(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សនិស្សិតនិងប្រជាពលរដ្ឋក្នុងក្រុងកំពត ប្រមាណជាង៣០០០នាក់ បាននាំគ្នាប្រារព្ធមិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំនៃទិវាកំណើតរណសិរ្ស២ធ្នូ(១៩៧៨-២០១៨) ដែលពិធីនេះបានប្រព្រឹត្តឡើងនៅរមណីយដ្ឋានស្រះឈូក ក្រុង-ខេត្តកំពត។ ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត បានអានសារលិខិត របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទ្ទិញរំលឹកខួបលើកទី៤០នៃទិវាកំណើតរណសិរ្ស២ធ្នូ(១៩៧៨-២០១៨)នៅខេត្តក្រចេះ ដោយបានគូសបញ្ជាក់ជាអាទិ៍ថា៖ ស្មារតី ២ធ្នូ និងស្មារតី៧មករា នៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់រូបនិងក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាពនិងសេរីភាព ព្រះរាជាណាចក្រកម្ពុជាយើងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើន បានរីកស្គុះស្គាយពេញផ្ទៃប្រទេស ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៩និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ថ្ងៃ២ធ្នូ១៩៧៨ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិនិងប្រជាជនកម្ពុជា ។ ថ្ងៃ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពតប៉ុណ្ណោះទេប៉ុន្តែ រណសិរ្ស២ធ្នូ នៅបានជួយស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់។ មានថ្ងៃ២ធ្នូគឺមានថ្ងៃ៧មករា មានថ្ងៃ៧មករា គឺមានអ្វីៗដូចថ្ងៃនេះ។សូមរំលឹកថា៖ ព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនៃដំណើរការចាប់ផ្តើមរស់រានមាន ជីវិតរបស់មាតុភូមិ និងប្រជាជនកម្ពុជាយើងរហូតមកដល់ សព្វថ្ងៃនេះ គឺផ្ដើមចេញពីព្រឹត្តិការណ៍២ធ្នូ ១៩៧៨នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការតស៊ូរំដោះជាតិចេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។អង្គពិធីបានបញ្ចប់ បន្ទាប់ពីមានចំណាប់អារម្មណ៍របស់តំណាងអង្គមិទ្ទិញ និងគណៈអធិបតីបានបង្ហោះ ប៉ោង ប៉ោងជានិមិត្តរូបនៃការចងចាំកំណើតថ្ងៃ២ធ្នូក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាមិនអាចបំភ្លេចបានតរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ