បាត់ដំបង៖ តំណាង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានមកចូលរួមពិធីបុណ្យ និងនាំបច្ច័យរបស់ថ្នាក់ដឹកនាំ និង សមាជិកសមាជិកាសមាគម មកប្រគល់ជូន ភរិយា សពលោក មុឹង កំសត់ ចាងហ្វាងកាសែត សម្លេងចៅកម្សត់ ដែលបានទទួលមរណៈភាព ថ្មីៗនេះ កាលពីរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។លោក ស៊ុប គ្រីយ៉ា និង លោក ថាំង ប៊ុនសុង តំណាងឲ្យ លោក ទេស វិបុល ប្រធានសមាគម បានសម្តែងការសោកស្តាយ ក្តីអាឡោះអាល័យ ពាំនាំនូវការរំលែកមរណៈទុក្ខជូនគ្រួសារនៃសព និង លើកទឹកចិត្តឲ្យភរិយាសព ឲ្យពង្រឹងស្មារតី បន្តរស់នៅចិញ្ចឹមកូនទាំង៣និងម្តាយជរា រក្សាទំនាក់ទំនងល្អ និង បានប្រគល់បច្ច័យមួយចំនួនធំ ជូន ភរិយាសព លោក កំសត់។លោក ស្រី ធីសុផល ដែលជាភរិយាសព បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ លោក ទេស វិបុល និង ក្រុមការងារ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានចំណាយពេលវេលាអញ្ជើញចូលរួមពិធីបុណ្យ លើកទឹកចិត្ត និង ចូលបច្ច័យបុណ្យ ដោយទឹកចិត្តជ្រះថ្លា។បងប្អូនញាតិមិត្តដែលចង់ចូលរួមបុណ្យសព សូមអញ្ជើញទៅផ្ទះនៃសពផ្ទាល់ រឺ ចូលបច្ច័យ តាមរយៈ ភរិយាលោកផ្ទាល់ គឺ លោក ស្រី ធីសុផល តាមរយៈ លេខទូរស័ព្ទ 097 82 16 111 / 061 73 59 59។សូមបញ្ជាក់ថា លោក មុឹង កំសត់ អាយុ៤៥ឆ្នាំ ជា ចាងហ្វាង កាសែត សម្លេងចៅកម្សត់ បានជួុបគ្រោះថ្នាក់ចរាចរណ៍ កាលវេលាម៉ោង៨យប់ ថ្ងៃ១៥ ខែកុម្ហៈ ឆ្នាំ២០១៨នេះ នៅលើដងផ្លូវជាតិលេខ៥ ចំណុចភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជិតផ្ទះរបស់លោកតែម្តង។តាមការបញ្ជាក់របស់ អ្នកស្រី ធី សុផល ត្រូវជាភរិយា ប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ លោក កំសត់ បើកម៉ូតូកង់បីចេញពីផ្ទះមកទិញទឹកកក ក្លាសេសម្ភារធ្វើចេកឆាបលក់ ក៏ត្រូវរថយន្តបុកពីក្រោយ ទើបបណ្តាលឲ្យក្រឡាប់កង់បី សង្កត់ពីលើ របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល។ដោយរបួសធ្ងន់ធ្ងរពេក ទើបបណ្តាលអោយ លោក ចៅកម្សត់ ស្លាប់ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី១៧ ឈានចូល ១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យ។បច្ចុប្បន្ន សពកំពុងត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ លោក កំសត់ ស្ថិតនៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនឹង បូជា នៅព្រឹកថ្ងៃទី២០ កុម្ភៈ ២០១៩ខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ