ព្រះវិហារ៖ ប្រជាសហគមព្រៃឈើពោរៀង ៥០នាក់ បានពួនស្ទាក់ចាប់រថយន្តដឹកឈើ របស់ក្រុមហ៊ុនផ្លូហាយវិន ដែលបាន លួចទៅកាត់ឈើរបស់សហគម ចំនួន៣គ្រឿង តែចាប់បានមួយគ្រឿង ដែលការចូលលួចកាត់ឈើរបស់សហគម ក្រោមការបញ្ជារបស់លោក សេន ឡាំ ជាមេការមើលការខុសត្រូវ ដែលកន្លងមកតាំងតែយកលេសថា ក្រុមហ៊ុនស្របច្បាប់ ប្រមូលផលអនុផលព្រៃឈើចេញពីព្រៃសម្បទានសង្គមកិច្ច តែពេលនេះត្រូវបានសហគមចាប់បាន ដោយសារលួចកាត់ឈើក្នុងសហគមរបស់ពួកគាត់។សកម្មភាពលួចចូលកាត់ឈើចេញពីសហគម ត្រូវបានប្រជាពលរដ្ឋ ដែលជាម្ចាស់ថែរក្សាព្រៃឈើសហគម បាននាំគ្នាក្តៅក្រហាយ នាំគ្នាប្រមាណ៥០នាក់ ពួនស្ទាក់ចាប់រថយន្តអារ៉េវរបស់ក្រុមហ៊ុន ផ្លូវហាវិន នៅចំនុចចាន់ថុង ភូមិពោរៀង ឃុំគូលេនជើង ស្រុកគូលេន ខេត្តព្រះវិហារ ក្រោយពីស្ទាក់ចាប់បានរថយន្ត ដែលមាន វត្ថុតាងឈើនៅលើរថយន្ត និងរថយន្ត ត្រូវបានកំលាំងសហគមនាំយកមកទុកក្នុងសហគម ដើម្បីរងចាំឲ្យអាជ្ញាធរដោះស្រាយ។ប្រជាសហគមបាន ឲ្យដឹងថា ក្រុមហ៊ុនផ្លូហាវិននេះ បានធ្វើសកម្មភាពបំពានច្បាប់របស់សហគមព្រៃឈើ ពោរៀង ទាំងស្រុង ដោយហ៊ានចូលមកលួចកាត់ឈើក្នុងសហគម ដោយឥតញញើតច្បាប់សហគមនោះ ឡើយ ដែលការចាប់រថយន្តដឹកឈើរបស់ ក្រុមហ៊ុនផ្លូហាវិននេះ បានធ្វើឡើងនៅវេលាម៉ោង ៣.៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨ ។លោកបានបន្តថា ក្រុមហ៊ុនផ្លូហាវិននេះ គឺជាក្រុមហ៊ុនប្រើល្បិឆ្ពិនភ្នែកអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើ តែចំពោះថ្នាក់ក្រោមគេដឹងគ្នា ដូចត្រីនឹងទឹក ពីការលួចឈើចេញពីដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃសហគម ក្រោមការឃុបឃិតគ្នា ជាមួយនឹងមន្ត្រីបរិស្ថាន ដឹកឈើជាហូរហែរ ចូលមកអាជ្រៀកនៅក្នុងក្រុម ហ៊ុន ដើម្បីបំឡែងជាឈើស្របច្បាប់។ប្រជាពលរដ្ឋ បានទទឹងរងចាំមើលថា ក្នុងករណីដែល ក្រុមហ៊ុនផ្លូហាវិន ចួលលួចកាត់ឈើក្នុងសហគមនេះ តើលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានចំណាត់ការដូចម្តេច ចំពោះក្រុមហ៊ុន ក្នុងការរកដំណោះ ស្រាយជូនពួកគាត់ ខណៈពេលដែលវត្ថុតាង និងភស្តុតាង មានគ្រប់គ្រាន់ ដោយសារតែពួកគាត់ជាអ្នកអភិរក្សា ព្រៃឈើរបស់សហគម តែបែជាលោក សេន ឡាំ មកកាត់ឈើក្នុងសហគមរបស់ពួកគាត់ទៅវិញ មិនតែ ប៉ុណ្ណោះប្រជាសហគម បានសំណូមឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយរឹតបន្តឹង ការអនុវត្តតួនាទីរបស់មន្ត្រីបរិស្ថានក្រោម ឳវាទផង ដោយសារតែ ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃឈើសហគមកំពុងតែរលាយអស់ហើយ ដោយមានការសង្ស័យថា មានការឃុបឃិតគ្នា របស់លោក សេន ឡាំ មេការ ក្រុមហ៊ុន និងមន្ត្រីបរិស្ថាន ទើបបានធ្វើឲ្យព្រៃឈើដឹកចេញដោយរលូន។ដំណឹងចុងក្រោយ ដែលទទួលបាន មានមេព្រៃ និងបរិស្ថា នាំគ្នាទៅយក រថយន្តរេវ ដឹកឈើ ដែលប្រជាសហគមចាប់ទុក តែប្រជាសហគមមិនឲ្យ ក៏នាំគ្នាត្រឡប់មកវិញ តែពេលនេះ ប្រជាសហគមបាននាំគ្នាយករថយន្តដឹកឈើហ៊ុប ដែលក្រុមហ៊ុនលួចអានៅក្នុងព្រៃសហគមពោរៀង មកទុកនៅសាលាស្រុកគូលេន ខេត្តព្រះវិហារ ទទួលបានមុននេះបន្តិច ៨.៥០នាទី ថ្ងៃទី១៤ ធ្នូ ឆ្នាំ ២០១៨ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ