(ខេត្តកែប)៖ ទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ អាចជាកម្មវត្ថុនៃការលក់ ការដោះដូរ ការបែងចែកឬការផ្ទេរសិទ្ធិតាមការកំណត់ដោយច្បាប់ទម្លាប់។ពាក្យពេជន៍ខាងលើនេះ គឺជាការលើកឡើងរបស់ លោក គឹម តូ ប្រធាននាយកដ្ឋាន មកពីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធភា រដ្ឋសភា និងអធិការកិច្ច ថ្លែងក្នុងកម្រងសំណួរចម្លើយ ស្តីពីការយល់ដឹងនិងតម្រូវការប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងច្បាប់ភូមិបាល នាព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណវត្តចរិយាវង្ស ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង-ខេត្តកែប ដោយពិធីនេះក៏មានការចូលរួមពីសំណាក់អាជ្ញាធរ ក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ។ទាក់ទិននឹងការផ្សព្វផ្សាយក៏ដូចជាផ្តល់ប្រឹក្សាពីបញ្ហាពាក់ព័ន្ធនឹងច្បាប់ភូមិបាលនេះដែរ លោក គឹម តូ បានគូសបញ្ជាក់ថា ខ្លឹមសារនេះគឺជាទិសដៅ និងគោលបំណងដ៏សំខាន់នៃការសិក្សាស្រាវជ្រាវ វិភាគការយល់ដឹង និងតម្រូវការអំពីច្បាប់ភូមិបាល របស់ប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅនិមួយៗ ហើយគន្លឹះទាំងនេះ បានវិភាគរាល់បញ្ហាពាក់ព័ន្ធនឹងដីធ្លី វិភាគអំពីតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងច្បាប់ភូមិបាលឲ្យបានទូលំទូលាយ។លោកបានបន្តទៀតថា ជាទូទៅបើយោងតាមមាត្រា ១៦/នៃច្បាប់ភូមិបាល ទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យសម្បតិ្តទាំងនោះមិនអាចកំណត់អាជ្ញាយុកាលបានទេ។ហើយទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ មិនអាចស្ថិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃជំពូក៤បានទេ។ប៉ុន្តែទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ អាចជាកម្មវត្ថុនៃការអនុញ្ញាតឲ្យកាន់កាប់ ឬប្រើប្រាស់ជាបណ្តោះអាសន្ន មិនទៀង ហើយអាចដកហូតវិញបាន បើមិនបានបំពេញតាតព្វកិច្ចបង់ពន្ធផ្សេងៗ លើកលែងតែបានអនុញ្ញាតតាមជំពូកទី៣ នៃច្បាប់នេះ។ការអនុញ្ញាតនេះមិនអាចប្រែក្លាយទៅជាកម្មសិទ្ធិ ឬជាសិទ្ធិភណ្ឌិកជាប្រយោជន៍ដល់អ្នកកាន់កាប់ទ្រព្យទាំងនោះបានឡើយ។ទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋតាមរយៈច្បាប់អនុបយោគ។សូមជម្រាបថា៖ កម្រងសំណួរក្នុងកិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋនេះ គឺជាខ្លឹមសារមួយផ្តល់ចំណេះដឹង ផ្តល់ប្រឹក្សា និងតម្រូវការប្រជាពលរដ្ឋពាក់ព័ន្ធនឹងច្បាប់ភូមិបាល ជាពិសេសការសិក្សាស្រាជ្រាវ និងការវិភាគអំពីការយល់ដឹងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ស្តីពីគោលដៅនៃច្បាប់ភូមិបាល ហើយខ្លឹមសារនេះ ក៏ជាគ្រឹះដ៏រឹងមាំមួយជួយវិភាគអំពីតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងបញ្ហាដីធ្លីក្នុងតំបន់និមួយៗផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ