ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ដរាបណាស្ថេរភាព​សង្គម​បន្ត​កើតមាន ​នោះ ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅតែ​មាន​តម្លៃ​ខ្ពស់​
Mon,24 December 2018 (Time 08:59 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 557នាក់)


(​ខេត្ត​កំពត​)៖​ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នៅ​តែ​កើន​តម្លៃ​ខ្ពស់​ឥតឈប់ឈរ​។​ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​ដល់​កម្រិត​កំពូល​នោះឡើយ​។​

​លោក​ងៀប វៃ​គា ភ្នាក់ងារ​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ប្ល៊ូ​ស្តារ​រៀល​ធី​អែន​ឌី​វើឡុ​ប​មេន​(Blue Star Realty & Development Co.,Ltd )​បាន​រៀបរាប់​ថា​អំឡុង​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ ពិសេស​ឆ្នាំ​២០១៨​នេះ តម្លៃ​ដី​នៅ ក្រុង​កំពត​បាន​ឡើង​ដល់​ចន្លោះ​ពី​៥០០​ដុល្លារ​ទៅ​១.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា គឺ​កើន​រាប់រយ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ជាង​១០​ឆ្នាំមុន​។​

​លោក​ថា ដរាបណា​ស្ថេរភាព​សង្គម​បន្ត​កើតមាន ហើយ​សេដ្ឋកិច្ច​ជាតិ​រក្សា​បាន​នូវ​ភាព​រីកចម្រើន​នោះ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​នឹង​នៅតែ​ឡើងថ្លៃ​ឥតឈប់ឈរ​ឡើយ​។ ដូច្នេះ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា​តម្លៃ​ដីធ្លី​នាពេល​បច្ចុប្បន្ន​កើនឡើង​ដល់​កម្រិត​កំពូល​នោះឡើយ​។​

​ភ្នាក់ងារ​លក់​ដីធ្លី​ដដែល​បាន​បន្តថា​ឆ្លងកាត់​បទពិសោធន៍​លើ​វិស័យ​ដីធ្លី​រយៈពេល​១៤​ឆ្នាំកន្លងមក ក្រុមហ៊ុន​សង្កេតឃើញ​ថា​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ខេត្ត​កំពត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ប៉ុន្តែ​មានការ​ធ្លាក់ចុះ​បន្តិច​នា​ឆ្នាំ​២០០៩ និង​ដើមឆ្នាំ​២០១០ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​លុះ​ចាប់ពី​ឆ្នាំ​ចុង​ឆ្នាំ​២០១០​សេដ្ឋកិច្ច​ពិភពលោក​បាន​ងើប​ឡើង​វិញ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដីធ្លី​ចាប់​កើន​ជា​លំដាប់​ហើយ​មាន​កម្រិត​ទាប​ឬ​ខ្ពស់​ផ្អែក​តាម​តំបន់​ដែល​មាន​សក្តានុពល​ឬ​កន្លែង​ដាច់ស្រយាល​។​កាលពី​ជាង​១០​ឆ្នាំមុន​តម្លៃ​ដី​នៅ​ក្រុង​និង​ត្រង់​កន្លែង​ល្អៗ​តម្លៃ​ពី​២០​ដុល្លារ​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​តែប៉ុណ្ណោះ តែ​បច្ចុប្បន្ន​នេះ​មានតម្លៃ​ចន្លោះ​ពី​៥០០​ដុល្លារ ទៅ​១.០០០​ដុល្លារ​ឯណោះ​។​

​លោក​ងៀប វៃ​គា បាន​បន្ថែមថា​តាមរយៈ​ការអភិវឌ្ឍ​ខេត្ត​ដោយ​រូបភាព​ធំៗ​ដូច​ជា​សំណង់​កម្ពស់​ជាង​៤០​ជាន់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​រោងចក្រ​ស៊ីម៉ងតិ៍​ការស្ថាបនាព​ង្រី​ក​ផ្លូវជាតិ​លេខ​៣​ឱ្យ​ធំ​ទូលាយ​ជាដើម​នេះ​សង្ឃឹមថា​តម្លៃ​ដីធ្លី​កម្រិត​បច្ចុប្បន្ន​នឹង​មិន​នៅ​ទ្រឹង​ទេ​គឺ​ពិត​ជា​បន្ត​ឡើងថ្លៃ​ខ្ពស់​ជាង​នេះ​មិនខានឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន លោក លាង រឿន​សុធី អភិបាលក្រុង​កំពត​បាន​បញ្ជាក់ ថា​ដោយសារ​ស្ថានភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ឆ្ពោះទៅ​មុខ​ជា​និច្ច ពិសេស​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​កំពត​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ