា​រៀម ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។​ ជនសង្ស័យ​ទាំង​០៤​នាក់​និង​ត្រាក់ទ័រ​០២​គ្រឿង​បាន​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​រៀបចំ​សំនុំរឿង​អនុវត្ត​នីតិវិធី ។​ ​លោក ខេន ឈុន​គ័រ អធិការនគរបាល​ស្រុក​កំពង់ស្វាយ​បាន​អោយដឹង​ថា​ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​កសាង​សំនុំរឿង​ទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ ៕ អានបន្ត

Mon,24 December 2018 (Time 08:59 PM)
ដោយ សម្លេងខ្មែរពិត

ដរាបណាស្ថេរភាព​សង្គម​បន្ត​កើតមាន ​នោះ ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅតែ​មាន​តម្លៃ​ខ្ពស់​
(​ខេត្ត​កំពត​)៖​ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅ​តែ​កើន​តម្លៃ​ខ្ពស់​ឥតឈប់ឈរ​។​ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​ដល់​កម្រិត​កំពូល​នោះឡើយ​។​ ​លោក​ងៀប វៃ​គា ភ្នាក់ងារ​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ប្ល៊ូ​ស្តារ​រៀល​ធី​អែន​ឌី​វើឡុ​ប​មេន​(Blue Star Realty & Development Co.,Ltd )​បាន​រៀបរាប់​ថា​អំឡុង​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ ពិសេស​ឆ្នាំ​២០១៨​នេះ តម្លៃ​ដី​នៅ ក្រុង​កំពត​បាន​ឡើង​ដល់​ចន្លោះ​ពី​៥០០​ដុល្លារ​ទៅ​១.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា គឺ​កើន​រាប់រយ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ជាង​១០​ឆ្នាំមុន​។​ ​លោក​ថា ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន ហើយ​សេដ្ឋកិច្ច​ជាតិ​រក្សា​បាន​នូវ​ភាព​រីកចម្រើន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នឹង​នៅតែ​ឡើងថ្លៃ​ឥតឈប់ឈរ​ឡើយ​។ ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​កើនឡើង​ដល់​កម្រិត​កំពូល​នោះឡើយ​។​ ​ភ្នាក់ងារ​លក់​ដីធ្លី​ដដែល​បាន​បន្តថា​ឆ្លងកាត់​បទពិសោធន៍​លើ​វិស័យ​ដីធ្លី​រយៈពេល​១៤​ឆ្នាំកន្លងមក ក្រុមហ៊ុន​សង្កេតឃើញ​ថា​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ប៉ុន្តែ​មានការ​ធ្លាក់ចុះ​បន្តិច​នា​ឆ្នាំ​២០០៩ និង​ដើមឆ្នាំ​២០១០ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​ ​លុះ​ចាប់ពី​ឆ្នាំ​ចុង​ឆ្នាំ​២០១០​សេដ្ឋកិច្ច​ពិភពលោក​បាន​ងើប​ឡើង​វិញ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដីធ្លី​ចាប់​កើន​ជា​លំដាប់​ហើយ​មាន​កម្រិត​ទាប​ឬ​ខ្ពស់​ផ្អែក​តាម​តំបន់​ដែល​មាន​សក្តានុពល​ឬ​កន្លែង​ដាច់ស្រយាល​។​កាលពី​ជាង​១០​ឆ្នាំមុន​តម្លៃ​ដី​នៅ​ក្រុង​និង​ត្រង់​កន្លែង​ល្អៗ​តម្លៃ​ពី​២០​ដុល្លារ​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​មានតម្លៃ​ចន្លោះ​ពី​៥០០​ដុល្លារ ទៅ​១.០០០​ដុល្លារ​ឯណោះ​។​ ​លោក​ងៀប វៃ​គា បាន​បន្ថែមថា​តាមរយៈ​ការអភិវឌ្ឍ​ខេត្ត​ដោយ​រូបភាព​ធំៗ​ដូច​ជា​សំណង់​កម្ពស់​ជាង​៤០​ជាន់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​រោងចក្រ​ស៊ីម៉ងតិ៍​ការស្ថាបនាព​ង្រី​ក​ផ្លូវជាតិ​លេខ​៣​ឱ្យ​ធំ​ទូលាយ​ជាដើម​នេះ​សង្ឃឹមថា​តម្លៃ​ដីធ្លី​កម្រិត​បច្ចុប្បន្ន​នឹង​មិន​នៅ​ទ្រឹង​ទេ​គឺ​ពិត​ជា​បន្ត​ឡើងថ្លៃ​ខ្ពស់​ជាង​នេះ​មិនខានឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​បញ្ជាក់ ថា​ដោយសារ​ស្ថានភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ឆ្ពោះទៅ​មុខ​ជា​និច្ច ពិសេស​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​កំពត​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ​៕ អានបន្ត

Mon,24 December 2018 (Time 05:46 PM)
ដោយ សម្លេងខ្មែរពិត

ស្ថេរភាព​សង្គម​បន្ត​កើតមាន​នោះ ដរាបណា​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅតែ​មាន​តម្លៃ​ខ្ពស់​
(​ខេត្ត​កំពត​)៖​ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅ​តែ​កើន​តម្លៃ​ខ្ពស់​ឥតឈប់ឈរ​។​ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​ដល់​កម្រិត​កំពូល​នោះឡើយ​។​ ​លោក​ងៀប វៃ​គា ភ្នាក់ងារ​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ប្ល៊ូ​ស្តារ​រៀល​ធី​អែន​ឌី​វើឡុ​ប​មេន​(Blue Star Realty & Development Co.,Ltd )​បាន​រៀបរាប់​ថា​អំឡុង​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ ពិសេស​ឆ្នាំ​២០១៨​នេះ តម្លៃ​ដី​នៅ ក្រុង​កំពត​បាន​ឡើង​ដល់​ចន្លោះ​ពី​៥០០​ដុល្លារ​ទៅ​១.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា គឺ​កើន​រាប់រយ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ជាង​១០​ឆ្នាំមុន​។​ ​លោក​ថា ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន ហើយ​សេដ្ឋកិច្ច​ជាតិ​រក្សា​បាន​នូវ​ភាព​រីកចម្រើន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នឹង​នៅតែ​ឡើងថ្លៃ​ឥតឈប់ឈរ​ឡើយ​។ ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​កើនឡើង​ដល់​កម្រិត​កំពូល​នោះឡើយ​។​ ​ភ្នាក់ងារ​លក់​ដីធ្លី​ដដែល​បាន​បន្តថា​ឆ្លងកាត់​បទពិសោធន៍​លើ​វិស័យ​ដីធ្លី​រយៈពេល​១៤​ឆ្នាំកន្លងមក ក្រុមហ៊ុន​សង្កេតឃើញ​ថា​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ប៉ុន្តែ​មានការ​ធ្លាក់ចុះ​បន្តិច​នា​ឆ្នាំ​២០០៩ និង​ដើមឆ្នាំ​២០១០ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​ ​លុះ​ចាប់ពី​ឆ្នាំ​ចុង​ឆ្នាំ​២០១០​សេដ្ឋកិច្ច​ពិភពលោក​បាន​ងើប​ឡើង​វិញ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដីធ្លី​ចាប់​កើន​ជា​លំដាប់​ហើយ​មាន​កម្រិត​ទាប​ឬ​ខ្ពស់​ផ្អែក​តាម​តំបន់​ដែល​មាន​សក្តានុពល​ឬ​កន្លែង​ដាច់ស្រយាល​។​កាលពី​ជាង​១០​ឆ្នាំមុន​តម្លៃ​ដី​នៅ​ក្រុង​និង​ត្រង់​កន្លែង​ល្អៗ​តម្លៃ​ពី​២០​ដុល្លារ​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​មានតម្លៃ​ចន្លោះ​ពី​៥០០​ដុល្លារ ទៅ​១.០០០​ដុល្លារ​ឯណោះ​។​ ​លោក​ងៀប វៃ​គា បាន​បន្ថែមថា​តាមរយៈ​ការអភិវឌ្ឍ​ខេត្ត​ដោយ​រូបភាព​ធំៗ​ដូច​ជា​សំណង់​កម្ពស់​ជាង​៤០​ជាន់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​រោងចក្រ​ស៊ីម៉ងតិ៍​ការស្ថាបនាព​ង្រី​ក​ផ្លូវជាតិ​លេខ​៣​ឱ្យ​ធំ​ទូលាយ​ជាដើម​នេះ​សង្ឃឹមថា​តម្លៃ​ដីធ្លី​កម្រិត​បច្ចុប្បន្ន​នឹង​មិន​នៅ​ទ្រឹង​ទេ​គឺ​ពិត​ជា​បន្ត​ឡើងថ្លៃ​ខ្ពស់​ជាង​នេះ​មិនខានឡើយ​។​ ​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​បញ្ជាក់ ថា​ដោយសារ​ស្ថានភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ឆ្ពោះទៅ​មុខ​ជា​និច្ច ពិសេស​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​កំពត​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ​៕ អានបន្ត

Mon,24 December 2018 (Time 10:10 AM)
ដោយ សម្លេងខ្មែរពិត

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចុះ​ពិនិត្យ​ទីតាំង​បន្លាស់​ទី​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូណ៍​
(​កំពង់ឆ្នាំង​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ចុះ​ពិនិត្យ​មើល​ទីតាំង​បន្លាស់​ទី​របស់​ប្រជាពលរដ្ឋ ចំនួន​៥ ទីតាំង​ក្នុង​ស្រុក​បរិបូណ៌ ដែល​មាន​ការចូលរួម​ពី លោក ចែម ភក្ភិ អភិបាលរង​ស្រុក​បរិបូណ៌ និង​លោក ផល សុភាព នាយក​រដ្ឋបាល​សាលា​ស្រុក​បរិបូណ៌ អនុប្រធាន​ការិយាល័យ​អន្តរ​វិស័យ អាជ្ញាធរ​ឃុំ​ទាំងបី ដែល​អាជ្ញាធរ​ស្រុក​កំពុង​ដំណើរការ​ធ្វើការ​រៀបចំ ជូន​ប្រជាពលរដ្ឋ ឱ្យ​រស់​នៅ​មាន​សណ្ដាប់ធ្នាប់​តាម​ចំណុច​គោលដៅ ដែល​អាជ្ញាធរ​ខេត្ត និង​ស្រុក​បាន​រៀបចំ​រួមមាន​៖ ​ទី​តាំងទី​១ នៅ​ចំណុច ភូមិ​កំពង់​អូរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌​។​ ​ទី​តាំងទី​២ នៅ​ចំណុច ផ្លូវ សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។ ​ទី​តាំងទី​៣ នៅ​ចំណុច ផ្លូវជាតិ​លេខ​៥២ ស្ថិត​ឃុំ ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌​។​ ​ទី​តាំងទី​៤ នៅ​ចំណុច​ផ្លូវ​យុគន្ធ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។​ ​ទី​តាំងទី​៥ នៅ​ចំណុច ផ្លូវ​ក្បាលដំរី ក្រចាប់ ស្ថិតក្នុង​ឃុំ​ត្រពាំង​ចាន់​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង ៕ អានបន្ត

Mon,24 December 2018 (Time 07:26 AM)
ដោយ សម្លេងខ្មែរពិត

​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ប្រធាន​ក្រុមប្រឹក្សាភិបាល​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា​
នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​បន្ត​ដឹកនាំ​គណប្រតិភូ​ក្រសួង ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Yulin Zheng ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Hubei Laker Group នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន នា​ទីក្រុង Qiangjiang ខេត្ត Hubei​។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រុមហ៊ុន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​។ ​លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល បានបញ្ជាក់​ថា​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​ជួប​បញ្ហា​ប្រឈម​ពីរ​ធៀប​នឹង​កម្ពុជា​គឺ ១.​អាកាសធាតុ​នៅ​ចិន​មាន​ស៊ី​តុ​ណ្ហ​ភាពត្រជាក់​ខ្លាំង​នៅ​រដូវរងារ ដែល​អាច​ធ្វើឲ្យ​បង្កង​មិន​អាច​លូតលាស់​បាន និង ២.​ពលកម្ម​សម្រាប់​ធ្វើការ​កែច្នៃ​មានតម្លៃ​ខ្ពស់​ដែល​ធ្វើឲ្យ​តម្លៃ​ផលិតផល​សម្រេចមាន​កម្រិត​ខ្ពស់​។ ​ហេតុដូចនេះ​ក្រុមហ៊ុន​មានបំណង​ចង់​ទៅ​បោះទុន​វិនិយោគ​លើ​ការចិញ្ចឹម និង​កែច្នៃ​បង្កង​នៅ​កម្ពុជា​ដោយ​ស្នើឲ្យ​ករសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំទ្រ​ដល់​គម្រោង​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ក្តី​ត្រេកអរ និ​សូម​ស្វាគមន៍​គម្រោង​វិនិយោគ​វារីវប្បកម្ម​បង្កង​នៅ​កម្ពុជា ដោយ​ការវិនិយោគ​នេះ​អាច​ជួយ​ជំរុញ​កំណើន​ជីវភាព​កសិករ និង​សេដ្ឋកិច្ច​ជាតិ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្រុមហ៊ុនចាត់​បុគ្គលិក​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​សិក្សា​ពី​ទីតាំង​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​រៀបចំ​សេចក្តីព្រាង​អនុស្សារណៈ​យោគយល់​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​ឈាន​ទៅ​អនុវត្ត​គម្រោង​វិនិយោគ​នេះ​ឲ្យបាន​ឆាប់​នា​ពេលខាងមុខ​នេះ ៕ អានបន្ត

Mon,24 December 2018 (Time 07:13 AM)
ដោយ សម្លេងខ្មែរពិត

មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន​
ភ្នំពេញ​÷​ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ បច្ចុប្បន្ន​កម្ពុជា​មាន​ទី​វត្ត​អារាម​ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៧ បាន​ប្រារព្ធ​បើក​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​សាលសន្និសីទ​ចតុមុខ ក្រោម​អធិបតីភាព​លោក សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន នៃ​ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ សរុប​ប្រមាណ​៨០០​អង្គ​/​នាក់​។​ ​សម្ដេច ហេង សំរិន បាន​មានប្រសាសន៍ថា ក្នុង​ក្របខ័ណ្ឌ​ប្រវត្តិសាស្ត្រ គឺ​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយទៀត ព្រះពុទ្ធ​សាសនា​បាន​ចាក់​គ្រឹះ​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា តាំងពី​មុន គ​.​ស មកម្ល៉េះ ហើយ​សាសនា​នេះ មានការ​វិវឌ្ឍន៍​របស់ខ្លួន តាំងពី​ពេលនោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ និង​មាន​ការរីកចម្រើន​យ៉ាង​រឹងមាំ​បំផុត ជាពិសេស​ព្រះពុទ្ធសាសនា​មាន​ឥទ្ធិពល​ខ្លាំង ទៅ​លើ​ស្ថាប័ន​ទាំងឡាយ​នៃ​សង្គម​ខ្មែរ​។​ ​សម្ដេច បាន​បន្តថា យើង​មាន​ការសោកស្តាយ​ជា​ពន់ពេក គឺ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ទី​អារាម​នានា​នៅ​ទូទាំង​ប្រទេស ត្រូវបាន​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ស្ទើរ​គ្មាន​សេសសល់​។ ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិស័យ សាសនា​ទាំងអស់​មិន​ថា ព្រះពុទ្ធសាសនា អ៊ីស្លាម​សាសនា គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ត្រូវបាន​បំផ្លិចបំផ្លាញ​ដល់​ឫសគល់ ប៉ុន្តែ​នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ អ្វីៗ​ត្រូវបាន​ស្ដារឡើងវិញ​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​យើង​មាន​ទី​វត្ត​អារាម ក្នុង​វិស័យ​ពុទ្ធចក្រ នៅ​ទូទាំង​ប្រទេស​ចំនួន ៤៨៧២ វត្ត និង​មាន​ព្រះសង្ឃ​ជាង ៦​ម៉ឺន​អង្គ​។ ជាមួយគ្នានេះ​ដែរ​យើង មាន​ព្រះវិហារ​ឥស្លាម គ្រឹស្តសាសនា និង​សាសនា​ដទៃទៀត ក៏​បាន​កើតឡើង​ព្រោងព្រាត​ជា​បន្តបន្ទាប់​។​ ​តាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឲ្យដឹងថា អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​២៧ នាពេលនេះ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​បូក​សរុប​សកម្មភាព និង​ពិនិត្យមើល​លទ្ធផល​នៃ​ការអនុវត្ត សង្ឃ​ប្រកាស​របស់​អនុ​សំវ​ច្ឆ​រមហាស​ន្និបាត​មន្ត្រី​សង្ឃ​កាលពី​ឆ្នាំ​កន្លងទៅ ដោយ​មាន​កិច្ចពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា​នាពេល​បច្ចុប្បន្ន និង​លើក​ទិសដៅ​សំរាប់​អនុវត្ត​នា​ឆ្នាំ​បន្ត សំដៅ​ពង្រឹង​ការអនុវត្ត​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​រាល់​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​មាន​ស្រាប់​ធ្វើអោយ​វិស័យ​ព្រះពុទ្ធសាសនា​មាន​ការរីកចំរើន​ថ្មីៗ​បន្ថែមទៀត ៕ អានបន្ត

Thu,20 December 2018 (Time 12:54 PM)
ដោយ សម្លេងខ្មែរពិត

​ផ្លូវជាតិ​លេខ​៣៣​ចន្លោះ​បង្គោលគីឡូម៉ែត្រ​១៩-២០ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ត្រូវ​ពន្លឿន​ស្ថាបនា​ដោយ​មន្ទីរជំនា​ញ​ខេត្ត​
(​ខេត្ត​កែប​)៖ កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចន្លោះ​គីឡូម៉ែត្រ​(១៩-២០)​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នោះ ពេលនេះ​ត្រូវបាន​ក្រុម​ជំនាញ នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប កំពុង​ស្ថាបនា​យ៉ាង​មមាញឹក កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​គេ​បានកត់សម្គាល់​ឃើញ​ថា ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​កំពុង​រង​ការខូចខាត​រលួយ​វ៉ល់​នោះ គឺ​ស្ថិត​ត្រង់​ចំណុច​ចាប់​ពី​មុខ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប រហូត​ដល់​ខាងលិច​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ​។​ ​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា កំណាត់​ផ្លូវ​នានា​ស្ថិត​តាម​ភូមិសាស្ត្រ​ខេត្ត​កែប ក្រោយ​ពី​រង​ការខូចខាត​កន្លងមក មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​សម្រុក​ជួសជុល​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មួយរយៈ​មុន​ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​កក់ខែ​ជា​បន្តបន្ទាប់​ទើប​បង្ក​ឲ្យមាន​ការរាំងស្ទះ​ក្នុង​ការជួសជុល​។​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចំពោះ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចំណុច​គីឡូម៉ែត្រ​១៨-១៩-២០ ដែល​កំពុង​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​នោះ ពេល​នេះ​មន្ត្រី​ជំនាញ​ចាប់ផ្តើម​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ចាប់ពីពេលនេះ​តទៅ​។ លោក​ម៉ម ទូច បាន​បន្ថែមថា ដើម្បី​ជួយ​សម្រួល​ការធ្វើដំណើរ​របស់​ពលរដ្ឋ ខាង​មន្ទីរជំនាញ​ក៏​ត្រូវ​ចាត់ឲ្យ​មាន​រថយន្ត​បាញ់​ទឹក​បន្សើម​ផ្លូវ​នៅ​ចំណុច​នេះ ក្នុង​មួយ​ថ្ងៃ​៣​ដង​ផងដែរ​។​ ​សូមបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣៣ ចាប់​ពី​ទីប្រជុំជន​ផ្សារ​ដំណាក់​ចង្អើរ ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ឆ្ពោះ​ទៅ​ភូមិសាស្ត្រ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ បច្ចុប្បន្ន​បាន​និង​កំពុង​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​រថយន្ត​ធុន​ធ្ងន់​ផ្ទុក​លើស​ចំណុះ​តែង​បើក​ឆ្លងកាត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​កន្លងមក​គេ​សង្កេត​ឃើញ​អង្គភាព​ជំនាញ​ខេត្ត​កែប ចាត់​មន្ត្រី​ឲ្យធ្វើ​ការជួសជុល​ជា​បន្តប​ន្ទា​ប់​ដោយ​គ្មាន​ពេលទំនេរ​។​ដោយឡែក​កំណាត់​ផ្លូវ​៣៣ ចន្លោះ​គីឡូម៉ែត្រ​១៩-២០ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជាងគេ​នោះ មន្ទីរ​ជំនាញ​នឹង​ត្រូវ​ឈូសឆាយ​ស្ថាបនា​ជា​ថ្មី​ក្នុង​រដូវរំហើយ​នេះ​៕ អានបន្ត

Thu,20 December 2018 (Time 12:52 PM)
ដោយ សម្លេងខ្មែរពិត

ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការលក់ កាដូរ ការបែងចែក​ឬ​ការផ្ទេរកម្មសិទ្ធិ​តាម​ការកំណត់​ដោយ​ច្បាប់​
(​ខេត្ត​កែប​)៖ ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការលក់ ការដោះដូរ ការបែងចែក​ឬ​ការផ្ទេរសិទ្ធិ​តាម​ការកំណត់​ដោយ​ច្បាប់ទម្លាប់​។​ ​ពាក្យពេជន៍​ខាងលើនេះ គឺជា​ការលើក​ឡើង​របស់ លោក គឹម តូ ប្រធាន​នាយកដ្ឋាន មកពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធភា រដ្ឋសភា និង​អធិការកិច្ច ថ្លែង​ក្នុង​កម្រង​សំណួរចម្លើយ ស្តី​ពី​ការយល់ដឹង​និង​តម្រូវការ​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល នា​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​ ​ទាក់ទិន​នឹង​ការផ្សព្វផ្សាយ​ក៏ដូចជា​ផ្តល់​ប្រឹក្សា​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល​នេះដែរ លោក គឹម តូ បាន​គូសបញ្ជាក់ថា ខ្លឹមសារ​នេះ​គឺជា​ទិសដៅ និង​គោលបំណង​ដ៏​សំខាន់​នៃ​ការសិក្សា​ស្រាវជ្រាវ វិភាគ​ការយល់ដឹង និង​តម្រូវការ​អំពី​ច្បាប់​ភូមិបាល របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​គោលដៅ​និមួយៗ ហើយ​គន្លឹះ​ទាំង​នេះ បាន​វិភាគ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ដីធ្លី វិភាគ​អំពី​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​នឹង​ច្បាប់​ភូមិបាល​ឲ្យបាន​ទូលំទូលាយ​។​ ​លោក​បាន​បន្តទៀតថា ជា​ទូទៅ​បើ​យោងតាម​មាត្រា ១៦/​នៃ​ច្បាប់​ភូមិបាល ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បាន​ឡើយ ហើយ​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បតិ្ត​ទាំងនោះ​មិន​អាច​កំណត់​អាជ្ញា​យុ​កាល​បានទេ​។​ហើយ​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ មិនអាច​ស្ថិតនៅក្រោម​ការកាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​៤​បានទេ​។​ប៉ុន្តែ​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ អាច​ជា​កម្មវត្ថុ​នៃ​ការអនុញ្ញាត​ឲ្យកាន់កា​ប់ ឬ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន មិន​ទៀង ហើយ​អាចដកហូត​វិញ​បាន បើ​មិន​បាន​បំពេញ​តាត​ព្វ​កិច្ច​បង់ពន្ធ​ផ្សេងៗ លើកលែង​តែ​បាន​អនុញ្ញាត​តាម​ជំពូក​ទី​៣ នៃ​ច្បាប់​នេះ​។​ការអនុញ្ញាត​នេះ​មិនអាច​ប្រែ​ក្លាយទៅជា​កម្មសិទ្ធិ ឬ​ជា​សិទ្ធិ​ភណ្ឌិក​ជា​ប្រយោជន៍​ដល់​អ្នកកា​ន់​កាប់​ទ្រព្យ​ទាំងនោះ​បាន​ឡើយ​។​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ នៅពេល​បាត់បង់​ផលប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់បញ្ចូល​ជា​ទ្រព្យសម្បតិ្ត​ឯកជន​របស់​រដ្ឋ​តាមរយៈ​ច្បាប់​អ​នុប​យោគ​។​ ​សូមជម្រាបថា​៖ កម្រង​សំណួរ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​នេះ គឺ​ជា​ខ្លឹមសារ​មួយ​ផ្តល់​ចំណេះដឹង ផ្តល់​ប្រឹក្សា និង​តម្រូវការ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ច្បាប់​ភូមិបាល ជាពិសេស​ការសិក្សា​ស្រា​ជ្រាវ និង​ការវិភាគ​អំពី​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ស្តី​ពី​គោលដៅ​នៃ​ច្បាប់​ភូមិបាល ហើយ​ខ្លឹមសារ​នេះ ក៏​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​ជួយ​វិភាគ​អំពី​តម្រូវការ​អាទិភាព​របស់​ប្រជាពលរដ្ឋ ដែល​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​ក្នុង​តំបន់​និមួយៗ​ផងដែរ​៕ អានបន្ត

Wed,19 December 2018 (Time 04:26 PM)
ដោយ ខ្មែរឦសាន​

ជនសង្ស័យ​បី​នាក់​រួម​ជាមួយ​ថ្នាំញៀន​រាប់ពាន់​គ្រាប់ ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត បង្ក្រាប​នៅ​រសៀល​នេះ​
(​ខេត្ត​កំពត​)៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់​(​ជនបរទេស​ពីរ​នាក់ និង​ខ្មែរ​ម្នាក់​)​ដកហូត​ថ្នាំញៀន​ប្រភេទ អិុច​ស្ត្រា​សីុល ចំនួន​១.៥០៣ គ្រាប់ ម៉ា​ទឹកកក​ចំនួន​ជាង​ពីរពាន់​ក្រាម និង​ទឹក​ថ្នាំ​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេតំ​ហ្វេត​តា​មីន​មួយ​កញ្ចប់​ធំ​ផង​ដែរ​។​ ​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ការ​បង្ល្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បាន​ជោគជ័យ​បែបនេះ ក្រោម​ការដឹកនាំ ចង្អុលបង្ហាញ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទើប​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ទើប​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ស្ថិតក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​-​ខេត្ត​កំពត ដោយ​ប្រតិ​ប​តិ្ត​ការ​ខាង​លើ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស ប្រុស ស្រី ចំនួន​៣​នាក់ ក្នុងនោះ ជនជាតិ​បរទេស​២​នាក់ និង​ខ្មែរ​ម្នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួនធំ​។​លោកស្នងការ​បាន​បញ្ជាក់​ទៀតថា ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ញ្រឿ​ងញៀន​ទាំង​បី​នាក់ រួមមាន​៖ ទី​១/​ឈ្មោះ TASDELEN ONDER ភេទ​ប្រុស កើត​នៅ​ថ្ងៃទី​១៥/០៨/១៩៨១​។​ទី​២/​ឈ្មោះ ANJELA ORIBJANOVNA ភេទ​ស្រី​ឆ្នាំ​កំណើត ០៨/០៣/១៩៨៩​។ ទី​៣/​ឈ្មោះ មុំ សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​ ​ប្រភពពី​លោកស្នងការ​ដដែល​បានឲ្យដឹង​ទៀតថា ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៣​នាក់​រួចរាល់ នៅ​ល្ងាច​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឆែកឆេរ​នៅ​ហាង FIREFLY ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដោយ​រក​ឃើញ​ថ្នាំញៀន​ចំនួន ៥០០​គ្រាប់​បន្ថែមទៀត ព្រមទាំង​ថ្នាំញៀន​របស់​ជនសង្ស័យ​ចំនួន​១៨០​គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់ ២៦៤,៨៦​ក្រាម​ផងដែរ​។​ ​បច្ចុប្បន្ន ជនសង្ស័យ​ប្រុស ស្រី ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​ផ្លូវច្បាប់​៕ អានបន្ត

Mon,17 December 2018 (Time 08:17 AM)
ដោយ សម្លេងខ្មែរពិត

ប្រជា​សហគម​លើកគ្នា​៥០​នាក់ ស្ទាក់​ចាប់​បាន​អា​រ៉េវ​ក្រុមហ៊ុន​ផ្លូ​ហាវិន​លូច​អា​ឈើ​ររបស់​សហគមន៍​ពោ​រៀង​
ព្រះវិហារ​៖ ប្រជា​សហគម​ព្រៃឈើ​ពោ​រៀង ៥០​នាក់ បាន​ពួន​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ របស់​ក្រុមហ៊ុន​ផ្លូ​ហាយ​វិ​ន ដែល​បាន លួច​ទៅ​កាត់​ឈើ​របស់​សហគម ចំនួន​៣​គ្រឿង តែ​ចាប់​បាន​មួយគ្រឿង ដែល​ការចូល​លួច​កាត់​ឈើ​របស់​សហគម ក្រោម​ការបញ្ជា​របស់​លោក សេន ឡាំ ជា​មេការ​មើល​ការខុសត្រូវ ដែល​កន្លង​មក​តាំង​តែ​យក​លេស​ថា ក្រុមហ៊ុន​ស្របច្បាប់ ប្រមូល​ផល​អនុផល​ព្រៃឈើ​ចេញពី​ព្រៃ​សម្បទាន​សង្គមកិច្ច តែ​ពេល​នេះ​ត្រូវបាន​សហគម​ចាប់បាន ដោយសារ​លួច​កាត់​ឈើ​ក្នុង​សហគម​របស់​ពួកគាត់​។​ ​សកម្មភាព​លួច​ចូល​កាត់ឈើ​ចេញពី​សហគម ត្រូវបាន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ថែរក្សា​ព្រៃឈើ​សហគម បាននាំគ្នា​ក្តៅក្រហាយ នាំ​គ្នា​ប្រមាណ​៥០​នាក់ ពួន​ស្ទាក់​ចាប់​រថយន្ត​អា​រ៉េវ​របស់​ក្រុមហ៊ុន ផ្លូវ​ហាវិ​ន នៅ​ចំនុច​ចាន់​ថុង ភូមិ​ពោ​រៀង ឃុំ​គូ​លេន​ជើង ស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ក្រោយពី​ស្ទាក់​ចាប់​បាន​រថយន្ត ដែលមាន វត្ថុតាង​ឈើ​នៅលើ​រថយន្ត និង​រថយន្ត ត្រូវបាន​កំលាំង​សហគម​នាំយកមក​ទុក​ក្នុង​សហគម ដើម្បី​រងចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​។​ ​ប្រជា​សហគម​បាន ឲ្យដឹងថា ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ បានធ្វើ​សកម្មភាព​បំពាន​ច្បាប់​របស់​សហគម​ព្រៃឈើ ពោ​រៀង ទាំងស្រុង ដោយ​ហ៊ាន​ចូល​មក​លួច​កាត់​ឈើ​ក្នុង​សហគម ដោយ​ឥត​ញញើត​ច្បាប់​សហគម​នោះ ឡើយ ដែល​ការចាប់​រថយន្ត​ដឹក​ឈើ​របស់ ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ៣.៣០​នាទី ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៨ ។​ ​លោក​បាន​បន្តថា ក្រុមហ៊ុន​ផ្លូ​ហាវិន​នេះ គឺជា​ក្រុមហ៊ុន​ប្រើល្បិ​ឆ្ពិន​ភ្នែក​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់លើ តែ​ចំពោះ​ថ្នាក់​ក្រោម​គេ​ដឹង​គ្នា ដូច​ត្រី​នឹង​ទឹក ពី​ការ​លួច​ឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព និង​ព្រៃ​សហគម ក្រោម​ការឃុបឃិត​គ្នា ជាមួយនឹង​មន្ត្រី​បរិស្ថាន ដឹក​ឈើ​ជា​ហូរហែរ ចូល​មក​អា​ជ្រៀក​នៅក្នុង​ក្រុម ហ៊ុន ដើម្បី​បំ​ឡែងជា​ឈើ​ស្របច្បាប់​។​ ​ប្រជាពលរដ្ឋ បាន​ទទឹង​រងចាំ​មើលថា ក្នុងករណី​ដែល ក្រុមហ៊ុន​ផ្លូ​ហាវិ​ន ចួល​លួច​កាត់​ឈើ​ក្នុង​សហគម​នេះ តើ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មាន​ចំណាត់ការ​ដូចម្តេច ចំពោះ​ក្រុមហ៊ុន ក្នុង​ការរក​ដំណោះ ស្រាយ​ជូន​ពួកគាត់ ខណៈពេល​ដែល​វត្ថុតាង និង​ភស្តុតាង មាន​គ្រប់គ្រាន់ ដោយសារតែ​ពួកគាត់​ជា​អ្នក​អភិ​រក្សា ព្រៃឈើ​របស់​សហគម តែ​បែ​ជា​លោក សេន ឡាំ មក​កាត់​ឈើ​ក្នុង​សហគម​របស់​ពួកគាត់​ទៅ​វិញ មិន​តែ ប៉ុណ្ណោះ​ប្រជា​សហគម បាន​សំណូម​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មេត្តា​ជួយ​រឹត​បន្តឹង ការអនុវត្ត​តួនាទី​របស់​មន្ត្រី​បរិស្ថាន​ក្រោម ឳ​វាទ​ផង ដោយសារតែ ដែនជម្រកសត្វព្រៃ​គូ​លេន​ព្រហ្ម​ទេព និង​ព្រៃឈើ​សហគម​កំពុងតែ​រលាយ​អស់ហើយ ដោយ​មាន​ការសង្ស័យថា មាន​ការឃុបឃិត​គ្នា របស់លោក សេន ឡាំ មេការ ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន ទើបបាន​ធ្វើឲ្យ​ព្រៃឈើ​ដឹក​ចេញ​ដោយ​រលូន​។​ ​ដំណឹង​ចុងក្រោយ ដែល​ទទួលបាន មាន​មេព្រៃ និង​ប​រិស្ថា នាំគ្នា​ទៅ​យក រថយន្ត​រេ​វ ដឹកឈើ ដែល​ប្រជា​សហគម​ចាប់​ទុក តែ​ប្រជា​សហគម​មិនឲ្យ ក៏​នាំគ្នា​ត្រឡប់មកវិញ តែ​ពេល​នេះ ប្រជា​សហគម​បាន​នាំគ្នា​យក​រថយន្ត​ដឹកឈើ​ហ៊ុប ដែល​ក្រុមហ៊ុន​លួច​អា​នៅក្នុង​ព្រៃ​សហគម​ពោ​រៀង មក​ទុក​នៅ​សាលាស្រុក​គូ​លេន ខេត្ត​ព្រះវិហារ ទទួលបាន​មុននេះ​បន្តិច ៨.៥០​នាទី ថ្ងៃទី​១៤ ធ្នូ ឆ្នាំ ២០១៨ ៕ អានបន្ត

Mon,17 December 2018 (Time 08:16 AM)
ដោយ សម្លេងខ្មែរពិត

​បទល្មើស​ណ​រ៉ាវ រាប់ពាន់​ម៉ែត្រ កំពុង​កើតឡើង​យ៉ាង​រាលដាល ក្នុង​ស្រុក​កំពង់ស្វាយ​
ខេត្ត​កំពង់ធំ ៖ ប្រភព​ពី​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​សាន​គរ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ​បានឲ្យដឹងថា បច្ចុប្បន្ន ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​រដ្ឋបាល​ជល ផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា​សម្ងំស្ងៀម មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។​ ​បទល្មើស​ខាងលើ​នេះ ស្ថិត​ក្នុង​ដែន សមត្ថកិច្ច និង​ការទទួលខុសត្រូវ​របស់ លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល​ផាត់​សណ្តា​យ ។ យ៉ាង ណា​ក៏​ដោយ​ពួក​ឈ្មួញ​ដែលរ​ក​សីុប​ទ ល្មើស​នេសាទ​អះអាងថា ពួកគេ​បាន​បង់ ប្រាក់​ឲ្យ​ក្រុម​មន្ត្រីជលផល​ប្រចាំ​នៅ​តំបន់ រួមមាន​លោក សៅ វណ្ណ​សេរី​វុទ្ធ នាយ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ ក៏​ដូច ជា​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល​ផាត់​សណ្តាយ​រួចរាល់ ហើយ ទើប​អាច​ប្រព្រឹត្តល្មើស​បាន ។​ ​ឧបករណ៍​នេសាទ​របាំង​ណ​រ៉ាវ​រាប់ពាន់​ម៉ែត្រ​បានដាក់​ធ្វើ​សកម្មភាព​ពេញ​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក​ស្ថិត​នៅ​ចំណុច​បឹង​ប្រទះ​ជៀល ភូមិ​ស្តែង​ខ្ពស់ ឃុំ​សាន​គរ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ដោយ​បទល្មើស ទាំងនេះ ពុំ​ត្រូវបាន​យកចិត្តទុកដាក់​ពី សំណាក់ លោកនាយ​សង្កាត់​ឡើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​មហាជន​មាន​ការសង្ស័យថា ប្រហែលជា​លោកនាយ​សង្កាត់​មក​ប្រមូល​លាភសក្ការៈ​ដោយ​មិន​ខ្វល់​ពី​ការ​ទប់ស្កាត់​ឬ បង្ក្រាប​បទល្មើស​នេសាន​ខុសច្បាប់​នេះ​ទេ​។​ ​ប្រជា​នេសាទ​បាន​បន្ថែមថា មាន​ឈ្មួញ ជាច្រើន​ដូចជា ឈ្មោះ រ៉ូ ,​ហឿន​, គន​, អា​ម៉ង់​, ប្រធាន​សហគមន៍​នេសាទ​ឈរ​ចាំ​ប្រមូល​ទិញ​ត្រី និង​ជា​អ្នក​រត់ការ​យក​លុយ​ពី​អ្នក ប្រព្រឹត្ត​បទល្មើស មក​បង់​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ធំ ដូចជា មន្ត្រី ជំនាញ​រដ្ឋបាល​ជលផល​រួម​ទាំង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំ (​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អ្នកទទួល​បន្ទុក​កញ្ចប់​ថវិកា​)​។​ ​ប្រជា​នេសាទ ដែល​រស់នៅ​ទីនោះ​បាន នាំគ្នា​រអ៊ូរទាំ​ថា ការនេសាទ​នេះ​គឺ​សុទ្ធតែ ពពួក​ឈ្មួញ​ដែល​មាន​លុយ​ច្រើន​សម្រាប់​ការ​បិទមាត់ បិទ​ច្រមុះ​លោក សៅ វណ្ណ សេរី​វុទ្ធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល កំពង់ស្វាយ និង​អាជ្ញាធរ​ស្រុក កំពង់ស្វាយ ធ្វើឲ្យ​មន្ត្រីរដ្ឋបាល​ជលផលអ​សកម្មភាព ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ។​ ​លោក សៅ វណ្ណ​សេរី​វុទ្ធ នាយ​សង្កាត់ រដ្ឋបាល​ជលផល​កំពង់​ស្វាយ​ត្រូវបាន មហាជន​រិះគន់ថា មិន​ខ្វល់​អ្វី​នឹង​ការចុះ ផ្សាយ​របស់​អ្នកសារព័ត៌មាន​នោះទេ ។ បើ មេរ​ករឿង​ខ្លាំង​ជូន​កញ្ចប់​លុយ​ដល់​ថ្នាក់ ដឹកនាំ​ទៅដោយ​ប្រើប្រាស់​រូបភាព​យក លុយ​ពី​ប្រជា​នេសាទ​តាម​ចំនួន​កញ្ចប់ និង​ធ្វើ​ជា​លិខិត​ផាកពិន័យ​មួយច្បាប់​ជូន​មេ​ទៅ​រួច​ខ្លួន​ហើយ ។ ចំណែក​ប្រជា​នេសាទ​ដែល​ត្រូវ​បាន​រៃ​អង្គាស​លុយ​នោះ​ខំប្រឹង​នេសាទ​ជំនួស​លុយ​ដែល​បាន​បង់​ទៅ​វា​ចប់ រឿង​ហើយ ។​ ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​កំពង់ធំ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ឃុបឃិត បើក ដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​កំរោល​។ ដូច្នេះ​សូម​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល​នៃ​ក្រសួង កសិកម្ម ក៏​ដូច​លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម និង​អំពើ​ពុក រលួយ​របស់​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្ត​កំពង់ធំ ជា​បន្ទាន់​ផង ព្រោះ​បច្ចុប្បន្ន​បទ ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​កំពង់ធំ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ។​ ​លោក យ៉ាន់ វិសាក់ ហៅ​សែ និង​លោក សៅ វណ្ណ​សេរី​វុទ្ធ មិន​អាច​រក​ការឆ្លើយតប បានទេ កាលពី​រសៀល​ម្សិលមិញ ។ ពួក ឈ្មួញ​អះអាងថា ប្រសិនបើ​អ្នកកាសែត សួរនាំ​មន្ត្រីជលផល​នោះ គឺ​ដូច​ផ្តល់ឱកាស ឲ្យ​ពួក​មន្ត្រីជលផល​ទាំងនោះ គាបសង្កត់ ក្រុម​អ្នករកស៊ី​ល្មើស​បន្ថែមទៀត ។ រីឯ​ថ្នាក់ ដឹកនាំ​ខេត្ត​កំពង់ធំ មិន​ដែល​ខ្វល់​ចំពោះ បញ្ហា​បទល្មើស​នេសាទ​នេះ​ទេ ៕ អានបន្ត

Sun,16 December 2018 (Time 09:04 PM)
ដោយ សម្លេងខ្មែរពិត

ឯកឧត្តម រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​អមដំណើរ​ជា​មួយ​សហ​ការី បាយ​អញ្ជើញ​មក​ពិនិត្យ​កសិដ្ធាន​បន្លែ​សរីរាង្គ​របស​លោក អេង សុធា​រ៉ា នៅ​ឃុំចំការលួង​ស្រុក​កំពងសិលា ខេត្ត​ព្រះសីហនុ​
(​ព្រះសីហនុ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរ​ជាមួយ​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​បន្លែ​សរីរាង្គ​របស់​លោក​អេង សុ​ុ​ធារ៉ា នៅ​ឃុំ​ចំការ​លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន កសិដ្ឋាន​បាននិងកំពុង​ដាំ​បន្លែ និង​ផ្លែឈើ​ចំរុះ​ច្រើន​ប្រភេទ​ដោយ​ផលិត​ក្នុង​កសិដ្ឋាន​ផ្ទាល់ និង​មួយចំនួនទៀត​ត្រូវ​បាន​សហការ​ផលិត​ជាមួយ​កសិករ​ក្នុង​តំបន់​នេះ តាមរយ​:​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើការ​ជ្រើសរើស​កសិករ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តា​លពី​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា ឬ​មក​ទទួល​ការបណ្តុះបណ្តាល​នៅ​កសិដ្ឋាន​នេះ​ផ្ទាល់​តែម្តង​។ ​កសិដ្ឋាន​បាន​ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​ជាង ៤០​ហ​ត ហើយ​ជា​មធ្យម​កសិដ្ឋាន​មានលទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ឲ្យ​ទីផ្សារ​នៅ​ភ្នំពេញ​ប្រមាណ ១-២​តោន​ក្នុង​១​ថ្ងៃ​។ ​មានប្រសាសន៍​ផ្តាំផ្ញើ ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​កសិដ្ឋាន បុគ្គលិក កម្មករ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ដាំ​ដុះ​បន្លែ ផ្លែឈើ​សរីរាង្គ​ដើម្បី​ចូលរួម​ចំណែក​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ធានា​បាន​ទាំង​បរិមាណ​និង​គុណភាព និង​ឈាន​ទៅ​កាត់បន្ថយ​ការ​នាំចូល​ជា​បណ្តើរៗ​នាពេល​អនាគត​។ ​នេះ​ជា​សកម្មភាព​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយ​:​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទាន់​សម័យ បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន កាត់បន្ថយ​ចំណាក ស្រុក និង​ផ្តល់​ឱកាស​ដល់​និស្សិត​ដែល​បាន​បញ្ចប់់​ការសិក្សា​ពី​មហាវិទ្យាល័យ​។ ​លោក​ក៏​បាន​អំពាវនាវ​ដល់​វិនិយោគិន​ក្នុងស្រុក​គិតគូ​វិនិយោគ​ដាំ​បន្លែ​សរីរាង្គ ឬ​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល ធានា​បាន​គុណភាព និង​សុវត្ថិភាព​បន្លែ ផ្លែឈើ​ក្នុងស្រុក​។ ​ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ម្ចាស់​កសិដ្ឋាន ក៏​ដូចជា​ក្រុម​ហ៊ុម​ផលិត​បន្លែ​នានា​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ចុះ​មក​វាយ​តម្លៃ​លើ​ស្តង់ដារ​អនុវត្ត​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ រួច​ពិនិត្យ​និង​ផ្តល់​វិញ្ញាបនប័ត្រ​បញ្ជាក់ពី​ផលិតផល​សរីរាង្គ​ច្បាស់លាស់​ចៀសវាង​ការកេងបន្លំ ឬ​ក្លែងក្លាយ ដើម្បី​បង្កើន​ការជឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ​។​ ​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សរីរាង្គ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ និង​ជ្រូក​របស់​កសិករ​កៅ ប៊ុន​ទី នៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ទ្រា​វ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។ បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​ចំនួន ៨០​ក្បាល និង​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុម​ស៊ី​ភី​កម្ពុជា​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន ៥៦០​ក្បាល​ទៀត លើ​ផ្ទៃដី​ជាង ៣០​ហ​ត​។ ពិនិត្យឃើញ​ការរីកចម្រើន​របស់​កសិដ្ឋាន និង​សង្ឃឹមថា​តាមរយ​:​ផលិតកម្ម​សត្វ​នឹង​ជួយ​កែប្រែ​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការ​នាំចូល ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ចូលរួម​សាទរ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​កសិករ​រូបនេះ និង​ជា​ពិសេស​កសិករ​ទូទាំង​ប្រទេស​ដែល​ប្រកាន់​យក​របរ​ចិញ្ចឹមសត្វ ឲ្យខិត​ខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទាំង​ការងារ​បច្ចេកទេស ការបង្កើន​គុណភាព​ចិញ្ចឹម​ដើម្បី​ធ្វើ​ការប្រកួតប្រជែង​ទីផ្សារ​។ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង និង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ចុះមក​ជួយ​ផ្សព្វផ្សាយ​ការងារ​បច្ចេកទេស បង្កាត់​ពូជ និង​ផ្សព្វផ្សាយ​ច្បាប់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការជួយ​ង្កើ​ន​ប្រសិទ្ធភាព​ផលិតកម្ម​ចោិញ្ចឹមសត្វ និង​ការអនុវត្ត​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​។​ ​ អានបន្ត

Sat,15 December 2018 (Time 08:02 AM)
ដោយ សម្លេងខ្មែរពិត

​ថ្នាក់ដឹកនាំ​និង​ក្រុមយុវជន​គណបក្ស​ជួប​គណៈប្រតិភូ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ចិន​ក្នុង​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​ពី​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​
(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ពី​ថ្ងៃ​ទី ១៣​ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ថ្នាក់ដឹកនាំ​និង​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ គណៈប្រតិភូ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ក្វាង​ស៉ី​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​ដឹកនាំ​ដោយ​លោក​នាយក​វិទ្យាស្ថាន Mr. Chen Zhijie​។​ ​ដោយឡែក ថ្នាក់ដឹកនាំ​ខេត្ត​កំពត​អញ្ជើញ​មាន​វត្តមាន​នា​ឱកាស​នោះ រួមមាន​លោក ជឹង ផល្លា សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​ជា​អភិបាលរង​ខេត្ត តំណាង លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​និង​អភិបាល​ខេត្ត​កំពត លោក​ដួង សា​វ៉ាន់ សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​និង​ប្រធាន​មន្ទីរ​គណបក្ស​ខេត្ត និង​លោក​ភុន សារ​ពេជ្រ​ប្រធាន​យុវជន​គណបក្ស​ខេត្ត​កំពត​។​ ​ក្នុងឱកាស​នោះ​តាម​ការបញ្ជាក់​ប្រាប់​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ពិធី​ស្វាគមន៍​ការអញ្ជើញ​មកដល់​របស់​គណៈប្រតិភូ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរជាតិ​ចិន​ក្នុង​ដំណើរ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ស្វែងយល់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត លោក​នាយក​វិទ្យាស្ថាន Chen Zhijie បាន​លើកឡើង​ថា​ចិន និង កម្ពុជា​គឺ​មាន​ទំនាក់ទំនង សម្ព័ន្ធភាព មិត្តភាព​យ៉ាង​ស្អិតរ​មួ​ត អាចនិយាយបាន​ថា ជា​បង ប្អូន​ល្អ​នឹង​គ្នា ជា​យូរណាស់​មកហើយ​។​ប្រទេស​ចិន​តែងតែ​មានបំណង​ជួយ​កម្ពុជា ទាំង​ស្មារតី សម្ភារៈ ថវិកា​និង​ធនធានមនុស្ស​ក្នុង​ដំណើរ​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​។ ជាក់ស្តែង​វិទ្យាស្ថាន​ទំនាក់​ទំ​នង់​យុវជន​អន្តរជាតិ​ចិន​របស់លោក បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​មួយចំនួន ក្នុង​ប្រទេស​ទៅ​សិក្សា​ស្វែងយល់ បំពាក់បំប៉ន​ចំណេះដឹង​បាន​ចំនួន​ប្រមាណ​ជាង ៤០០​នាក់​។ បើ​តាម​ការកត់សម្គាល់​នា​ពេលកន្លងមក លោក​យល់ឃើញថា យុវជន​កម្ពុជា​ខិតខំ​រៀនសូត្រ​នូវ​ចំណេះដឹង និង​គោរព​វិន័យ​បានល្អ ហើយ​ជា​លទ្ធផល​យុវជន​កម្ពុជា​អាចនិយាយបាន​ថា​ទទួលបាន​ចំណាត់​ថ្នាក់​ខ្ពស់​នាំមុខគេ លើ​ការសរសេរ​និក្ខេប​ទ​មួយ​ទទួលបាន​ការកោតសរសើ​រ និង​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​(​ចិន​- កម្ពុជា​)​។​ ​លោក​បាន​បញ្ជាក់ទៀតថា ដោយ​មើលឃើញ​ពី​ចំណុច​ល្អ​ទាំង​នេះ ក្រោយ​ពេល​លោក​ដឹកនាំ​គណៈប្រតិភូ​វិលត្រឡប់​ទៅវិញ លោក​នឹង​ខិតខំ​ធ្វើ​កិច្ច​ការងារ​ដាក់​សំណើរ​ទៅ​រដ្ឋាភិបាល​ចិន ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ច្រើន​នាក់​ទៀត​បាន​ទៅ​ចូលរួម​សិក្សា ស្វែង​យល់​បន្ថែម នៅ​ប្រទេស​ចិន​។ ​ជាមួយនេះ លោក ភ​ន់ សារ​ពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ថ្លែង​អំណរ​អរគុណ​ដល់ លោក​នាយក​វិទ្យាស្ថាន និង​សហការី​ទាំងអស់​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ទៅ​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ចិន ។ ដោយឡែក​យុវជន​គណបក្ស​ខេត្ត​កំពត ក្រោយ​បាន​ទៅ​សិក្សា រៀនសូត្រ ទទួលបាន​ការចាប់អារម្មណ៍ ពី​ថ្នាក់ដឹកនាំ​របស់​ចិន ក៏ដូចជា​វិទ្យាស្ថាន​ទំនាក់​ទំ​នង់​យុវជន​អន្តរជាតិ​ចិន និង​ទទួលបាន​ការកោតសរសើ​រ លើកទឹកចិត្ត ។ អ្វី​ដែល​ពិសេស​ទៅទៀត​នោះ វិទ្យាស្ថាន​បាននិងកំពុង​ត្រៀម​រៀបចំ​ទទួល​យុវជន​គណបក្ស​ខេត្ត ឲ្យទៅ​សិក្សា​បន្តទៀត ទាំង​កិច្ច​ការងារ​សហគ្រិន​វ័យក្មេង ឬ​ស្វែងយល់​អំពី​ប្រទេស​ចិន​។ ​ក្នុង​កិច្ច​ជំនួប​នេះ​ដែរ​លោក ជឹង ផល្លា អភិបាលរង​ខេត្ត​កំពត នៅក្នុង​ឱកាស​ចូលរួម​ជា​អធិបតី តំណាង លោក ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់​ប្រាប់​គណៈប្រតិភូ​ចិន​ថា រា​រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​កំពត​តែង​មាន​ការស្វាគមន៍​ពេញចិត្ត​ចំពោះ​មហាមិត្ត​ចិន ដែល​កន្លងមក បាន​ជួយ​កម្ពុជា​ដោយ​គ្មាន​លក្ខខ័ណ្ឌ និង​មិន​លូក​ដៃ​ក្នុង​កិច្ចការងារ​ផ្ទៃក្នុង​កម្ពុជា​។ លោក​ស្នើរ​ឲ្យចំ​ណង​មិត្តភាពដ៏​យូរអង្វែង​នេះ​នៅ​ស្ថិតស្ថេរ​ជា​អមតៈ ហើយ​ពិសេស​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវធ្វើ​យ៉ាងណាឲ្យ​ចំណង មិត្តភាព ភក្តីភាព​កាន់តែ​ស្អិតរ​មួ​ត​ប្រសើរឡើង​ថែម​ទៀត​៕ អានបន្ត

Fri,14 December 2018 (Time 06:57 PM)
ដោយ សម្លេងខ្មែរពិត

​ស្លាប់​ទាំងប្តី​ប្រពន្ឋ​ដោយសារ​រឿង​ប្រច័ន្ទ​
ខេត្ត​កំពង់ធំ​៖ ផ្ទុះ​កំដៅ​អង្សា​ដោយសារ​រឿង ប្តី​ប្រច័ន​ប្រពន្ឋ ដាច់ចិត្ត​យក​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ឋ ហើយ​បាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ ខណៈពេលដែល​ជនរងគ្រោះ​ជា​ភរិយា ត្រឡប់មក​ពី​ញ៉ាំ​ការ ក៏​ផ្ទុះ​រឿង​ជជែក ប្រកែក​គ្នា​មួយសន្ទុះ ក៏​ផ្ទុះ​អាវុធ​ចំនួន ៥ គ្រាប់​បណ្តាល​ឲ្យ​ពី​នាក់​ប្តី​ប្រពន្ឋ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង ថ្លុកឈាម បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ។​ ​ហេតុ​ការ​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៧.៣០​នាទី យប់​ថ្ងៃ​ទី ១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​បាល័​ង្ល សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយ​ជនដៃដល់​ជា​ប្តី​ឈ្មោះ ហេង សុវណ្ណ​រា ហៅ ខ្លឹង អាយុ​៤៧​ឆ្នាំ បាន​បាញ់សម្លាប់​ប្រពន្ឋ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧​ឆ្នាំ ចំ​ឆ្អឹងខ្នង បន្ទាប់​ពី​ប្រពន្ឋ​បានស្លាប់ ក៏​បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាលឲ្យ​ស្លាប់​ទាំងពី​នាក់ អ្នក​ទាំង​ពី​ជា​ប្តី​ប្រពន្ឋ​នឹង​គ្នា មានមុខ​របរ​លក់​បាយ និង​លាង​ឡាន ។​ ​ក្រោយពី​កើតហេតុ លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ បាន​បញ្ជា​ឲ្យ​លោក ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួល​ព្រហ្ម​ទ​ណ្ទ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ដឹកនាំ កម្លាំង​ជំនាញ​ចុះ​ទៅ​កន្លែងកើតហេតុ ដោយ​មាន​កម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ​ខេត្ត និង​បុស្ត៍​រដ្ឋបា​លបាល័​ង្ល រួម​ទាំង​ក្រុម​គ្រូពេទ្យ ដើម្បី​ពិនិត្យ​កោសល្យវិច្ឆ័យ ក្រោយពី​ពិនិត្យ​រួចរាល់ បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ឋ​ពិតជា​មាន​ជំលោះ​រឿង​ស្នេហា ដោយ​ខាង​ប្រុសប្រច័ន​ខាង​ស្រី ទើប​ឈាន ដល់​ការបាញ់សម្លាប់​គ្នា ដោយ​អាវុធខ្លី ម៉ាក​វុល​រ៉ូ​វែ ចំនួន​៥ គ្រាប់ ដោយ​អាវុធ​នេះ ជនដៃដល់​បាន​លួច​លាក់ទុក កាលពី​សម័យ​ធ្វើ​ជា​កងកម្លាំង​។​ ​តាម​ការ​ឲ្យដឹងពី សាច់ញាតិ​របស់​សាកសព ដែល​ត្រូវ​ជា​បងស្រី​បង្កើត​បានឲ្យដឹងថា ប្តី​ប្រពន្ឋ​នេះ ធ្លាប់​ឈ្មោះ គ្នា​ជា​ច្រើនលើក​ច្រើនសារ ដោយ​មួយ​រយះ​កន្លងមកនេះ ប្តី​របស់ ស៊ុន ពៅ ធ្លាប់​បាន​ច្របាច់​ក ប្រពន្ឋ​ស្ទើរ ស្លាប់​ម្តង​រួចមកហើយ តែ​កាល​នោះ​មាន​បងប្អូន​ចូល​ទៅ​ជួយ​ទាន់ ហើយ​គាត់​បាន​ប្រាប់​ប្អូនស្រី​គាត់​ថា ឲ្យ​តប មាត់​តម​សំដី ខ្លាចក្រែង​មាន​រឿង​ធំ​ទៀត លុះ​មកដល់ពេលនេះ​មាន​ហេតុការណ៍​ស្លាប់​ដោយសារ​រឿង​ប្រច័ន ទាល់តែ​បាន ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​សាកសព រួច​ក៏​បាន​ប្រគល់ជូន​សាច់ញាតិ​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ អានបន្ត

Fri,14 December 2018 (Time 06:57 PM)
ដោយ សម្លេងខ្មែរពិត

​ពានរង្វាន់ និង​វិញ្ញាបនប័ត្រ ជ័យលាភី​ឡា​បែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​ជាងគេ ត្រូវបាន​ប្រគល់​ជូន​ខេត្ត​កែប​នៅ​ព្រឹក​នេះ​
(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុងនាម​ជា​គណៈ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា បានប្រគល់​ពានរង្វាន់ និង​វិញ្ញាបនប័ត្រ ជូន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ខណៈ​ដែល​ឆ្នេរកែប នៃ​ខេត្ត​កែប ត្រូវបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​ទទួល​ជ័យលាភី ឡា​បែ​ល​ឆ្នេរ​ខ្សាច់​កម្សាន្ត​ស្អាត​កម្រិត​ល្អ​ណាស់ ដែល​តំបន់​ឯ​ទៀត​មិន​អាច​ប្រដូច​បាន​នោះ​។​ ​កន្លងមក​គេ​បានកត់សម្គាល់​ឃើញ​ថា រមណីយដ្ឋាន​ឆ្នេរកែប ត្រូវបាន​ក្រុម​អ្នកទេសចរ​រាប់លាន​នាក់​ទទួល​ស្គាល់ និង​ស្ងើចសរសើរ​ពី​សម្រស់ និង​សោភ័ណភាព​យ៉ាង​ស្រស់ត្រកាល​គ្មាន​ពីរ ពិសេស​ឆ្នេរ​ខ្សាច់​មាន​ពណ៌​ស​ប្បុស​រំលេច​ដោយ​ទេសភាព​ស្តែង​ចេញ​ពី​ធម្មជាតិ​ពិតៗ គ្របដណ្តប់​ដោយ​ដើម​រុក្ខជាតិ​គ្រប់​ជំពូក មាន​ព្រៃ​ភ្នំ​ពណ៌​បៃតង ប្រកប​ដោយ​ភាព​ទាក់ទាញ ថែមទាំង​មាន​ភាព​ខៀវស្រងាត់​គ្រប់​រដូវ​កាល​។​ ​ជាមួយគ្នានេះ នៅតាម​ដងផ្លូវ​ក៏ដូចជា​តាម​ទីធ្លា​សាធារណៈ​ក្នុង​តំបន់​ខេត្ត​កែប ត្រូវបាន​អាជ្ញាធរ​រៀបចំតាក់តែង លម្អ មាន​សោភ័ណភាព​ដ៏​ស្រស់បំព្រង​ដែល​ធ្វើឱ្យ​ក្រុម​អ្នកទេសចរ​គយគន់​មិនចេះ​ជិនណាយ​។​លើសពីនេះ ខេត្ត​កែប​ដែល​ជា​ខេត្ត​ទេសចរណ៍​យ៉ាង​តូច​ច្រឡឹង​មួយ​នេះ ពិតជា​បាន​ទទួល​នូវ​ជ័យលាភី​ជា​បន្តបន្ទាប់ ដូចជា​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​នៅលើ​ពិភពលោក ជ័យលាភី​ទីក្រុង​ស្អាត ផ្ការំដួល​បី​ទង​ផ្ទួនៗ​គ្នា ជាដើម​។​ល​។​ ​ចំពោះ​ពានរង្វាន់​ថ្មី​ដែល​ខេត្ត​កែប​ទទួលបាន​នាពេលនេះ ពិតជា​ជ័យលាភី​មួយ​សក្តិសម​នឹង​កិតិ្តនាម​ល្បី​ខ្ទរខ្ទា​របស់​ឆ្នេរ​កែប ដែល​មហាជន​គ្រប់​មជ្ឈដ្ឋាន​មាន​ការគាំទ្រ​ជា​យូរលង់​ណាស់​មកហើយ​។​ ​បច្ចុប្បន្ន​ខេត្ត​កែប ក្រោម​ការដឹកនាំ​យ៉ាង​បិុនប្រសប់​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បន្ថែម​លើ​ការ​ជ្រោមជ្រែង​ពី​ក្រសួង​ទេសចរណ៍​ផង​នោះ បាន​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្តានុពល​កា​ន់​តែ​ខ្លាំងក្លា​លើ​វិស័យ​ទេសចរណ៍ ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​។​ ​ដូច្នេះ​ដើម្បី​ជួយ​ជំរុញ​និង​លើកតម្កើង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​និរន្តរភាព​ខ្ពស់ គប្បី​យើងទាំងអស់គ្នា​រួបរួម​គ្នា​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​កាន់តែ​មាន​សោភ័ណភាព​ស្រស់ត្រកាល ពិសេស​ការធ្វើ​អនាម័យ សម្អាត​បរិស្ថាន​ឱ្យ​ន​បាន​ទៀងទាត់ ដើម្បី​សក្តិសម​នឹង​ឈ្មោះ​ខេត្ត​ទេសចរណ៍​ស្រស់​ប្រណិត ដែល​តំបន់​ទេសចរណ៍​ឯទៀត​ប្រៀប​មិនបាន​៕ អានបន្ត

Fri,14 December 2018 (Time 07:35 AM)
ដោយ សម្លេងខ្មែរពិត

សម្តេច ក្រឡា​ហោម ស ខេង ចូលរួម​ប្រកាស លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ជា​ផ្លូវការ​
ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ពិធី​ប្រកាស​ចូល​កាន់តំណែង លោក ទៀ សីហា ជា អភិបាល ខេត្តសៀមរាប ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​ ​គួររំលឹកថា លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ អភិបាលរង​ខេត្ត​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស​បង្គាប់​ជា​អភិបាលខេត្ត​ជំនួស លោក ឃឹម ប៊ុន​សុង ក្នុង​កិច្ច​បើក​កម្មវិធី​លោក ឃឹម ប៊ុន​សុង អតីត អភិបាលខេត្ត​សៀមរាប បាន​ធ្វើ​កិច្ច​ស្វាគមន៍ និង អាន​របាយការណ៍ មួយចំនួន ស្តី​ពី​សមិទ្ធផល​ដែល​បាន​កសាង​កន្លងមក ក្នុង ខេត្តសៀមរាប បន្ទាប់មក​លោក អ៊ូ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បាន​អាន​នូវ​ព្រះរាជក្រឹត្យ ស្តីពី​ការតែងតាំង លោក ទៀ សីហា ឋានន្តរ​ស​កិ្ត ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលខេត្ត​សៀមរាប ដើម្បី​ដឹកនាំ​ការអភិវឌ្ឍន៍​ផ្សេងៗ​គ្រប់​វិស័យ ជូន​ប្រជាព​រដ្ឋ នៅក្នុង ខេត្តសៀមរាប ទាំងមូល ។ សម្តេច​ក្រឡាហោម ស ខេង បានប្រគល់​ព្រះរាជក្រឹត្យ និង​ត្រា​រដ្ឋបាលខេត្ត សម្តេច​ក្រឡា ហោ​ម ស ខេង បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា តាម​ច្បាប់​ក្រឹត្យក្រម​របស់ មន្ត្រីរាជការ​គ្រប់​រូប ជា​គណៈ​អភិបាលខេត្ត ស្រុក ដែល​បាន បម្រើ​ការងារ​គ្រប់ អាណត្តិ​របស់​ខ្លួន ឬ ក៏​បាន​គ្រប់​អាយុ បំពេញការងារ គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ ។ ​ការប្រកាស​ចូល​កាន់តំណែង​ជា​អភិបាល​ខេត្ត​នេះ ក៏​មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ការលើកទឹកចិត្ត​ដល់ មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ។ ​សម្តេច ក្រឡា ហោ​ម បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ​យកទៅ​អនុវត្តឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ បាន​ផ្តោត​សំខាន់​លើ​ការបង្កើត​ច្រកចេញចូល​តែមួយ ក្នុង​បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរក​នូវ​ឯកសារ​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ ព្រមទាំង​ការងារ​ផ្ទេរ​មុខងារ និង ធនធាន​ផង ដែរ និង​អំពី​ការពង្រឹង​នូវ​សមត្ថភាព និង គុណភាព​នៃ​ចំណេះដឹង​ដល់​មន្ត្រីរាជការ ដោយ​ធ្វើ​ការបណ្តុះបណ្តាល​ផ្ទាល់​នៅ​ថ្នាក់មូលដ្ឋាន ក្នុងការ​ងាយស្រួល​ដល់​មន្ត្រី​បំពេញ​ការងារ​រដ្ឋបាល​នៅ​មូលដ្ឋាន ។ និង​បាន​លើកឡើង​អំពី​ច្បាប់​មួយចំនួន ដែល​ក្រសួង​បានរៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន សំខាន់​ទាក់ទង​ធនធានធម្មជាតិ ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំងនោះ ។ ហើយ​និង​បាន​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត​ថ្មី ដែល​ទើប​ចូលកាន់​តំណែង ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ខេត្ត ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ និង​រក​ដំណោះស្រាយ ផ្សេងៗ​ជូន​ពួកគាត់ អោយ​បាន​លឿន ជា​ចំបង ហើយ​ក៏​ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​គណៈ​អភិបាល​លើ​ការដឹកនាំ គ្រប់គ្រង​បណ្តា​មន្ទីរ ស្ថាប័ន និង អង្គភាព​ក្នុង​ខេត្ត​ឲ្យបាន​ល្អ និង បង្កើន​ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល នៅក្នុង​ស្ថាប័ន ព្រមទាំង​មាន​ការទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ ស្ថាប័ន អង្គភាព លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាជន ដោយ​ខេត្ត​សៀមរាប ជា​តំបន់​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ៕ ​ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ