ថ្លែងក្នុងកិច្ចប្រជុំមួយនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានព្រមានធ្ងន់ៗថា៖ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណាដែលលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់ នឹងចាត់វិធានការក្តៅ និងអាចឈានដល់បិទការដ្ឋានតែម្តង។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់ នៅតែមានម្ចាស់ការដ្ឋានសំណង់ខ្លះ ហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ។ ហេតុនេះ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ នឹងប្រើកំលាំងគណៈបញ្ជាការឯកភាពខេត្ត តែម្តង ដើម្បីចាត់ការលែងយោគយល់ទៀតឡើយ។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ច ត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃពេញជើងដើម្បីធានាប្រសិទ្ធភាពខ្ពស់។តែទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរក្រុមហ៊ុនសំណង់មួយចំនួនថា បានរៀបចំគ្រប់គ្រងការដ្ឋានសំណង់របស់ខ្លួន បានល្អប្រសើរ។ ហើយរដ្ឋបាលខេត្តព្រះសីហនុ ក៏គ្រោងនឹងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងនោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ