ខេត្តកំពត ៖ កិច្ចប្រជុំពិភាក្សាការងាររៀបចំតាំងពិព័រណ៌បង្ហាញសមិទ្ធផល ក្នុងពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ និងការងារឆ្លងឆ្នាំសកល ២០១៨ ឈានចូលឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅព្រឺកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។កិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីផ្នែកពាក់ព័ន្ធក្នុងរដ្ឋបាលខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន៥៦រូប។ក្នុងកិច្ចប្រជុំព្រឹកនេះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ដោយបានជំរុញ និងពន្លឿនការងាររៀបចំការដាក់តាំងពិព័រណ៌បង្ហាញនូវសមិទ្ធផលក្នុងពិធីសម្ពោធវិមានអនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ និងការងារឆ្លងឆ្នាំសកល ២០១៨ ឈានចូលឆ្នាំ២០១៩ឲ្យបានអធិកអធមបំផុត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ