(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលទីតាំងបន្លាស់ទីរបស់ប្រជាពលរដ្ឋ ចំនួន៥ ទីតាំងក្នុងស្រុកបរិបូណ៌ ដែលមានការចូលរួមពី លោក ចែម ភក្ភិ អភិបាលរងស្រុកបរិបូណ៌ និងលោក ផល សុភាព នាយករដ្ឋបាលសាលាស្រុកបរិបូណ៌ អនុប្រធានការិយាល័យអន្តរវិស័យ អាជ្ញាធរឃុំទាំងបី ដែលអាជ្ញាធរស្រុកកំពុងដំណើរការធ្វើការរៀបចំ ជូនប្រជាពលរដ្ឋ ឱ្យរស់នៅមានសណ្ដាប់ធ្នាប់តាមចំណុចគោលដៅ ដែលអាជ្ញាធរខេត្ត និងស្រុកបានរៀបចំរួមមាន៖ទីតាំងទី១ នៅចំណុច ភូមិកំពង់អូរ ឃុំខុនរ៉ង ស្រុកបរិបូណ៌។ទីតាំងទី២ នៅចំណុច ផ្លូវ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ទីតាំងទី៣ នៅចំណុច ផ្លូវជាតិលេខ៥២ ស្ថិតឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៌។ទីតាំងទី៤ នៅចំណុចផ្លូវយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ទីតាំងទី៥ នៅចំណុច ផ្លូវក្បាលដំរី ក្រចាប់ ស្ថិតក្នុងឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ