ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ដេក​យប់​មិន​ចាក់សោរ​ផ្ទះ បណ្តាលឲ្យ​ក្រុម​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន ទើប​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​
Fri,07 December 2018 (Time 07:03 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 573នាក់)


ខេត្ត​ប៉ៃលិន​៖ ហេតុការណ៍​ធ្វេសប្រហែស​មួយ បណ្តាលឲ្យ​ក្រុម​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​មួយចំនួន ខណៈ​ម្ចាស់ផ្ទះ​កំពុង​លង់លក់​ក្នុង​ដំណេក ដោយ​មិន​ចាក់សោរ​ផ្ទះ ទើប​ចោ​ចូល​លួច​ទ្រព្យសម្បត្តិ​តែម្តង ។​

​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៥​ព្រឹក ស្ថិតនៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ប៊ុត លាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​កសិករ ដែល​មាន​ប្រពន្ធ ឈ្មោះ ស៊ឹម ចាន់​លី អាយុ​៥៨​ឆ្នាំ ជា​អាជីវករ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ដោយ​បាត់​អស់​ទ្រព្យសម្បត្តិ​មួយចំនួន ។ ចំណែក​ក្រុម​ចោរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​លោក ហុង ដា​រ៉ា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុងប៉ៃលិន បានឲ្យដឹងថា​៖ នេះ​ជា​ការ​ធ្វេសប្រហែស​មួយ ដោយសារតែ​ម្ចាស់ផ្ទះ មិន​ចាក់សោរ ចាក់​កន្លឹៈ​ឲ្យ​ជិត បណ្តាល​ក្រុមចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ដោយ​សេរី​នោះ ប៉ុន្តែ​លោក​សង្ស័យថា​ជា​ក្រុម​ចោរ​តួច​តាច ដោយសារ​តែ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដូចជា​ម៉ូតូ​គឺ​ក្រុម​ចោរ​មិន​យក​នោះទេ ។​

​លោក​បាន​បន្តថា​៖ ក្រោយ​ពី​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ខាងលើ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ទាំង នោះ ដោយ​មាន​គ្នា​ប្រមាណ​ចាប់ពី​២​នាក់​ឡើងទៅ ព្រោះ​ចោរ​បាន​បន្សល់ទុក​នូវ​ស្នាម​ជើង ដែល​លើ​ឡៅតឿ​ក្នុងផ្ទះ​ផងដែរ ។​លោក បាន​បន្តទៀតថា​៖ ទ្រព្យសម្បត្តិ ដែល​ក្រុមចោរ​ចូល​លួច​ទៅ​រួមមាន ,​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​, ប្រាក់​ខ្មែរ​១០​ម៉ឺន​រៀល​, ប្រាក់​ដុល្លារ ចំនួន​៧០​ដុល្លារ​, កាបូប​ស្ពាយ​១​គ្រឿង​, កាបូប​ដាក់​លុយ​អស់​ចំនួន​២ អាវ​ពីរ អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និង​សម្ភារ​:​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត ហើយ​ករណី​នេះ​គឺជា​ទម្លាប់ របស់​ម្ចាស់ផ្ទះ មិន​ដែល​ចាក់សោរ​ផ្ទះ​នោះ​ឡើយ ទើប​បណ្តាលឱ្យ​ក្រុម​ចោរ ចូល​លួច​ពេញ​ក្នុង​ផ្ទះ​តែម្តង ។​

​បើ​តាម​លោក ប៊ុត លាង អាយុ​៥៩​ឆ្នាំ ជា​ម្ចាស់ផ្ទះ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ថា​៖ ដំបូង​ឡើយ គាត់​និង​ក្រុមគ្រួសារ បាន​ដេក​នៅ​ក្នុងផ្ទះ​លង់លក់ ដោយ​អត់​មាន​ឮ​សម្លេង​អ្វី​ទាំងអស់ លុះ​ភ្ញាក់​ពី​ដំណេក​នៅវេលា​ម៉ោង​៥​ទៀប​ភ្លឺ ក៍​ស្រាប់តែ​រកមើល​អាវ​ពាក់ មិនឃើញ ហើយ​របស់របរ នៅ​រាយប៉ាយ​ខុស​ប្រក្រតី ដោយ​មាន​ការបាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន​នៅក្នុង​ផ្ទះ ទើប​សន្និដ្ឋាន​ថា​មាន​ក្រុម​ចោរ​ចូល​លួច​របស់​ទាំងនោះ ទើប​គាត់​មាន​ការភ្ញាក់ផ្អើល រួច​ប្តឹង​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ក្រុងប៉ៃលិន ចុះ​មក​ពិនិត្យ​តែម្តង ។ គាត់ បាន​បន្តថា​៖ សំណាង​ដែរ ដែល​កូន​របស់​គាត់ មិន​បាន​ដោះ​ខ្សែក ខ្សែដៃ ចេញពី​ខ្លួន កុំ​អី​ត្រូវ​ក្រុមចោរ យក​ទាំងអស់​ជាក់​ជា មិនខានឡើយ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ