ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត​ខ្លួន​បញ្ចូនទៅ​តុលាការ​ពាក់ព័ន្ធ​និង​រំលោភ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣
Mon,24 December 2018 (Time 09:00 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 502នាក់)


កំពង់ធំ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី ២០​ខែ​ធ្នូ ឆ្នាំ ២០១៨ វេលា​ម៉ោង ១៥​និង​០០ នាទី កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង មាន​ការចូលរួម​ពី​លោក​វរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ជា សុវណ្ណ​ថេត ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចុះ​អនុវត្ត​ឃាត់​ត្រាក់ទ័រ​ចំនួន ០២ គ្រឿង និង​មនុស្ស​ចំនួន ០៤ នាក់ ស្រី ០១ នាក់ កំពុងតែ​ជាន់ដី​ធ្វើស្រែ នៅ​ចំណុច​វាល​ស្រ​ង៉ែ តំបន់​ផ្អែក​ដំបង​(​ដី​តំបន់​៣)​ក្នុង​ទឹកដី​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ។​

​ជនសង្ស័យ​ទី ១.​ឈ្មោះ កៀម កុយ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ​
​ទី ២.​ឈ្មោះ វា​ន់ ណា​រ៉េត ភេទ​ស្រី អាយុ ៤០ ឆ្នាំ​ទាំង​០២​នាក់​នៅ​ភូមិ​អូរ​កន្ធ​ជើង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។
៣.​ឈ្មោះ សឿន ដា​រ៉ូ ហៅ ក្រឹ​ង ភេទ​ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ​ក្បិល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​
៤.​ឈ្មោះ រួន ណា​រៀម ភេទ​ប្រុស អាយុ ១៧ ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ដួច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។​
ជនសង្ស័យ​ទាំង​០៤​នាក់​និង​ត្រាក់ទ័រ​០២​គ្រឿង​បាន​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​រៀបចំ​សំនុំរឿង​អនុវត្ត​នីតិវិធី ។​

​លោក ខេន ឈុន​គ័រ អធិការនគរបាល​ស្រុក​កំពង់ស្វាយ​បាន​អោយដឹង​ថា​ជនសង្ស័យ​៤​នាក់​និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​កសាង​សំនុំរឿង​ទៅ​តុលាការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ