នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង Qiangjiang ខេត្ត Hubei។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីគម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសជួបបញ្ហាប្រឈមពីរធៀបនឹងកម្ពុជាគឺ ១.អាកាសធាតុនៅចិនមានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលអាចធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និង ២.ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។ ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យករសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយការវិនិយោគនេះអាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនចាត់បុគ្គលិកជំនាញចុះទៅពិនិត្យ និងសិក្សាពីទីតាំងដែលមានសក្តានុពលនៅកម្ពុជា ដោយសហការជាមួយរដ្ឋបាលជលផល និងរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឲ្យបានឆាប់នាពេលខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ