ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាបស្ថិតក្នុងស្រុកស្ទោង ក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកក្រើកផ្ទៃទឹកខណៈប្រជានេសាទអំពាវនាវឲ្យចាត់វិធានការបង្ក្រាប។ ប្រជាពលរដ្ឋនេសាទបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញទេនោះ គឺក្រុមជនល្មើសមិនហ៊ានប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌ និងយ៉ាំងកាវ យ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ ចំណែកលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាមួយរយៈនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលានោះឡើយ។ បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជាគាបសង្កត់យ៉ាងខ្លាំងមកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូលដ្ឋានទៅវិញ។ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិងបទល្មើសប្រើរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រកំពុងកើតឡើងព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ទេនោះគឺគ្មានជនល្មើសណាអាចប្រព្រឹត្តបទល្មើសដូចសព្វថ្ងៃនេះទេ។ អាចនិយាយបានថា លោក ហួន ផល លោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទើបបទល្មើសកើតឡើងយ៉ាងគំហុក។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។តាមការកត់សម្គាល់របស់ប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា លោក ហួន ផល និងលោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល ហើយឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌និងរបាំងសាច់អួនក្រឡាញឹក កំពុងកើតឡើងយ៉ាងរាលដាលនៅចំណុចសានក្រង បាក់ដាវ ពេជ្រក្រី ដូនស្ដើង ពៅវើយ និងតំបន់បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយសូម្បីតែក្នុងតំបន់អភិរក្សក៏មានបទល្មើសកើតឡើងយ៉ាងគំហុកផងដែរ។ មជ្ឈដ្ឋានខ្លះមានការសង្ស័យថាលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រហែលទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរទើបបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងរាលដាល។ពាក់ព័ន្ធនឹងពត៌មានខាងលើនេះសារពត៌មានយើងបានទំនាក់ទំនងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ