(ខេត្តកំពត)៖ដរាបណាស្ថេរភាពសង្គមបន្តកើតមាននោះអចលនទ្រព្យក្នុងខេត្តកំពតនៅតែកើនតម្លៃខ្ពស់ឥតឈប់ឈរ។ដូច្នេះមិនទាន់អាចនិយាយបានទេថាតម្លៃដីធ្លីនាពេលបច្ចុប្បន្នដល់កម្រិតកំពូលនោះឡើយ។លោកងៀប វៃគា ភ្នាក់ងារផ្នែកលក់នៃក្រុមហ៊ុនអចលនទ្រព្យប្ល៊ូស្តាររៀលធីអែនឌីវើឡុបមេន(Blue Star Realty & Development Co.,Ltd )បានរៀបរាប់ថាអំឡុងពេលពីរឆ្នាំចុងក្រោយ ពិសេសឆ្នាំ២០១៨នេះ តម្លៃដីនៅ ក្រុងកំពតបានឡើងដល់ចន្លោះពី៥០០ដុល្លារទៅ១.០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា គឺកើនរាប់រយដងបើប្រៀបធៀបទៅនឹងជាង១០ឆ្នាំមុន។លោកថា ដរាបណាស្ថេរភាពសង្គមបន្តកើតមាន ហើយសេដ្ឋកិច្ចជាតិរក្សាបាននូវភាពរីកចម្រើននោះអចលនទ្រព្យក្នុងខេត្តកំពតនឹងនៅតែឡើងថ្លៃឥតឈប់ឈរឡើយ។ ដូច្នេះមិនទាន់អាចនិយាយបានទេថាតម្លៃដីធ្លីនាពេលបច្ចុប្បន្នកើនឡើងដល់កម្រិតកំពូលនោះឡើយ។ភ្នាក់ងារលក់ដីធ្លីដដែលបានបន្តថាឆ្លងកាត់បទពិសោធន៍លើវិស័យដីធ្លីរយៈពេល១៤ឆ្នាំកន្លងមក ក្រុមហ៊ុនសង្កេតឃើញថាទីផ្សារអចលនទ្រព្យក្នុងខេត្តកំពតឡើងថ្លៃជាបន្តបន្ទាប់ប៉ុន្តែមានការធ្លាក់ចុះបន្តិចនាឆ្នាំ២០០៩ និងដើមឆ្នាំ២០១០ ដោយសារវិបត្តិសេដ្ឋកិច្ចសកល។លុះចាប់ពីឆ្នាំចុងឆ្នាំ២០១០សេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញធ្វើឱ្យតម្លៃទីផ្សារដីធ្លីចាប់កើនជាលំដាប់ហើយមានកម្រិតទាបឬខ្ពស់ផ្អែកតាមតំបន់ដែលមានសក្តានុពលឬកន្លែងដាច់ស្រយាល។កាលពីជាង១០ឆ្នាំមុនតម្លៃដីនៅក្រុងនិងត្រង់កន្លែងល្អៗតម្លៃពី២០ដុល្លារទៅ៣០ដុល្លារក្នុងមួយម៉ែត្រក្រឡាតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះមានតម្លៃចន្លោះពី៥០០ដុល្លារ ទៅ១.០០០ដុល្លារឯណោះ។លោកងៀប វៃគា បានបន្ថែមថាតាមរយៈការអភិវឌ្ឍខេត្តដោយរូបភាពធំៗដូចជាសំណង់កម្ពស់ជាង៤០ជាន់រោងចក្រកាត់ដេរសម្លៀកបំពាក់កំពង់ផែទេសចរណ៍អន្តរជាតិរោងចក្រស៊ីម៉ងតិ៍ការស្ថាបនាពង្រីកផ្លូវជាតិលេខ៣ឱ្យធំទូលាយជាដើមនេះសង្ឃឹមថាតម្លៃដីធ្លីកម្រិតបច្ចុប្បន្ននឹងមិននៅទ្រឹងទេគឺពិតជាបន្តឡើងថ្លៃខ្ពស់ជាងនេះមិនខានឡើយ។ពាក់ព័ន្ធនឹងករណីដីធ្លីក្នុងដែនគ្រប់គ្រងរបស់ខ្លួន លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ ថាដោយសារស្ថានភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមមានលក្ខណៈល្អប្រសើរធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្ពោះទៅមុខជានិច្ច ពិសេសតម្លៃអចលនទ្រព្យក្នុងក្រុងកំពតបន្តកើនឡើងជាបន្តបន្ទាប់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ