ព័ត៌មានចាស់ៗ
លោក ជាវ តាយអភិបាលខេត្ត អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ចិកា ឆ្នាំ២០១៨ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពងក្រុង។
អង្គពិធីបន្ទាប់មានរបាយការណ៍របស់លោកនាយកសាលានិងលោក ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឱ្យដឹងអំពីវឌ្ឍនភាពរីកចម្រើនលើវិស័យអប់រំយុវជននិងកីឡានៅក្នុងសាលាក៏ដូចក្នុងទូទាំងខេត្តរួចមក លោក ជាវ តាយអភិបាលខេត្ត បានអាននូវសារលិខិតសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩នេះ ដោយក្នុងខ្លឹមសារលិខិតមានជាអាទិថា៖ ថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ដែលជាកុលបុត្រ កុលធីតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រនិងជាថ្ងៃចាប់ផ្ដើមនៃជីវិតសិក្សាដំបូងរបស់កុមារតូចៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។
សារលិខិតបានបន្តទៀតថា ៖កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យអប់រំ ទាំងការកសាងហេដ្ឋារចនាសម្ពន្ធ័ ការយកចិត្តទុកដាក់លើសិស្សជួបការលំបាក ការលើកកម្ពស់ លក្ខខណ្ឌការងារនិងលក្ខខណ្ឌរស់នៅរបស់គ្រូបង្រៀនជាបន្តបន្ទាប់និងសាលិខិតបាន ថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងរឹងមាំក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យសំបូររុងរឿង។
ជាមួយឱកាសនោះ លោកអភិបាលខេត្យក្នុងនាមរដ្ឋបាលខេត្ត ក៏បានសំដែងការអបអរសាទរនិងក្ដីសោមនស្សរីករាយនៅក្នុងឱកាសបើកបវេសនកាលនាឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះដែរ។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា៖ ការប្រារព្ធពិធីបើកបវេសនកាលនាឆ្នាំ២០១៨-២០១៩ នាថ្ងៃនេះសម្រាប់ខេត្តកំពតគឺបានធ្វើព្រមៗគ្នានៅតាមបណ្ដាគ្រប់ក្រុង-ស្រុកក្នុងខេត្តនិងនៅទូទាំងប្រទេសកម្ពុជា។ លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាលសិស្ស ត្រូវចូលរួមជៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់ និង ចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីអនាគតសង្គមនិងគ្រួសាររបស់យើងទាំងអស់គ្នា៕ អានបន្ត
ហ៊ូវ ជីវ៉ៃ ដឹកជញ្ជូនប្រណីតចេញពីព្រៃសហគមន៏បាន ដោយសេរី អត់ឃើញអាជ្ញាធរចុះទប់ស្កាត់
តនគិរី ៖ តាមសេចក្តីរាយការណ៏ពីប្រជាសហគមន៏ក្នុងឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនគិរីបានអោយ ដឹងថានៅយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៨មេឈ្មួញឧក្រឹដ្ឌកម្មព្រៃឈើឈ្មោះ ហ៊ូវជីវៃ និងបក្សពួកកំពុងប្រមូលឈើចេញពីព្រៃសហគមន៏តាមត្រាក់ទ័រ ប្រហែល១០គ្រឿងកំពុងអូសឈើចេញពីព្រៃសហគមន៍ភូមិបាដលឃុំញ៉ាងស្រុកអណ្តូងមាសខេត្តរតនះគិរី ចេញយកទៅប្រទេសវៀតណាម តាមផ្លូវទឹកយ៉ាងរលូនដោយមិនមានការភ័យបារម្មណ៏អ្វីទាំងអស់ដោយសារសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួនក្នុងខេត្តរតនះគិរី មិនខ្វល់នឹងការព្រមានរបស់ សម្ដេចក្រឡាហោម សខេង ហ៊ាន បើកដៃ អោយមានការកាប់ឈើទ្រង់ទ្រាយធំ តាម បន្ទាត់ព្រំដែនកម្ពុជាវៀតណាមយ៉ាងរង្គាសដោយមិនមានទប់ស្កាត់និងបង្ក្រាប?
តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចឈរជើងនៅក្នុងខេត្តរតនះគិរីបានទទួលផលប្រយោជន៏យ៉ាងក្រាស់ក្រែងពីមេឈ្មួញជនជាតិវៀតណាមឈ្មោះ ហ៊ូវជីវៃមេឧក្រឹដ្ឌកម្មព្រៃឈើប្រចាំភូមិភាគឦសាន្តជាងនេះទៅទៀតបានជាមេឈ្មួញឈើជនជាតិវៀតណាមឈ្មោះហ៊ូវជីវៃអាចគៀងគរមនុស្សនិងបក្សពួកចូលកាប់នៅក្នុងតំបន់ហាមឃាត់ក្នុងដែនព្រៃសហគមន៏បានប្រជាពលរដ្ឌដាក់ការសង្ស័យទៅលើអាជ្ញាធរខេត្តនិងលោកគឹមរស្មី មេប៉េអឹមខេត្តរតនះគិរីនិងសមត្ថកិច្ចជាអ្នកនៅពីក្រោយខ្នងមេឧក្រឹដ្ឌកម្មព្រៃឈើឈ្មោះហ៊ូវជីវៃទេីបមេឈ្មួញជនជាតិវៀតណាមរូបនេះជាន់ផ្អៀងខេត្តមួយនេះ។
សេចក្ដីរាយការណ៏បានបន្តទៀតថា ក្នុង ឃុំ ញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនះគិរីមានឈ្មួញ កំពុងកាត់ប្រមូលឈើ យ៉ាងអនាធិបតេយ្យ និងមានជនជាតិវៀតណាម រាប់រយនាក់និងគ្រឿងចក្រ វៀតណាមរាប់រយគ្រឿង កំពុង កាត់ប្រមូលឈើឆ្លងដែន ខុសច្បាប់ជារាងរាល់ថ្ងៃនិងរាល់យប់ហើយបន្តដឹកតាមក្បួនអូសឈើទៅប្រទេសវៀតណាមរាប់រយទូកនិងក្បួន ស្ថិត នៅ ចន្លោះ បង្គោល លគ្គ លេខ ១៤ និង ១៥ ក្នុង ភូមិភិលើ ឃុំ ញ៉ាង ស្រុកអណ្ដូងមាសខេត្តរតនគិរីជារាងរាល់ថ្ងៃ ។
ចំណែកប្រភពពីប្រជាសហគម្មន័ ជនជាតិដើមភាគតិច ចារ៉ាយ ក្នុង ភូមិ ប៉ាដល ឃុំសេសាន្ត ស្រុកអូយ៉ាដាវ ខេត្តរតះគិរី បានលើកឡើងដែរថា ឈ្មួញ ឈ្មោះ ស៊ីនឿន នឹងឈ្មោះ ប៊ិក ជានាក់ទិញព្រៃ សហគម្មន៍ ព្រៃកាពារ អោយវៀតណាម ចូលកាត់ឈើ ជារៀងរាល់ថ្ងៃ ព្រោះសមត្ថកិច្ចនិងអាជ្ញាធរខេត្តគាត់គ្មានឆន្ទះបង្ក្រាបនិងទប់ស្កាត់បើទោះបីមានការស្តីបន្ទោសយ៉ាងធ្ងន់ៗពីសំណាក់សម្តេចក្រឡាហោមសខេងយ៉ាងណាក៏អាជ្ញាធរខេត្តនិងសមត្ថកិច្ចមេព្រៃរឹតតែផ្គើននិងប្រសាសន៏សម្តេចក្រឡាហោមយ៉ាងងើល ?
បើតាមការផ្ដល់ ព័តមានពី មន្ត្រីមួយរូប ក្នុងវិរះការពារព្រំដែន គោក លេខ៦២៣. សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ឈ្មួញ ហូវជីវៃ ជានាក់ ផ្ដល់លុយ អោយឈ្មោះ ស៊ីនឿន និងឈ្មោះ ប៊ិក រត់ការទិញព្រៃខាងលើ។ និងឈ្មោះហូវជីវៃជាអ្នករត់កាផ្ទាល់បង់លុយអោយ គ្រប់ជំនាញ និងស្ថាប័នពាក់ពន្ធ័ក្នុងខេត្តរតនះគិរី ទាំងអស់ ។ បញ្ហាបទល្មើសព្រៃឈើនៅតែជាចំណុចរេសីបដែលថ្នាក់ដឹកនាំត្រូវតែគិតគូរនិងអភីរក្សនិងអភិវឌ្ឃន៏ប្រកបដោយចេរភាព .
បញ្ហាខាងលើនេះ គឺ មានមន្ត្រីជាច្រើនរូប សង្ស័យ កំពុងឃុបឃិតជាមួយឈ្មួញ បើកដៃអោយមាន ការកាប់ឈើទ្រង់ទ្រាយធំ នៅចំណុចខាងលើ គឺមានដូចជាលោក ស្នងការ ងួន គឿន លោកស្នងការង វ៉ាន សង្វាតទទួលផែនប្រឆាំងបទលល្មើសសេដ្ធកិច្ច លោក ជាតារា ប្រធានការិយាល័យ ប្រឆាំង បទលល្មើសសេដកិច្ច លោក ហេង រតនះ ស្នងការងទទួលបន្ទុកការពារនិងបង្ក្រាបទល្មើសតាមព្រំដែន
លោក ងួនសុវណ្ណា មេវិរះកាពាព្រំដែនគោកលេខ៦២៣ លោកនង ដាមេប៉ុស្តិ៍ របៀងភូមិភិលើចំណុះអោយវិរះកាពាព្រំដែនគោកលេខ៦២៣ លោក សូសំណាង អធិកាស្រុកអូយាដាវ និងលោកអភិបាលស្រុកអូយ៉ាដាវ សង្ស័យទទួលលបានលាភសាការះ ច្រើនពីឈ្មោះហូវជីវៃ ឬយ៉ាងណាបានជាមិនមានវិធានការបង្ក្រាប ។ ចំណែក លោក គឹមរស្មី មេមញ្ជាការកងរាជអាវុធហត្តខេត្ត ក៏សំងំឈឹងដែរ ។
បញ្ហាខាងលើនេះ គួរតែឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាបើកការស៊ើប អង្កេតអោយបានស៊ីជម្រៅទៅលើមន្ត្រីគ្រាប់ល្ពៅនៅខេត្តរតនគិរី ព្រោះធំក្លិនមិនសូវក្រអូបឡើយជាងនេះទៅទៀត អាជ្ញាធរនិងសមត្ថកិច្ចនៅខេត្តភាគឦសាន្តមួយនេះរឹតតែផ្គើននិងប្រសាសន៏ដ៏ថ្លៃថ្លាសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់បទល្មើសធម្មជាតិព្រៃឈើអោយទាន់ពេលវេលា បើពុំដូចនោះទេ ព្រៃឈើខាងលើ និងត្រូវបាត់បង់ទាំងស្រុងនាពេលដ៏ខ្លីខាងមុខ ៕
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពសារព័ត៌មាន សម្លេងខ្មែរពិត មិនអាចទាក់ទងសុំការបំភ្លឺពាក់ព័ន្ធបានទេ ៕ អានបន្ត
អភិបាលខេត្តប៉ៃលិនប្រើកន្តាប់ដៃដែក បន្តរុះរើសំយាបផ្ទះប្រជាពលរដ្ឋ ដែលសាងសង់លើចំណីផ្លូវ
ខេត្តប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់វិធានការក្តៅ និងបន្ត រុះរើសំយាបផ្ទះប្រជាពលរដ្ឋណា ដែលសាងសង់នៅលើចំណីផ្លូវ មិនថាផ្លូវលំ ឬផ្លូវជាតិនោះឡើយ ។ បើទោះបីជាមានប្លង់កម្មសិទ្ធិ កាន់កាប់ជាយូរមកហើយក៏ដោយ ក៏អាជ្ញាធរមានសិទ្ធិកាត់ និងរុះរើសំយាបផ្ទះបានដែរ ខណ:ប្លង់ខ្លះសង្ស័យមានការឃុបឃិតរវាងម្ចាស់ដី និងមន្ត្រីជំនាញ ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងដូចនេះ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ដែលមានប្រវែងជិត១គីឡូម៉ែត្រ ខណ:ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅសងខាងផ្លូវខាងលើ មានការអាក់អន់ស្រពន់ចិត្ត ដោយសារការធ្វើផ្លូវនេះ ប៉ះពាល់ដល់ដីផ្ទះរបស់គាត់ ព្រោះពួកគាត់មានប្លង់កម្មសិទ្ធិរួចហើយក៏ដោយ ។ តែការជួសជុលនិងស្ថាបនាផ្លូវខាងលើនេះ មិនមានបញ្ហាចម្រូងចម្រះឱ្យធំដុំនោះទេ ដោយពួកគាត់មិនហ៊ាននាំគ្នាតវ៉ា ។
ឯកឧត្តមបានបន្តទៀតថា ការធ្វើផ្លូវដោយកាត់ដីចំណីផ្លូវនេះ គឺធ្វើតាមច្បាប់ បើសិនជាប្រជាពលរដ្ឋណាមានប្លង់កម្មសិទ្ធិចេញដោយមន្ត្រីជំនាញ ហើយមានការរុះរើប៉ះ លោកនឹងបន្តសើរើប្លង់កម្មសិទ្ធិនោះសារជាថ្មីឡើងវិញ ប្រហែលជាកាលពីមុនប្រជាពលរដ្ឋសូកលុយកាក់ឱ្យគេ ទើបខាងជំ នាញធ្វើឱ្យ តែពេលនេះមិនអាចទៅរួចនោះទេ ។ ការសាងសង់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើដំ ណើររបស់បងប្អូនប្រជាពលរដ្ឋ ជាការលំអសោភ័ណភាពទីក្រុងប៉ៃលិន ធ្វើឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកកំសាន្តខេត្តប៉ៃលិន កាន់តែច្រើនកុះករ ។
ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមួយចំនួនបានបង្ហើបឱ្យដឹងទាំងការភ័យខ្លាចថា ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ទន់ខ្សោយ មិនដឹងច្បាប់ទម្លាប់អ្វីនោះទេ ដោយពឹងផ្អែកតែទៅលើអា ជ្ញាធរ ជាពិសេសភូមិឃុំ និងខាងសុរិយោដី ដើម្បីចេញប្លង់កម្មសិទ្ធិស្របច្បាប់ក្នុងការរស់នៅជួបជុំក្រុមគ្រួសារ ។ តែបើអាជ្ញាធរ ត្រូវការអភិវឌ្ឍន៍ផ្លូវហើយ រួចនាំគ្នាមកបំផ្លិចបំផ្លាញផ្ទះសម្បែងដីធ្លីរបស់ពួកគាត់ តើពួកគាត់មានលុយឯណា ដើម្បីជួសជុលការខូចខាតទាំងនេះសារជាថ្មីឡើងវិញ ៕ អានបន្ត
ជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តកំពង់ស្ពឺ៖កាលពីល្ងាចថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១១នាក់ ពាក់ព័ន្ធគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីទាំង១១នាក់នេះបានធ្វើឡើងនៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា:ជនសង្ស័យប្រុស ស្រីទាំង១១នាក់រួមមាន:
ទី១/ឈ្មោះសុខ ចិត្រា ភេទប្រុសអាយុ១៩ឆ្នាំ។
ទី២/ឈ្មោះសុខ គឹម ភេទប្រុសអាយុ២៣ឆ្នាំជនសង្ស័យទាំងពីរនាក់ រស់នៅភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួច។
ទី៣/ឈ្មោះប៊ូ វឿន ភេទប្រុសអាយុ៣០ឆ្នាំ។
ទី៤/ឈ្មោះរឹម សារិន ភេទប្រុស អាយុ៣១ឆ្នាំ។
ទី៥/ឈ្មោះនៅ វ៉ាត ភេទប្រុសអាយុ២៣ឆ្នាំ។
ទី៦/ឈ្មោះអេង សុគន្ធី ភេទប្រុសអាយុ៣២ឆ្នាំ។
ទី៧/ឈ្មោះលួន បូរា ភេទប្រុសអាយុ៣៧ឆ្នាំ។
ទី៨/ឈ្មោះចាន់ រី ភេទប្រុសអាយុ៣៨ឆ្នាំ។
ទី៩/ឈ្មោះភេន សំភាស់ ភេទប្រុស អាយុ២០ឆ្នាំ។
ទី១០/ឈ្មោះសៀវ ហៀង ភេទស្រី អាយុ៣៥ឆ្នាំនិង។
ទី១១/ឈ្មោះហេង ឈាង ភេទស្រី អាយុ៣៤ឆ្នាំជាម្ចាស់ផ្ទះ។
ជនសង្ស័យទាំង០៩នាក់នេះ រស់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ច ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន:ម្សៅក្រាមពណ៌សប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង ទូរស័ព្ទចំនួន៦គ្រឿង មធ្យោបាយធ្វើដំណើរម៉ូតូចំនួន៦គ្រឿង លុយចំនួន៦ម៉ឺនរៀលនិងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អានបន្ត
រដ្ឋបាលសាលាខេត្តព្រះសីហនុចេញសេចក្តីប្រកាសព័ត៌ មានច្រានចោលជាផ្លូវការ ចំពោះរូបភាពនារីងូតទឹកសមុទ្រអាក្រាតកាយ គឺមិនមែននៅកម្ពុជាឡើយ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ជូនដល់សាធារណជន និងអ្នកសារព័ត៌មាន ដោយច្រានចោលទាំងស្រុងចំពោះការបង្ហោះរូបភាព នារីអាក្រាតកាយ ដើរឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ មិនមែនជាករណីកើតឡើង នៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។ រដ្ឋបាលសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះមានបណ្ដាញសង្គម Facebook បានបង្ហោះរូបភាពនារីអាក្រាតកាយដើរលើឆ្នេរ និងងូតទឹកសមុទ្រលេងកម្សាន្ដ ដោយមហាជនច្រើនកុះករ នៅទីនោះ លើកឡើងថា ស្ថិតនៅឆ្នេរក្នុងខេត្ដព្រះសីហនុ ដូច្នេះបញ្ហានេះ រដ្ឋបាលខេត្តបានចាត់ការស្រាវជ្រាវ ជាលទ្ធផល ពិនិត្យឃើញថារូបភាពនេះ មិនស្ថិតនៅឆ្នេរក្នុងខេត្តព្រះសីហនុនោះឡើយ។
ជាមួយគ្នានេះបន្ថែមលើសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះថា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន ចំពោះរូបភាពនារីងូតទឹកសមុទ្រអាក្រាតកាយ ដែលត្រូវបានបង្ហោះ និងចែកចាយពេញបណ្តាញសង្គម Facebook នោះ គឺមិនមែននៅកម្ពុជាឡើយ ដូច្នេះសូមសាធារណជនទាំងអស់កុំមានការភ័ន្តច្រឡំតទៅទៀត។ការចេញមកបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ខាងលើនេះ បានធ្វើឡើងដោយសារតែរូបភាពនារីងូតទឹកសមុទ្រអាក្រាតកាយ នៅតែបន្តបង្ហោះ និងចែកចាយតាមបណ្តាញសង្គម Facebook រហូតមកដល់ពេលនេះ និងក៏នៅតែមានអ្នកខ្លះបន្តយល់ច្រឡំជាករណីកើតឡើង នៅខេត្តព្រះសីហនុ ដូច្នេះលោក យន្ត មីន សូមប្រកាសជាផ្លូវការថា ក្រោយការស្រាវជ្រាវ និងសួរនាំគ្រប់ជ្រុងជ្រោយ មកនោះ គឺរូបភាពទាំងនេះមិនមែនកើតឡើង ក្នុងទឹកសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជានោះទេ។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើន នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធទៅនឹងរូបថតប៉ុន្មានសន្លឹក បង្ហាញពីនារីអាក្រាតកាយលេងទឹកសមុទ្រ ដែលគេថា នៅប្រទេសវៀតណាម និងជានារីជនជាតិចិន បានបង្កឲ្យមានការរិះគន់ និងយល់ច្រឡំជាខ្លាំង ដោយថាកើតឡើងនៅខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មានច្បាស់ការ និងមានរូបភាពជាច្រើនទៀតបញ្ជាក់ថា រូបភាពនេះមិនមែនកើតឡើងនៅខេត្តព្រះសីហនុរួចមក លោក យន្ត មីន បានក៏បង្ហាញនូវភាពហួសចិត្ត ក៏ដូចជា ការអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បញ្ចប់ការចែកចាយ និងសរសេថា កើតឡើងនៅខេត្តព្រះសីហនុតទៅទៀត។ អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន និងបានបង្ហោះតាម Facebook ផ្លូវការររបស់លោក យ៉ាងដូចច្នេះថា «បងប្អូនដែលព្យាយាមបង្ហោះរឿងអាក្រក់ៗ របស់ខេត្តព្រះសីហនុ ថ្ងៃនេះ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសុំបងប្អូនមេត្តាគិតពីប្រយោជន៍រួមជាធំ។ រឿងអាក្រក់នេះកើតនៅគេសោះ បងប្អូនខ្លះបែរជាថា នៅខេត្តព្រះសីហនុវិញ និងមានរឿងបែបនេះច្រើនទៀត។ អ្នកដទៃឈ្នានីសយើង វាជារឿងធម្មតា តែបងប្អូនមេត្តាកុំឈ្នានីសជាតិឯង កុំឈ្នានីសខេត្តយើង សង្គមយើងអី ត្បិតខេត្តនេះ សង្គមនេះ ក៏ជាចំណែករបស់បងប្អូនដែរ។ គួរពុំគួរសូមបងប្អូនមេត្តាអភ័យទោស»។ គួរបញ្ជាក់ដែរថា សាររបស់លោកអភិបាលខេត្តព្រះសីហនុនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាច្រើនបានចែកចាយបន្ត និងចូល Comment ដែលក្នុងចំណោមនោះ ភាគច្រើនផ្តល់ការលើកទឹកចិត្ត ដល់លោកអភិបាលខេត្ត ហើយមានអ្នកប្រឆាំងតិចតួចប៉ុណ្ណោះ។ ប៉ុន្តែចំណុចដែលគួរកត់សំគាល់នោះ លោកបានឆ្លើយតបទៅវិញជាច្រើន ហើយក្នុងការឆ្លើយតបទៅអ្នកប្រឆាំងលោកបានបង្ហាញពីសារសំខាន់ នៃការចូលរួមរិះគន់ដើម្បីស្ថាបនាជានិច្ច។
ឆ្លើយតបទៅនឹងបញ្ហាទាំង លោកបានស្នើសុំប្រជាពលរដ្ឋផ្ទាល់គួរមានទំនុកចិត្ត ចំពោះអាជ្ញាធរដោយទុកឱកាសឲ្យអាជ្ញាធរដោះស្រាយ លើបញ្ហាដោយក្នុងនោះ លោកបានបញ្ជាក់ថា រាល់ការសម្រេចនានា គឺអាជ្ញាធរមានទំនួលខុសត្រូវ ដោយមានការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជាប្រយោជន៍រួម សម្រាប់សង្គមជាតិទាំងមូល។
លោកអភិបាលខេត្តព្រះសីហនុ បានប្រកាសទទួលយកមតិយោបល់ និងរាល់ការរិះគន់ទាំងឡាយ ក្នុងន័យស្ថាបនា ដើម្បីប្រយោជន៍ជារួម សម្រាប់សង្គមជាតិទាំងមូល តាមរយៈបណ្តាញសង្គម Facebook របស់លោកផ្ទាល់ ហើយកន្លងមកគេសង្កេតឃើញថា លោកក៏បានឆ្លើយតប ដោយផ្ទាល់នូវរាល់សំណួរ និងការលើកឡើងរបស់ពលរដ្ឋដែលបានចោទសួរផងដែរ ៕ អានបន្ត
រដ្ឋាភិបាលចិន នឹងផ្តល់នូវរថយន្តសម្អាតធូលីដីនៅតាមដងផ្លូវសាធារណៈចំនួន ០២គ្រឿង និង រថយន្តលាងសម្អាតផ្លូវ១គ្រឿងដល់ខេត្តសៀមរាប
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក លី ជីជា អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានឲ្យដឹងថា នៅពេលខាងមុខនេះ រដ្ឋាភិបាលចិន នឹងផ្តល់នូវរថយន្តសម្អាតធូលីដីនៅតាមដងផ្លូវសាធារណៈចំនួន ០២ គ្រឿង និង រថយន្តលាងសម្អាតផ្លូវ១គ្រឿងដល់ខេត្តសៀមរាប សម្រាប់កិច្ចការលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបផង និង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ប្រកបដោយផាសុខភាពខ្ពស់ផង ។
លោក លី ជីជា បានឲ្យដឹងទៀតរថា សៀមរាប ជាខេត្តដែលមានសក្តានុពលដ៏សំខាន់លើវិស័យទេសចរណ៍ សម្បូរទៅ ដោយប្រាង្គប្រាសាទបុរាណល្បីល្បាញ ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ បានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ព្រមទាំងទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និង ទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ និង ជាក្រុងប្រវត្តិសាស្ត្រ ដែលបានទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨.២០២០ ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង មានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរខេត្តសៀមរាប សូមថ្លែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានខិតខំក្នុងការចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានក្នុងក្រុង និង លើកកម្ពស់ផាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រមួយនេះ ហើយតាមរយៈនៃការផ្តល់នូវរថយន្តបោសសម្អាតតាមដងផ្លូវ និង លាងសម្អាតផ្លូវក្នុងក្រុងនេះ គឺជាការចូលរួមកាត់បន្ថយនូវការប្រើប្រាស់កម្លាំងពលកម្ម ព្រមទាំងធ្វើឲ្យដងផ្លូវនានាក្នុងក្រុង គ្មានធូលីដីហុយ៕
អានបន្ត
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីអុំទូកនៅក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ដែលមានទូកជិត៦០ទូក ចូលរួមប្រកួតប្រជែង
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីអុំទូករយៈពេល០២ថ្ងៃ នៅក្រុងតាខ្មៅ ដែលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ដើម្បីអបអរសាទរព្រះរាជពិជីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានថ្លែងថា ពិធីអុំទូកនៅពេលនេះ មានទូកចូលរួមប្រកួតប្រជែងចំនួន៥៩ទូក ក្នុងនោះខ្នាតអន្ដរជាតិ មានចំនួន១៦ទូក, ទូកផ្កាចារ ចំនួន១៦ទូក និងទូកអុំបុរសចំនួន២៣ទូក ដែលមកពីក្រុងតាខ្មៅ មានចំនួន២៤ទូក, ស្រុកកោះធំ ចំនួន២ទូក, ស្រុកកៀនស្វាយ ចំនួន៤ទូក, ស្រុកល្វាឯម ចំនួន៥ទូក, ស្រុកមុខកំពូល ចំនួន៤ទូក, ស្រុកខ្សាច់កណ្ដាល ចំនួន៥ទូក, ស្រុកពញាឮ ចំនួន៥ទូក, ស្រុកស្អាង ចំនួន៤ទូក និងខេត្តកំពង់ចាម ចំនួន៣ទូក, រាជធានីភ្នំពេញ ចំនួន៣ទូក។ រីឯកីឡាករដែលអញ្ជើញចូលរួម សរុបមានចំនួន២,៦១៤នាក់។
លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា ព្រឹត្តិការណ៍អុំទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តិទៅស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងប្រារព្ធទិវា រំលឹកខួបនៃកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ហើយក៏ស្របពេលដែលពុទ្ធសាសនិកទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាទាំងមូល នឹងរៀបចំនូវពិធីបុណ្យចេញព្រះវស្សា ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ។
បើតាមលោកអភិបាលខេត្ត ព្រះរាជពិធីបុណ្យអុំទូក មានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ ហើយត្រូវបានព្រះមហាក្សត្រ និងប្រជារាស្ដ្រខ្មែរ ប្រារព្ធធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ ក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទូកទាំងអស់ ត្រូវចេះរក្សាមិត្តភាព សាមគ្គីភាព សុខភាព ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះពីការប្រកួត សម្រាប់ជាកិត្តិយសជូនភូមិ ស្រុក ហើយសូមគោរពឲ្យបាននូវបទបញ្ជា និងលក្ខន្ដិកៈនៃការប្រកួត ដែលកំណត់ដោយគណៈកម្មការរៀបចំពិធី៕ អានបន្ត
បញ្ហាអនាម័យ បរិស្ថាន អាជ្ញាធរ ក្រុងសៀមរាប កំពុងតែយកចិត្តទុក្ខដាក់ យ៉ាងសកម្ម !!
ក្រុងសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អនុវត្តតាមការណែនាំរបស់ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំ មន្ទី អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និង តាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង រដ្ឋបាលក្រុងសៀមរាបបានធ្វើការសំអាត ថែរក្សា បរិស្ថានអនាម័យ តាមបណ្តោយផ្លូវ៧មករា ចាប់ពីកែងជន្លង់ រហូតដល់ផ្លូវសម្តេច ហ៊ុន សែន សន្តិភាព (ផ្លូវវាងក្រុង)ក្នុងសង្កាត់សាលកំរើក ក្រុងសៀមរាប ក្រោមការដឹកនាំពីលោកទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សា នឹងលោកសូរ ប្លាតុង អភិបាលនៃគណះអភិបាលក្រុងសៀមរាប។
លោក សូរ ប្លាតុង បានអោយដឹងថា ការប្រារព្ឋទិវាអនាម័យបរិស្ថាននេះឡើង គឺដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន ជាពិសេសធ្វើយ៉ាងណា ត្រូវចេះទុកដាក់ វេចខ្ចប់ និងចោលសំរាមឱ្យបានត្រឹមត្រូវ។
លោកអភិបាលបានបន្តថា គុណភាពបរិស្ថាន សាភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់លើកកម្ពស់ ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន អេតចាយសារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាម ទីលាន ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាព បរិស្ថាន និង សុខភាពអនាម័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
អានបន្ត
មន្ទីរពេទ្យកាល់ម៉ែត រៀបចំសិក្ខាសាលាស្តីពី វេជ្ជសាស្ត្រនុយក្លេអ៊ែរ ដើម្បីបញ្ជ្រាបចំណេះដឹង ពីវិធីព្យាបាលជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព
(ភ្នំពេញ)៖ វេជ្ជសាស្ត្រនុយក្លេអ៊ែរ បានផ្តល់នូវជំរើស នៃការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ ដែលនាំឲ្យមានភាពប្រសើរឡើង នូវគុណភាពជីវិត ជាពិសេសទៀតនោះ គឺកាត់បន្ថយការចំណាយរបស់អ្នកជំងឺទៀតផង។
លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី វេជ្ជសាស្ត្រនុយក្លេអ៊ែរ នាព្រឹកថ្ងៃទី២២ ខែតុលា ២០១៨នេះ ក្រោមការចូលរួមពីលោកសាស្ត្រាចារ្យ Sobhan Vinjamuri នាយករងនៃមនី្ទរពេទ្យ The Royal Liverpool University នៃចក្រភពអង់គ្លេស រួមជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ រួមជាមួយសិក្ខាមពេទ្យជាច្រើននាក់ទៀត។
លោកសាស្ត្រចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ការបើកសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលជាតិជំងឺមហារីក គឺជាផ្នែកមួយនៃវេជ្ជសាស្ត្រនុយក្លេអ៊ែរដំបូងគេនៅកម្ពុជា។ នៅដើមឆ្នាំនេះ គឺជាការរីកចម្រើនមួយផ្នែកទៀត លើវិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកវេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករងមនី្ទរពេទ្យកាល់ម៉ែត្រ បានថ្លែងថា នេះជាលើកទី១ហើយ ដែលមនី្ទរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាស្តីពីវេជ្ជសាស្ត្រនុយក្លេអ៊ែរ ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ការប្រើពាក្យថាវេជ្ជ សាស្ត្រនុយក្លេអ៊ែរ បើស្តាប់ទៅថាវារាងចំលែក។ លោកថា តាមពិតទៅគឺប្រើប្រាស់ពាក្យ ក្នុងបច្ចេកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរនេះ គឺវាផ្តល់ប្រយោជន៍យ៉ាងខ្ពស់ ក្នុងការព្យាបាលនូវរោគមហារីក ដែលទាមទារប្រើបច្ចេកទេសនេះ ដើម្បីសម្លាប់នូវកោសិកាមហារីក។
អគ្គនាយករងមនី្ទរពេទ្យបានបញ្ជាក់ទៀតថា ដើមឆ្នាំ២០១៨នេះ មនី្ទរពេទ្យកាល់ម៉ែត្រ បើកឲ្យដំណើរមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក មានបច្ចេកទេសច្រើន ក្នុងការព្យាបាល ដូចជាបាញ់កាំរស្មីនៅក្នុងទីកន្លែង និងដោយវេជ្ជសាស្ត្រនុយក្លេអ៊ែរ។ ដូច្នេះដើម្បីឲ្យកម្រិត បច្ចេកវិទ្យារបស់មនី្ទរពេទ្យ ស្មើនឹងពិភពលោក គឺទាមទារឲ្យមនី្ទរពេទ្យមានវេជ្ជសាស្ត្រនុយក្លេអ៊ែរនេះផងដែរ។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ Sobhan Vinjamuri បានលើកឡើងថា វេជ្ជសាស្ត្រនុយក្លេអ៊ែរ ឬគេហៅថា វេជ្ជសាស្ត្រម៉ូឡេគុលអ៊ែរ ដែលធ្វើឲ្យមានការបារម្មណ៍ បើមែនទែនទៅ គឺជារបស់ដែលត្រូវបានស្គាល់ជាង៤០ឆ្នាំមកហើយ ព្រមទាំងយកមកប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រ។
លោកបន្តថា ប៉ុន្តែវេជ្ជសាស្ត្រនុយក្លេអ៊ែរ មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាពនោះទេ ព្រោះនៅក្នុងពិភពលោក វេជ្ជសាស្ត្រនុយក្លេអ៊ែរ គឺមានគ្រប់ទីកន្លែង៕ អានបន្ត
អាជ្ញាធរខេត្តកណ្ដាល ត្រៀមកម្លាំងសមត្ថកិច្ច ៦២៥នាក់ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ
(កណ្តាល)៖ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្ការរាល់បញ្ហាដែលកើតឡើងនានា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅ អាជ្ញាធរខេត្តកណ្តាល បានត្រៀមកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងជំនាញនានាៗចំនួន ៦២៥នាក់ ព្រមទាំងបានរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនៅទូទាំងក្រុងតាខ្មៅ និងបានរៀបចំកែលម្អសួនច្បារមាត់ទន្លេឱ្យមានបរិស្ថានល្អ តាំងលម្អភ្លើងតាមដងផ្លូវផងដែរ។
បើមន្ត្រីសាលាខេត្តកណ្តាល បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០១៨។
ក្នុងចំណោមកម្លាំងសមត្ថកិច្ចទាំង ៦២៥នាក់នោះ រួមមាន៖ កម្លាំងនគរបាល ៣១៥នាក់ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ១៧៩នាក់ កម្លាំងសឹករងខេត្តកណ្តាល ៤៥នាក់ មន្ត្រីសុខាភិបាល ២៥នាក់ សហការជាមួយយោធភូមិភាគពិសេស ៥៣នាក់ និងបានត្រៀមរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យ។
ប្រភពបានបន្តថា កម្លាំងទាំងអស់បានបែងចែកតាមគោលដៅចំនួន ៤កន្លែង ដូចជា ទី១.នៅលើកំណាត់ផ្លូវ១០៨ (ខាងត្បូងវិទ្យាល័យសេរីភាព) និងកំណាត់ផ្លូវ១០៩, ទី២.ក្នុងវិទ្យាល័យសេរីភាព, ទី៣.នៅដីឡូត៍ អតីតអង្គភាពស្ពានថ្នល់, ទី៤.ផ្លូវ២០៨ ខាងក្រោយគរុកោសល្យខេត្ត។
ចំណែកការបិទ និងបើកបញ្ជៀសទិសដៅចរាចរណ៍ គឺអាជ្ញាធរខេត្តនឹងអនុវត្តតាមវិធានការ៖ មកពីជើងលំហូរតាមផ្លូវលេខ២ មករង្វង់មូលតាខ្មៅ អាចទៅលិចផ្លូវលេខ២ និងទៅត្បូងផ្លូវលេខ២១បេ ចំណែកមកពីត្បូងផ្លូវលេខ២១បេ អាចលំហូរត្រង់មកជើង ឬបែកទៅកើត និងលិចតាមផ្លូវលេខ១១៥។
មន្ត្រីដដែលបានបន្តថា ចំណែកកំពង់ចម្លងចំពុះក្អែកមិនអនុញ្ញាតឱ្យចម្លងឡើយ ដោយបញ្ជៀសឱ្យទៅតាមផ្លូវលេខ១១០ និងផ្លូវលេខ១០៧ ក៏មិនអនុញ្ញាតឱ្យធ្វើដំណើរដែរ ចំពោះមធ្យោបាយយានយន្ត គឺលំហូរទៅតាមផ្លូវលេខ២០៦។ ក្រៅពីនេះ គេនឹងបិទជុំវិញបរិវេណប្រារព្ធពិធី លើកលែងតែអ្នកថ្មើរជើងដែលចូលទស្សនាកម្សាន្តនៅក្នុងពិធីតែប៉ុណ្ណោះ៕ អានបន្ត
រដ្ឋមន្ត្រី វង សូត៖ កីឡាធ្វើឲ្យយើងបង្កើតបាននូវមិត្តភាព សាមគ្គីភាព ភាតរភាព និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខ
(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឲ្យ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» ដែលរៀបចំធ្វើនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
នៅក្នុងឱកាសនោះ លោក វង សូត បានថ្លែងអរគុណចំពោះកិច្ចសហការរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការរៀបចំការប្រកួត ជាពិសេសក្រុមចូលរួមប្រកួតទាំង២១ ដែលបានបញ្ចូនកីឡាករមកចូលរួម។ លោករដ្ឋមន្ត្រីបន្ថែមថា សកម្មភាពនេះ បានបង្ហាញពីសាមគ្គីភាព មិត្តភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន ដែលធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅបានយ៉ាងល្អ។
រដ្ឋមន្ត្រី វង សូត សង្កេតឃើញថា ការប្រកួតនៅឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដែលទទួលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» នោះគឺមានការចូលរួមពីក្រុមកីឡាករច្រើនជាងមុន និងបានផ្តល់ឱកាសឲ្យកីឡាករ បានស្គាល់គ្នា បង្កើតមិត្តភាព សាមគ្គីភាព ភាតរភាពពីក្រុមមួយ ទីក្រុមមួយទៀត។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយម។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វង សូត បានក្រើនរំលឹកដល់កីឡាករថា ចំពោះកីឡាករដែលទទួលបានចំណាត់ថ្នាក់ល្អ ត្រូវខិតខំហ្វឹកហាត់បន្តទៀត ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីរក្សាតំណែងដែលខ្លួនទទួលបាននៅឆ្នាំក្រោយៗទៀត។ ចំពោះក្រុមកីឡា ដែលពុំទទួលបានចំណាត់ថ្នាក់នៅពេលនេះ សូមក្មួយៗ ខិតខំទាំងអស់គ្នា ប្រឹប្រែងហ្វឹកហាត់ ដើម្បីបង្កើនបច្ចេកទេស ធ្វើយ៉ាងណាដណ្តើមយកចំណាត់ថ្នាក់ល្អៗ នៅឆ្នាំក្រោយទៀត។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» បានធ្វើឡើង ក្នុងគោលបំណង មិនត្រឹមតែបំផុសស្មារតីចលនាយុវជន ឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។
ក្រុមអាណាចក្របៃតង បានគ្រងតំណែងជើងឯកពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” រដូវកាលទី២ ទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមធីអិនកណ្ដាល ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិយប់មិញ ។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លោករដ្ឋមន្ដ្រីក៏បាននាំយកនូវថវិកា ១ម៉ឺនដុល្លារឧបត្ថម្ភបន្ថែមលើការរៀបចំអាហាសាមគ្គី និងក្រុមជ័យលាភីផងដែរ ដូចជាក្រុមជើងឯកអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ពីគណៈកម្មការ ៣២លានរៀល និងប្រាក់ឧបត្ថម្ភបន្ថែម ២ពាន់ដុល្លារ, ក្រុមជើងឯករង ធីអិនកណ្ដាល ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងប្រាក់រង្វាន់ឧបត្ថម្ភ ១ពាន់ដុល្លារ និងក្រុមលេខ៣ ពិស្ណុការ ទទួលបានប្រាក់រង្វាន់ ១៤លានរៀល និងប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារ ។
ដោយឡែកក្រុមលេងមានក្រមសីលធម៌ល្អជាងគេ(Fair-Play) បានទៅក្រុមពិស្ណុការ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល ស្របពេលអ្នកចាំទីល្អ បានទៅកីឡាករ ហាន់ មាន របស់ក្រុមអាណាចក្រប៉ៃតង និងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ នុត ស៊ីនួន របស់ក្រុមធីអិនកណ្ដាល រកបាន ១២គ្រាប់ទទួលបានប្រាក់រង្វាន់ ២លានរៀលដូចគ្នា ៕ អានបន្ត
លោក ជាវ តាយចុះចែកស្រូវពូជប្រពលរដ្ឋក្រោយពីទទួលរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឃុំចំនួន៣នៃស្រុក ទឹកឈូខេត្តកំពត
(ខេត្តកំពត)៖ កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៨នេះ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ដោយបាននាំយកនូវពូជស្រូវនិងបន្លែចែកជូនប្រជាពលរដ្ឋក្រោយពីរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះនៅក្នុងស្រុកទឹកឈូខេត្តកំពត។
លោកចាន់ រិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា៖ ខេត្តកំពតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខែកន្លងទៅដែល បណ្ដាលធ្វើឱ្យមានការប៉ះពាល់និងខូចខាតទាំងស្រុងដល់ស្រូវសន្ទូងនិងស្រូវពង្រោះមានចំនួន២លើកនៅក្នុងស្រុកមួយចំនួននៃខេត្តកំពត គឺក្នុងនោះមានស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ និង បន្ទាយមាស។ ដោយឡែកសម្រាប់ស្រុកទឹកឈូ ដែលបាននាំយកពូជស្រូវនិងពូជបន្លែចែកដល់ដៃប្រជាកសិករពេលនេះ មានចំនួន៣ឃុំ ស្មើ១៩ភូមិ ធ្វើអោយមានផលប៉ះពាល់លើផ្ទៃដីចំនួន៨៥០ហិចតា និងផ្ទៃដីខូចខាតទាំងស្រុងចំនួនជាង១៣៣ហិចតាស្មើនឹង៥៦៥គ្រួសារ។
រីឯពូជស្រូវនិងពូជបន្លែដែលនាំមកចែកជូនប្រជាកសិករពេលនេះជាអំរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានចំនួនជាង១៣តោនសម្រាប់ផ្ទៃដីមួយហិចតាប្រើពូជស្រូវ១០០គីឡូក្រាម និងពូជដំណាំបន្លែពីរប្រភេទទៀតគឺគ្រាប់សណ្តែកកួរ និងគ្រាប់ត្រសក់ផងដែរ។
មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នធម្មជាតិមានការប្រែប្រួលបង្កឱ្យកើតឡើងគ្រោះអាក្រក់ជាបន្តបន្ទាប់។ ជាក់ស្តែង ឆ្នាំនេះ ខេត្តកំពតទទួលរងនូវការធ្លាក់ភ្លៀងឥតឈប់ឈរធ្វើឱ្យកសិកររងការខូចខាតផលដំណាំដោយសារជំនន់ទឹកភ្លៀងម្តងហើយម្តងទៀត។ លោកអភិបាលខេត្តបានបន្តថា ទោះបីបែបនេះក្តី រដ្ឋបាលខេត្តកំពតមិនបានព្រងើយកន្តើយចំពោះទុក្ខលំបាករបស់បងប្អូនឡើយ។ ផ្តើមចេញពីការគិតគូរនូវផលប៉ះពាល់ទាំងនេះ រដ្ឋបាលខេត្តបានជំរុញដល់មន្ទីរកសិកម្មក្នុងការស្នើសុំពូជស្រូវពីក្រសួងសាមីរបស់ខ្លួនសម្រាប់យកមកចែកជូនបងប្អូនដើម្បីសាបព្រោះបន្តសម្រាប់ឆ្នាំក្រោយទៀត។
លោក ជាវ តាយ បានក្រើនរំលឹកថា ជាការកត់សម្គាល់ ទឹកដីនៃភូមិសាស្ត្រក្នុងស្រុកទឹកឈូទាំងមូលមិនអាចធ្វើស្រូវឱ្យ បានពីរ ឬបីរដូវដូចនៅស្រុកផ្សេងទេ។ដូច្នេះ គួរបងប្អូនកសិករបង្វែពីការធ្វើស្រូវចាប់យកការដាំដំណាំដែលអាចរកប្រាក់ចំណូលច្រើនជាងនេះទើបល្អប្រសើរសម្រាប់ជីវភាពគ្រួសារ៕ អានបន្ត
ប្រជាពលរដ្ឋ៣០គ្រួសារតំណាងអោយ៥០គ្រួសារធ្វើការតវ៉ានៅសាលាក្រុងប៉ោយប៉ែតដើម្បីរកដំណោះស្រាយ!
ខេត្តបន្ទាយមានជ័យ-ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ៣០គ្រួសារតំណាងអោយ៥០គ្រួសារធ្វើការតវ៉ា នៅសាលាក្រុងប៉ោយប៉ែតដើម្បីរកដំណោះស្រាយ និង ស្នើសុំអោយសម្តេចជួយរកយុត្តិធ៌ម ត្រូវបានបុគ្គលឈ្មោះ អ៊ុង សួនរស្មី ឃុបឃិតជាមួយអាជ្ញាធរនឹងតុលាការមួយចំនួនដោយយក ស ជ ណ ទៅប្តឹងរួចចេញលិខិតកាន់កាប់ទាំងបំពានច្បាប់ យក ស ជ ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ(១៣៥៦)ស ជ ណ មកវាស់រំលោភយកដីប្រជាពលរដ្ឋចំនួន(៥៨៩)គ្រួសារស្ថិតនៅភូមិព្រៃព្រិច និង ភូមិទួលប្រសាទ/សង្កាត់ក្រុងប៉ោយប៉ែត/ខេត្តបន្ទាយមានជ័យ។
ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលគាត់រស់នៅលើដីនេះ នឹងអាស្រ័យផលរយៈពេល ប្រមាណជិត២០ឆ្នាំមកហើយ តែបុគ្គលម្នាក់នេះបានឆ្លើយថា៖ ខ្លួនបានទិញដីនេះនៅឆ្នាំ២០១៥ ពីដំណាងប្រជាពលរដ្ឋ តែជាក់ស្តែងបុគ្គលឈ្មោះអ៊ុងសួនរស្មី នេះ ដើរឃុបឃិតជាមួយអាជ្ញាធរនឹងតុលាការមួយចំនួនដោយយក ស ជ ណ ទៅប្តឹងរួចចេញលិខិតកាន់កាប់ទាំងបំពានច្បាប់ រួចចាប់ប្រជាពលរដ្ឋជាការគំរាម ចំណុចនេះហើយដែលធ្វើអោយដែលធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ប្រជាពលរដ្ឋមកសាលាក្រុងប៉ោយប៉ែតធ្វើការតវ៉ា អោយលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយដល់ពួកគាត់ផង។ លោកអភិបាលបញ្ជាក់ថា៖ អោយផ្តិតមេដៃ ដាក់ពាក្យបណ្តឹងនៅសាលាក្រុង និង តុលាការ ដើម្បីរកភាពយុត្តិធ៌ម ជាពិសេសប្រជាពលរដ្ឋជាច្រើនគ្រួសារសំណូមពរអោយសម្តេចតេជោមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕ អានបន្ត
ម៉ូតូទំនើបម៉ាកសេ១២៥ឆ្នាំ២០១៨ពីរគ្រឿងត្រូវក្រុមចោរកាច់សោរជិះយកទៅបាត់ទាំងព្រឹក ខណៈម្ចាស់ម៉ូតូជាប់រវល់ចូលកាន់បិណ្ឌនៅវត្តព្រៃតាកុយ
(ខេត្តកែប)៖ នេះជាករណីចោរកម្មដែលធ្វើឱ្យសមត្ថកិច្ចឈឺក្បាលវិលមុខ ខណៈម៉ូតូរបស់ពលរដ្ឋចំនួនពីរគ្រឿងដែលចតទុកក្នុងបរិវេណវត្ត ត្រូវក្រុមចោរចូលទៅបន្លំកាច់សោរ ក ជិះយកទៅបាត់ទាំងព្រឹក ដោយគ្មានរំខានដល់ប៉ូលិសបន្តិចឡើយ។
ហេតុការណ៍ឆោឡោរឿងបាត់ម៉ូតូម៉ាកទំនើបពីរគ្រឿងខាងលើ បានកើតឡើងនៅក្នុងវត្តព្រៃតាកុយ ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។
តាមប្រភពព័ត៌មានបានរាយការណ៍ថា មុនពេលមានករណីចោរកម្មនេះ ម៉ូតូទាំងពីរគ្រឿងត្រូវបានម្ចាស់ជិះចូលមកឈប់ចតក្នុងបរិវេណវត្តព្រៃតាកុយ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី៨។លុះប្រគេនចង្ហាន់ព្រះសង្ឃរួចហើយ ស្រាប់តែម៉ូតូត្រូវចោរកាច់សោរយកទៅបាត់ទាំងពីរគ្រឿងតែម្តង។ប្រភពបានបន្តថា មុននេះបន្តិចគេឃើញមនុស្សមិនស្គាល់អត្តសញ្ញាណ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅក្បែរកន្លែងចតម៉ូតូនោះដែរ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ទេ លុះបាត់ម៉ូតូទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើលតែម្តង។
ទាក់ទិននឹងករណីបាត់ម៉ូតូនេះ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម៉ូតូទាំងពីរគ្រឿងសុទ្ធតែសេរីទំនើប ម៉ាកហុងដាផលិតក្នុងឆ្នាំ២០១៨ដូចគ្នា។ម៉ូតូទី១ម៉ាកC125 សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-5593 ម្ចាស់ឈ្មោះ ម៉ៅ គី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹ ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ម៉ូតូទី២ ម៉ាកC125 ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-2138 ម្ចាស់ម៉ូតូឈ្មោះ សឹង មុន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពីមានករណីបាត់ម៉ូតូពីរគ្រឿងទាំងព្រឹកនៅក្នុងបរិវេណវត្តព្រៃតាកុយ ភ្លាមនោះគេឃើញសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង តាមប្រមាញ់គ្រប់ច្រកល្ហកដើម្បីវែកមុខក្រុមចោរលួចនេះយកមកផ្តន្ទាទោសទៅតាមផ្លូវប្បាប់៕ អានបន្ត
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ
ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ ដោយសារតែតម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ហើយស្របពេលដែលមេឃធ្លាក់ភ្លៀងរាល់ថ្ងៃ បណ្តាលឱ្យដក់ទឹកនៅតាមរងដំឡូងមី បើទុកយូរនាំឱ្យរលួយខូច ទើបកសិករនាំគ្នាសម្រុកដកដំឡូងមីដឹកលក់ឱ្យឈ្មួញនៅតាមស្តង់ជាបណ្តើរៗ ។ ជាពិសេសកសិកររស់ នៅក្នុងភូមិភ្នំរាំង និងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ វ៉ាន់ សេង អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់ទើបតែដាំដំឡូងមីបានរយ:ពេល៦ខែនៅក្នុងចម្ការក្បែរផ្ទះរ បស់ខ្លួន លុះមេឃធ្លាក់ភ្លៀងរាល់ថ្ងៃខ្លាំងពេក ធ្វើឱ្យគាត់ព្រួយបារម្ភខ្លាចក្រែងមើមដំឡូងមីស្អុយរលួ យ ទើបនាំកូនចៅ និងជួលកម្មករឱ្យប្រញាប់ដកទាំងមើមនៅខ្ចីយកទៅលក់នៅតាមស្តង់ដំឡូងតែម្តង ។ គាត់បន្តទៀតថា ទោះបីជាមើមដំឡូងមីនៅខ្ចី មិនទាន់មានម្សៅយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែបញ្ជាទិញដែរ ដោយកាលពីមុន១គីឡូក្រាមត្រឹមតែជាង១បាតប្រាក់ថៃ ។ តែរហូតមកដល់ពេ លនេះ ស្រាប់តែតម្លៃទីផ្សារដំឡូងមីហក់ឡើងរហូតដល់២.៥៥បាត(ប្រាក់ថៃ) ដែលថ្លៃជាងឆ្នាំមុនៗ ទៅទៀត ហើយកសិករម្នាក់ៗ ខំប្រឹងនាំគ្នាសម្រុកដកលក់ ដើម្បីប្រញាប់ដាក់ដាំសារជាថ្មី ។
គាត់បន្តទៀតថា កាលពីថ្ងៃម្សិលម៉ិញ ទើបដកលក់បាន៥តោន ហើយនៅថ្ងៃបន្ទាប់នេះ មិន ទាន់បានដឹកយកទៅថ្លឹងលក់នៅឡើយទេ មើលទៅគាត់អាចចំណេញសល់ប្រាក់សម្រាប់សងជំពាក់ គេ និងសល់លុយកាក់សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ ។
បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ឡុង ស្រី អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានឱ្យដឹងថា តម្លៃទីផ្សារដំឡូងមីនាពេលនេះ ពិតជាថ្លៃខ្ពស់រហូតដល់ ១គីឡូ២.៥៥បាត ឯណោះ ដូច្នេះដំឡូងដែលគាត់ដាំបានជាង១ហិកតា ហើយមិនទាន់គ្រប់អាយុត្រូវប្រមូលផលផង ក៏សម្រេចចិត្តជួលកម្មករឱ្យចូលទៅដក ដឹកលក់នៅតាមស្តង់ ។ គាត់បន្តទៀត ថា ប្រជាពលរដ្ឋសប្បាយចិត្ត ពេលឃើញតម្លៃទីផ្សារដំឡូងឡើងថ្លៃ ដោយម្នាក់ៗ ត្រៀមខ្លួនជាស្រេ ចនឹងហៅកម្មករចុះទៅប្រមូលផលទាំងចាស់ទាំងខ្ចី ព្រោះអីឈ្មួញគេមិនរើសរកអ្វីនោះទេ ឱ្យតែមាន មើមដំឡូងមីដកលក់ឱ្យគេ គឺកម្មង់ទិញទាំងអស់តែម្តង ។
គាត់សំណូមពរផងដែរ បើសិនជាទីផ្សារ ដំឡូងមីឡើងថ្លៃខ្ពស់ដូច្នេះហើយ ទោះបីជាមានកសិករប្រមូលផលច្រើន ក៏សុំកុំឱ្យឈ្មួញទម្លាក់ថ្លៃ ព្រោះគាត់សង្កេតឃើញជារៀងរាល់ពេល គឺឡើងថ្លៃពេលកសិករប្រមូលផលមួយៗ លុះឃើញប្រមូ លផលគ្នាច្រើនស្រាប់តែបញ្ចុះតម្លៃរហូតដល់ទាបមិនអាចទទួលយកបានផងដែរ ៕ អានបន្ត
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស
ខេត្តកំពត ៖ នៅរសៀល ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស ដោយពិធីនេះបានប្រព្រឹត្តទៅ នៅក្នុងសាលមហោស្រពខេត្តកំពត។
សន្និបាតបូកសរុបការងារបោះឆ្នោតនេះ ក៏មានការចូលរួមពីសំណាក់ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក លោកស្រីតំណាងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការមកពីគ្រប់បណ្តាខេត្ត ចំនួន២៥ ខេត្ត-ក្រុង ទូទាំងប្រទាំងប្រទេស។
ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នេះ ជាការបោះឆ្នោតដែលរៀបចំឡើងស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបោះឆ្នោតស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា តាមស្មារតីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រាទី១ បានកំណត់នូវការគ្រប់គ្រងប្រទេសតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស របបគ្រប់គ្រងនេះគ្មានជនណាម្នាក់អាចកែប្រែនិងផ្លាស់ប្តូរបានឡើយ។
ទន្ទឹមនេះ តាមស្មារតីនៃមាត្រា៧៨នៃរដ្ឋធម្មនុញបានកំណត់អំពីនីតិកាលរបស់រដ្ឋសភាមានរយៈពេល៥ឆ្នាំ ហើយរដ្ឋសភាមិនអាចត្រូវរលាយមុនផុតអាណតិ្តបានឡើយ។
ការរំលាយរដ្ឋសភាមុនផុតអាណតិ្ត អាចធ្វើទៅបានតែក្នុងករណីដែលរដ្ឋាភិបាលត្រូវបានរំលាយពីរលើក ក្នុងរយៈពេល១២ខែតែប៉ុណ្ណោះ។នេះជាករណីដែលតម្រូវឱ្យមានការរៀបចំបោះឆ្នោតមុនផុតនីតិកាលរដ្ឋសភា។ចំពោះការបន្តនីតិកាលរបស់រដ្ឋសភាអាចធ្វើទៅបានតែក្នុងពេលប្រទេសជាតិមានសង្គ្រាម ឬកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចបោះឆ្នោតបាន ហើយការបន្តនីតិកាលរបស់រដ្ឋសភានេះត្រូវធ្វើឡើងបានមួយដងមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រនិងត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយនេះជាករណីដែលអាចពន្យារការបោះឆ្នោត។
ក្នុងពិធីបិទសន្និបាតនាពេលនេះ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានគូសបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺដើម្បីបូកសរុប និងវាយតម្លៃលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ និងស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយ ដើម្បីបទពិសោធន៍យកទៅធ្វើការកែលម្អការបោះឆ្នោតលើកក្រោយៗទៀតឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យបន្ថែមទៀត។
លោកបានបន្តទៀតថា ដោយផ្អែកលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះឃើញថា មានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២% នៃប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៨.៣៨០.២១៩នាក់ បានចេញទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ទៀតថា ដោយផ្អែកលើបទពិសោធន៍ និងឧត្តមានុវត្តនៃការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺក្នុងគោលដៅបង្កើនជំនឿទុកចិត្តពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មកលើគណៈកម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងផ្តល់លទ្ធផលបោះឆ្នោតបឋមបានឆាប់រហ័ស ត្រឹមត្រូវ ទូលំទូលាយ និងតម្លាភាពដល់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងដើម្បីធ្វើជាព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោត មុនដំណើរការបូកសរុបលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងលទ្ធផលបោះឆ្នោតជាផ្លូវការ៕ អានបន្ត
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ
(ខេត្តកំពត)៖ ដោយមើលឃើញអំពីសត្តានុពលរបស់ខេត្តកំពត ពិសេសពាក់ព័ន្ធនឹងសំណាងស្ថាបត្យកម្ម បន្សល់ទុកពីជំនាន់សម័យអណានិគមបារាំង ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង វប្បធម៌ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថានប័នពាក់ព័ន្ធនានា បាននឹងកំពុងខិតខំប្រឹងប្រែងចងក្រងរៀបចំបញ្ជីបេតិកភណ្ឌដើម្បីស្នើសុំទៅ អង្គការយូនីស្កូ ចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោក។
នេះបើតាមការលើកឡើងរបស់ លោក កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ ប្រាប់អ្នកសារព័ត៌ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងកសាងឯកសារបឋម នៃក្រុងកំពតដែលត្រៀមចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៨នៅសាលប្រជុំសាលាខេត្ត។
លោកបានបន្តថា ការចងក្រងឯកសារ ដើម្បីដាក់បញ្ចូលក្រុងកំពតចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក ជាកិច្ចការរួមគ្នា រវាងក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធនានា ក្រុងការរៀបចំចង់ក្រង ជាផែនការសកម្មភាព ក្នុងការអភិរក្សតំបន់បេតិកភណ្ឌ ទាំងអស់នេះ ឲ្យក្លាយជាផលិតផលទេសចរណ៍មួយថ្មីរបស់ប្រទេសជាតិ ដើម្បីបង្ហាញឲ្យទេសចរ មកទស្សនាយល់អំពីអត្តសញ្ញាណជាតិរបស់យើង ដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ី ពិសេសដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជួនពលរដ្ឋ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលការណ៍យុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦នេះ។ ហើយនេះជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការចងក្រងឯកសារស្នើសុំចុះបញ្ជីជាក្រុងបេតិកភណ្ឌពីភពលោក។
ជាមួយនេះ លោកស្នើដល់អាជ្ញធរ មន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ត្រូវសហការរួមគ្នាថែរក្សាអភិរក្សសំណង់បេតិកភណ្ឌទាំងអស់នោះឲ្យបានគង់វង្ស ពិសេសយើងទាំងគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានលើកកម្ពស់សោភ័ណភាពទីក្រុងបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន។
ដោយឡែកបើតាមប្រសាសន៍របស់អ្នកម្នាងបណ្ឌិត ស៊ីសុវត្តិ ម៉ែន ច័ន្ទទេវី នាយិការមជ្ឍមណ្ឌលបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងជាសកលវិទ្យាធិការរងនៃសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានបញ្ជាក់ដែរថា កន្លងមករាជរដ្ឋាភិបាលដែលមានក្រសួងវប្បធម៌និងវចិត្រសិល្បៈ បានរៀបចំគម្រោងសិក្សាអំពីទីបីដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌ មានខេត្ត បាត់ដំបង កំពត និងក្រចេះ។
សូមបញ្ជាក់ថា បើតាមចក្ខុវិស័យព្យាករណ៍របស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅឆ្នាំ២០២០កម្ពុជា នឹងមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនប្រមាណ៧លាននាក់ជាមួយចំណូលជាង៥ពាន់លានដុល្លានិងបង្កើតការងារដោយផ្ទាល់ប្រមាណ១លាននាក់និងដោយប្រយោលរាប់លាននាក់ថែមទៀតផង៕ អានបន្ត
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត
ខេត្តកំពត ៖ នៅព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត បានធ្វើពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០សីហា ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ប៉ែន សីុម៉ន តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១០នៃរដ្ឋសភាជាតិ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងអស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ក្រុមយុវជនទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សផងដែរ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨ សម្រាប់ខេត្តកំពត មានសិស្សជាបេក្ខជនប្រឡង ៥៤៦៥នាក់ ស្រីមានចំនួន២៧៣១នាក់ សិស្សដែលប្រឡងជាប់ទូទាំងខេត្តមានចំនួន៤៤៣៤នាក់ ក្នុងនោះស្រីចំនួន២២៦៩នាក់ ស្មើនឹង៨១,១៣% កើនលើសឆ្នាំ២០១៧ ចំនួន១២,៥១% ហើយសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ និទ្ទេស B ចំនួន ១១៥នាក់ និទ្ទេស C ចំនួន ៣៧៦នាក់ និទ្ទេស D ១០១៦នាក់ និទ្ទេស E ចំនួន ២៩១០នាក់។លោកអភិបាលខេត្តបានបញ្ជាក់ថា សិស្សដែលទទួលបាននិទ្ទេស A ទាំង១៧នាក់ ក្នុងនោះនៅក្នុងក្រុងកំពតចំនួន០២នាក់ ស្រុកបន្ទាយមាសមានចំនួន០១នាក់ ស្រុកដងទង់ ចំនួន០១នាក់ ស្រុកអង្គរជ័យ ចំនួន១០នាក់ ស្រុកឈូកមានចំនួន០២នាក់ និងស្រុកកំពង់ត្រាច មានចំនួន០១នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត ប៉ែន សីុម៉ន បានបញ្ជាក់ថា ចៅៗដែលជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ រៀនហើយរៀនទៀត តែបើចៅឈប់រៀនត្រូវតែរកការងារធ្វើ និងរកតំណែងណាមួយក្នុងសង្គមឬក្នុងជួររដ្ឋាភិបាលក្តី ចៅត្រូវចាំពាក្យពីរឃ្លាដែលអ្នកប្រាជ្ជតែងយកទៅអនុវត្តនោះ គឺរៀនតែមិនព្រមគិតគឺបានតែរៀន ឯគិតមិបានរៀនក៏មិនអាចមានចំណេះដែរ ចំណែកអ្នកចេះពុតធ្វើមិនចេះ គ្រាន់តែខាតៗទាំងប្រយោជន៍រួម ខាតទាំងប្រយោជន៍ផ្ទាល់ខ្លួន តែអ្នកអត់ចេះ អួតថាចេះនោះពិតជាអន្តរាយខ្លាំងមែនទែនហើយ។ដូច្នេះពាក្យទាំងពីរឃ្លាគឺគ្មាននៅទីនេះទេ ដោយសារចៅៗបានក្លាយទៅជាពលរដ្ឋដែលបានទទួលការអប់រំបានល្អនៅក្នុងសង្គម យ៉ាងហោចណាស់ក៏ចៅបានស្គាល់វិទ្យាសាស្ត្រ ចៅបានស្គាល់បច្ចេកវិទ្យា បានស្គាល់ចំណោទ បានស្គាល់ជីវៈវិជ្ជា ចៅក៏បានស្គាល់តិចឬច្រើនពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យានិងតិចណូឡូជី ហើយនិងទូរគមនាគមន៍វិទ្យាជាដើម។ល។
ទោះជាបែបណាក៏ដោយ លោកបណ្ឌិត ប៉ែន សីុម៉ន សូមបន់ស្រន់កុំឱ្យចៅៗជួបនូវសំដីដែលលោកបានលើកឡើងតាមអ្នកប្រាជ្ជអម្បាញ់មិញ រៀនមិនបានគិត គឺគ្រោះថ្នាក់ គិតមិនព្រមរៀនគឺខូចខាត គឺគ្រោះថ្នាក់ចំពោះខ្លួនឯងផង គ្រោះថ្នាក់ដល់សង្គមផង ដោយខណៈនេះ លោកក៏សូមបន់ស្រន់កុំឱ្យចៅៗជួបនឹងគំនិតទាំងពីរនេះ។
ជាមួយនេះ លោកបណ្ឌិតក៏បានដាស់តឿនដល់សិស្សានុសិស្សទាំងអស់ត្រូវតែខិតខំបណ្តុះនូវផ្នត់គំនិតល្អៗ ព្រោះសិស្សានុសិស្សប្រៀបបានទៅនឹងពន្លក តែចៅៗសុទ្ធតែមានវិចារណញាណមិនដូចជាពន្លករុក្ខជាតិនោះឡើយ ហើយក៏បានធ្វើឱ្យចៅមានការលូតលាស់ បានបន្តការដឹកនាំសង្គមយើងនេះបានល្អ រីកចម្រើនថែមទៀត។
សូមជម្រាបថា៖ ក្នុងពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨នេះ សិស្សដែលទទួលបានពន្ទុល្អ និទ្ទេស Aនៅទូទាំងខេត្តកំពត ចំនួន១៧នាក់ ត្រូវបានគណៈអធិបតីផ្តល់ជូនម៉ូតូ ហុងដាឌ្រឹមម្នាក់០១គ្រឿង។ដោយឡែកចំពោះសិស្សប្រឡងជាប់និទ្ទេស B,C,D,E ក៏ត្រូវបានទទួលថវិកាមួយចំនួនពីគណៈអធិបតីផងដែរ៕ អានបន្ត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
(ខេត្តកែប)៖ ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅឯសណ្ឋា រ៉ុករូយ៉ាល(ខេត្តកែប) ក្រោមអធិបតីភាព លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ងិន ងិនដា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលនៃគៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពីស្ដាប័ន អង្គភាពជំនាញចំនួន០៨ខេត្តមកចូលរួមផងដែរ។
ក្នុងឱកាសថ្លែងបើកវគ្គបណ្តុះបណ្តាលនេះ លោក នុត ច័ន្ទសុខា បានគូសបញ្ជាក់ថា ដើម្បីលើកស្ទួយវិស័យកសិកម្ម រាជរដ្ឋាភិបាលបានបន្តជំរុញការធ្វើពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិឧស្សាហកម្មដែលនឹងជួយបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្ម ក៏ដូចជាជួយបង្កើនចំណូលដល់ប្រជាកសិករ។ជាមួយនេះ រដ្ឋាភិបាលបានកំណត់យកផលិតផលកសិឧស្សាហកម្ម ដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ជាអទិភាពមួយក្នុងវិស័យអភិភាពទាំង៥ នៅក្នុងគោនយោបាយអភិវឌ្យវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។លោកថា ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹងខ្ពស់ ទូលំទូលាយ មានសមត្ថភាពស្រាវជ្រាវ ច្នៃប្រឌិត និងមានជំនាញបច្ចេកទេសច្បាស់លាស់។
ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលតាំងពីដើមរៀងមក ជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាវិស័យអទិភាព និងជាកូនសោរគន្លឹះដ៏សំខាន់សម្រាប់ការលើកកម្ពស់ផលិតភាពការងារ ដើម្បីធានាភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃសាកលវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យាព័ត៏មាន បានកំណត់នូវវិស័យអទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក ហើយបានកំណត់យ៉ាងច្បាស់នៅក្នុងចតុកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ ទី១-ការពង្រឹងគុណភាពវិស័យអបរំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២-ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ៣-ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ៤-ការពង្រឹងសមត្ថភាពយេនឌ៍រ និងការគាំពារសង្គម។ពិសេសការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ ញឺជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេសទាំងក្នុងពេលចំពោះមុខ និងទៅអនាគត។
សូមជម្រាបថា ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំនេះ ត្រូវបានរៀបចំឡើង ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕ អានបន្ត
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត បើកទូលាយ
(ខេត្តកំពត)៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត អភិបាលក្រុង-ស្រុក និងអាជ្ញាធរដែនដី។
របៀបវារៈនៃកិច្ចប្រជុំ៖១/-មតិបើកកិច្ចប្រជុំ ២/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៣/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ៤/-ពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តប្រចាំឆ្នាំ២០១៨។ ៥/-ឆ្លងសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី។៦/-មតិបូកសរុប និងបិទអង្គប្រជុំ ដោយលោកអភិបាលខេត្តកំពត។
មានមតិបូកសរុបក្នុងកិច្ចប្រជុំនារសៀលនេះ លោក ជាវ តាយ ប្រធានអង្គប្រជុំក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធនានា ពិសេស ក្រុង-ស្រុក ត្រូវពិនិត្យមើលនូវក្រុមហ៊ុន ឬប្រជាពលរដ្ឋដែលចាក់ដីសាងសង់ជាគ្រឹះស្ថាន ឬសាងសង់គេហដ្ឋាន លំនៅដ្ឋានជាប់នឹងដងផ្លូវ គឺមិនត្រូវអនុញ្ញាតឱ្យមានការចាក់ដីខ្ពស់ជាងផ្លូវថ្នល់-ផ្លូវជាតិនោះឡើយ ហើយនៅអមសងខាងផ្លូវដែលជាចំណុចប្រឈមគួរមានការជីកប្រឡាយ ធ្វើបែបនេះគឺអាចការពារផ្លូវរបស់យើងមិនឱ្យរងការខូចខាតផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏សូមឱ្យផ្នែកពាក់ព័ន្ធក្រុមការងាររៀបចំតបណ្តាញប្រព័ន្ធខ្សែកាបទូរគមនាគមន៍ និងអគ្គិសនី ត្រូវរៀបចំបណ្តាញឱ្យបានឱ្យបានត្រឹមត្រូវ យកល្អអាចកប់ខ្សែបណ្តាញក្រោមដីកាន់តែប្រសើរ។ម្យ៉ាងទៀត លោកអភិបាលខេត្ត ក៏បានជំរុញដល់ក្រុង-ស្រុក គួរពិនិត្យនិងចាត់ការទៅលើសំណង់អាណាធិបតេយ្យ ទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ដូចជាប្រឡាយ បឹងបួ ពិសេសដីចំណីព្រែកជាដើម៕ អានបន្ត