(ខេត្តកំពត)៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកបញ្ជាក់នៅក្នុងអង្គសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ក្រុងឆ្នាំ២០១៩-២០២១ នៅក្រុងកំពត ខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៨នេះថា៖ ការអភិវឌ្ឍ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍនិងសប្បុរសជននានា ជាមួយអាជ្ញាធរក្នុងមូលដ្ឋានទើបអាចសម្រេចលទ្ធផលរីកចម្រើនបានជោគជ័យ។ព្រោះថា កាអនុវត្តគោលនយោបាយ វិមជ្ឈការនិងសហមជ្ឈការ នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក គឺជាដំណើរការពង្រឹងរបបប្រជាធិបតេយ្យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកឱកាសកាន់តែច្រើនឱ្យប្រជាពលរដ្ឋបានចូលរួមចំណែកដោយផ្ទាល់ក្នុងដំណើរការអភិវឌ្ឍន៍ ជាពិសេសការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ជាមួយនេះដែរក្រុមប្រឹក្សាសង្កាត់ដែលជាតំណាងប្រជាជនក៏បានលើកឡើងនូវគម្រោងឬសកម្មភាពជាអាទិភាពស្នើឡើងដោយអ្នកភូមិបានដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនដើម្បីស្វែងរកប្រភពថវិកាគាំទ្រនេះដែរ។ដូចនេះការរៀបចំធ្វើអង្គសិក្ខាសាលាសមាហរណកម្ម នៃកម្មវិធី វិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៩-២០២១ដែលក្រុងកំពតធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការបង្កឱកាសគាំទ្រគម្រោងសកម្មភាពវិនិយោគរបស់ក្រុងនិងសង្កាត់ ដែលពុំមានមូលនិធិអនុវត្ត និងសម្របសម្រួលបន្ស៉ីគ្នារវាងគម្រោងសកម្មភាពវិនិយោគក្រុងនិងសង្កាត់ គម្រោងសកម្មភាពវិនិយោគ សង្កាត់និងសង្កាត់ គម្រោងសកម្មភាពវិនិយោគក្រុងនិងសង្កាត់ និងមន្ទីរវិស័យ និងបណ្ដាដៃគូអភិវឌ្ឍព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុងជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា។ លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់តំណាងមន្ទីរជំនាញ និងដៃគូអភិវឌ្ឍន៍នានាបន្ត យកចិត្តទុកដាក់ ពិនិត្យពិចារណាបន្ថែមទៀត ទៅលើតារាងម៉ាទ្រិច សង្កាត់ និងក្រុង ដើម្បីជ្រើសរើស នូវគម្រោងណាដែលសមស្រប ទៅនឹងទិសដៅវិស័យរបស់ខ្លួន ហើយដែលមន្ទីរជំនាញឬដៃគូអភិវឌ្ឍន៍គិតថា មានថវិកា ជាស្រេចដែលផ្ដល់ដោយ ក្រសួងស្ថាប័ន ឬម្ចាស់ជំនួយផ្សេងៗ សម្រាប់ឆ្លើតប និងគាំទ្រដល់គម្រោង អភិវឌ្ឍន៍សង្កាត់និងក្រុង។ ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យពិនិត្យឡើងវិញ នូវគម្រោងទាំងឡាយណាដែលបានធ្វើការសន្យាគាំទ្រដល់គម្រោងឆ្នាំកន្លងទៅ ហើយមិនទាន់បានអនុវត្តត្រូវខិតខំធ្វើការអនុវត្តឱ្យបានទាន់ពេលវេលាផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ