(ខេត្តកំពត)៖ ឆ្លើយតបនឹងសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង និងបានសម្របសម្រួលជាមួយប្រជាពលរដ្ឋរងផលប៉ះពាល់ដើម្បីស្វែងរកដំណោះស្រាយ ឈ្នះ ឈ្នះមួយ ដាក់ជូន ដល់ភាគីទាំងពីរឲ្យមានដំណោះស្រាយមួយដ៏សមស្របតបតាម ក្នុងលិខិតស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយក្រុងកំពត ពីបញ្ហាការបើកផ្លូវថ្មីសាងសង់ពីបេតុងមួយខ្សែ ចាប់ពីចំណុច ផ្លូវបេតុងត្រពាំងព្រលិត ដល់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ដែលជាផ្លូវគម្រោងរបស់សង្កាត់កំពង់បាយដែលមានការរាំងស្ទះនៃដំណើរការកសាង តាំងពីឆ្នាំ១៩៩១កន្លងមកហើយនោះ។ជាមួយគ្នានេះ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងកំពតទាំងមូលពិតជាសំដែងក្តីរីករាយ និងមានជំនឿជឿជាក់លើដំណោះស្រាយរបស់រដ្ឋបាលខេ ត្តកំពត ពិសេសមានទំនុកចិត្តលើលោកអភិបាលខេត្ត ដែលជានិច្ចកាលតែងតែពុះពារក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាបានទទួលផលវិជ្ជមាននាពេលកន្លងមក។ដូច្នេះចំពោះគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែខាងលើដែលបាននិងកំពុងជាប់គាំងអូសបន្លាយជាង២០ឆ្នាំមកហើយនោះ មហាជនជឿជាក់ថា លោកអភិបាលខេត្តកំពតនឹងរកគន្លឹះដោះស្រាយទទួលបានជោគជ័យនាពេលនេះមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ