(ខេត្តកំពត)៖ ដីចំណីព្រែកដែលស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ត្រូវបានគេលួចសង់រំលោភទៀតហើយ កាលពីព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨ ដោយជនខិលខូចបានសង់សំណង់ចាក់គ្រឹះយ៉ាងរឹងមាំស្ថិតលើចំណីដងព្រែកនៃជាទីប្រជុំជនមួយដែលសំបូរទៅដោយសំណង់អនាធិបតេយ្យ។គេបានកត់សម្គាល់ឃើញថា កន្លងមកទីតាំងដីចំណីព្រែកខាងលើ ត្រូវបានគេសង់សំណង់ដោយចាក់សសរគ្រឹះយ៉ាងរឹងមាំ ហើយអាជ្ញាធរក្នុងតំបន់ក៏បានចាត់កម្លាំងទៅបញ្ឈប់សកម្មភាពជាញឹកញាប់ផងដែរ ប៉ុន្តែមិនទាន់បានមួយដង្ហើមផងបែរជាមានជនខិលខូចលួចសាងសង់ជាថ្មីបានតែដដែល ធ្វើបែបនេះហាក់ដូចជាផ្គើននឹងការហាមប្រាមរបស់អាជ្ញាធរពេកហើយ។ទាក់ទិននឹងការសាងសង់សំណង់ខុសច្បាប់នៅលើចំណីព្រែកក្នុងក្រុងកំពត កន្លងមក លោក លាង រឿនសុទ្ធី អភិបាលក្រុងកំពត ធ្លាប់បានលើកឡើងដោយហាមដាច់ខាតមិនអនុញ្ញាតឱ្យបុគ្គលណាមួយសាងសង់សំណង់នៅលើដីចំណីព្រែករបស់រដ្ឋបានឡើយ ប៉ុន្តែរហូតមកទល់ពេលនេះនៅតែមានគេលួចសាងសង់ ដោយចាក់សសរគ្រឹះបានយ៉ាងរឹងមាំដដែល ហើយសំណង់ខាងលើនេះគេបានខ្សឹបប្រាប់ថា អ្នកបំពានសុទ្ធតែជាអ្នកមានអំណាចនិងមានខ្នងបង្អែកក្រាស់ឃ្មឹក ដែលជាបញ្ហាមួយធ្វើឱ្យអាជ្ញាធរឈឺក្បាលវិលមុខផងដែរ។គួររឭកថា កន្លងមក លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ធ្លាប់បានលើកឡើងក្នុងកិច្ចប្រជុំនានា ដោយបានសង្កត់ធ្ងន់ទៅលើការរំលោភបំពាន ហើយលោកអភិបាលខេត្តបានក្រើនរំឭកថា ជនណាក៏ដោយឱ្យតែហ៊ានបំពានដីរបស់រដ្ឋ លោកនឹងធ្វើឯកសារបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន បើទោះជាជននោះជានណារក៏ដោយ ហើយមហាជនក្នុងក្រុងកំពតបានរង់ចាំមើលថា តើចំណាត់ការបែបនេះអាចមានប្រសិទ្ធភាពដែរឬទេ?៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ