(ខេត្តកែប)៖ កំណាត់ផ្លូវជាតិលេខ៣៣ ចន្លោះគីឡូម៉ែត្រ(១៩-២០)នៃភូមិសាស្ត្រខេត្តកែប ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនោះ ពេលនេះត្រូវបានក្រុមជំនាញ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប កំពុងស្ថាបនាយ៉ាងមមាញឹក កាលពីព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៨។គេបានកត់សម្គាល់ឃើញថា ចំណុចផ្លូវជាតិលេខ៣៣ ដែលកំពុងរងការខូចខាតរលួយវ៉ល់នោះ គឺស្ថិតត្រង់ចំណុចចាប់ពីមុខមន្ទីរសុខាភិបាលខេត្តកែប រហូតដល់ខាងលិចវិទ្យាល័យ ហ៊ុន សែន ចំការដូង ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ។លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា កំណាត់ផ្លូវនានាស្ថិតតាមភូមិសាស្ត្រខេត្តកែប ក្រោយពីរងការខូចខាតកន្លងមក មន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់សម្រុកជួសជុលយ៉ាងសស្រាក់សស្រាំ ប៉ុន្តែមួយរយៈមុនដោយសារមានភ្លៀងធ្លាក់កក់ខែជាបន្តបន្ទាប់ទើបបង្កឲ្យមានការរាំងស្ទះក្នុងការជួសជុល។លោកប្រធានបានបញ្ជាក់ទៀតថា ចំពោះកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចគីឡូម៉ែត្រ១៨-១៩-២០ ដែលកំពុងរងការខូចខាតស្ទើទាំងស្រុងនោះ ពេលនេះមន្ត្រីជំនាញចាប់ផ្តើមប្រើគ្រឿងចក្រឈូសឆាយស្ថាបនាជាថ្មីចាប់ពីពេលនេះតទៅ។ លោកម៉ម ទូច បានបន្ថែមថា ដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ខាងមន្ទីរជំនាញក៏ត្រូវចាត់ឲ្យមានរថយន្តបាញ់ទឹកបន្សើមផ្លូវនៅចំណុចនេះ ក្នុងមួយថ្ងៃ៣ដងផងដែរ។សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣៣ ចាប់ពីទីប្រជុំជនផ្សារដំណាក់ចង្អើរ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ឆ្ពោះទៅភូមិសាស្ត្រឃុំពងទឹក ស្រុកដំណាក់ចង្អើរ បច្ចុប្បន្នបាននិងកំពុងរងការខូចខាតយ៉ាងដំណំដោយសាររថយន្តធុនធ្ងន់ផ្ទុកលើសចំណុះតែងបើកឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយកន្លងមកគេសង្កេតឃើញអង្គភាពជំនាញខេត្តកែប ចាត់មន្ត្រីឲ្យធ្វើការជួសជុលជាបន្តបន្ទាប់ដោយគ្មានពេលទំនេរ។ដោយឡែកកំណាត់ផ្លូវ៣៣ ចន្លោះគីឡូម៉ែត្រ១៩-២០ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេនោះ មន្ទីរជំនាញនឹងត្រូវឈូសឆាយស្ថាបនាជាថ្មីក្នុងរដូវរំហើយនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ