(ខេត្តកំពត)៖ កាលពីរសៀលពីថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត ថ្នាក់ដឹកនាំនិងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានទទួលជួបសំណេះសំណាលជាមួយ គណៈប្រតិភូវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិក្វាងស៉ីនៃសាធារណៈរដ្ឋប្រជាមានិត្យចិនដឹកនាំដោយលោកនាយកវិទ្យាស្ថាន Mr. Chen Zhijie។ដោយឡែក ថ្នាក់ដឹកនាំខេត្តកំពតអញ្ជើញមានវត្តមាននាឱកាសនោះ រួមមានលោក ជឹង ផល្លា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តជាអភិបាលរងខេត្ត តំណាង លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សខេត្តនិងអភិបាលខេត្តកំពត លោកដួង សាវ៉ាន់ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តនិងប្រធានមន្ទីរគណបក្សខេត្ត និងលោកភុន សារពេជ្រប្រធានយុវជនគណបក្សខេត្តកំពត។ក្នុងឱកាសនោះតាមការបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាន ក្រោយពីពិធីស្វាគមន៍ការអញ្ជើញមកដល់របស់គណៈប្រតិភូនៃវិទ្យាស្ថានទំនាក់ទំនងយុវជនអន្តរជាតិចិនក្នុងដំណើរធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត លោកនាយកវិទ្យាស្ថាន Chen Zhijie បានលើកឡើងថាចិន និង កម្ពុជាគឺមានទំនាក់ទំនង សម្ព័ន្ធភាព មិត្តភាពយ៉ាងស្អិតរមួត អាចនិយាយបានថា ជាបង ប្អូនល្អនឹងគ្នា ជាយូរណាស់មកហើយ។ប្រទេសចិនតែងតែមានបំណងជួយកម្ពុជា ទាំងស្មារតី សម្ភារៈ ថវិកានិងធនធានមនុស្សក្នុងដំណើរកិច្ចការអភិវឌ្ឍន៍ប្រទេស។ ជាក់ស្តែងវិទ្យាស្ថានទំនាក់ទំនង់យុវជនអន្តរជាតិចិនរបស់លោក បានផ្តល់ឱកាសឲ្យយុវជនកម្ពុជាមួយចំនួន ក្នុងប្រទេសទៅសិក្សាស្វែងយល់ បំពាក់បំប៉នចំណេះដឹងបានចំនួនប្រមាណជាង ៤០០នាក់។ បើតាមការកត់សម្គាល់នាពេលកន្លងមក លោកយល់ឃើញថា យុវជនកម្ពុជាខិតខំរៀនសូត្រនូវចំណេះដឹង និងគោរពវិន័យបានល្អ ហើយជាលទ្ធផលយុវជនកម្ពុជាអាចនិយាយបានថាទទួលបានចំណាត់ថ្នាក់ខ្ពស់នាំមុខគេ លើការសរសេរនិក្ខេបទមួយទទួលបានការកោតសរសើរ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ(ចិន- កម្ពុជា)។លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញពីចំណុចល្អទាំងនេះ ក្រោយពេលលោកដឹកនាំគណៈប្រតិភូវិលត្រឡប់ទៅវិញ លោកនឹងខិតខំធ្វើកិច្ចការងារដាក់សំណើរទៅរដ្ឋាភិបាលចិន ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជាច្រើននាក់ទៀតបានទៅចូលរួមសិក្សា ស្វែងយល់បន្ថែម នៅប្រទេសចិន។ ជាមួយនេះ លោក ភន់ សារពេជ្រ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានថ្លែងអំណរអរគុណដល់ លោកនាយកវិទ្យាស្ថាន និងសហការីទាំងអស់ដែលបានផ្តល់ឱកាសឲ្យយុវជនកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសចិន ។ ដោយឡែកយុវជនគណបក្សខេត្តកំពត ក្រោយបានទៅសិក្សា រៀនសូត្រ ទទួលបានការចាប់អារម្មណ៍ ពីថ្នាក់ដឹកនាំរបស់ចិន ក៏ដូចជាវិទ្យាស្ថានទំនាក់ទំនង់យុវជនអន្តរជាតិចិន និងទទួលបានការកោតសរសើរ លើកទឹកចិត្ត ។ អ្វីដែលពិសេសទៅទៀតនោះ វិទ្យាស្ថានបាននិងកំពុងត្រៀមរៀបចំទទួលយុវជនគណបក្សខេត្ត ឲ្យទៅសិក្សាបន្តទៀត ទាំងកិច្ចការងារសហគ្រិនវ័យក្មេង ឬស្វែងយល់អំពីប្រទេសចិន។ ក្នុងកិច្ចជំនួបនេះដែរលោក ជឹង ផល្លា អភិបាលរងខេត្តកំពត នៅក្នុងឱកាសចូលរួមជាអធិបតី តំណាង លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ប្រាប់គណៈប្រតិភូចិនថា រារដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរខេត្តកំពតតែងមានការស្វាគមន៍ពេញចិត្តចំពោះមហាមិត្តចិន ដែលកន្លងមក បានជួយកម្ពុជាដោយគ្មានលក្ខខ័ណ្ឌ និងមិនលូកដៃក្នុងកិច្ចការងារផ្ទៃក្នុងកម្ពុជា។ លោកស្នើរឲ្យចំណងមិត្តភាពដ៏យូរអង្វែងនេះនៅស្ថិតស្ថេរជាអមតៈ ហើយពិសេសយុវជននៃប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឲ្យចំណង មិត្តភាព ភក្តីភាពកាន់តែស្អិតរមួតប្រសើរឡើងថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ