(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមជាគណៈគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ពានរង្វាន់ និងវិញ្ញាបនប័ត្រ ជូន លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងខណៈដែលឆ្នេរកែប នៃខេត្តកែប ត្រូវបានបំពេញតាមលក្ខខណ្ឌតម្រូវការទទួលជ័យលាភី ឡាបែលឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិតល្អណាស់ ដែលតំបន់ឯទៀតមិនអាចប្រដូចបាននោះ។កន្លងមកគេបានកត់សម្គាល់ឃើញថា រមណីយដ្ឋានឆ្នេរកែប ត្រូវបានក្រុមអ្នកទេសចររាប់លាននាក់ទទួលស្គាល់ និងស្ងើចសរសើរពីសម្រស់ និងសោភ័ណភាពយ៉ាងស្រស់ត្រកាលគ្មានពីរ ពិសេសឆ្នេរខ្សាច់មានពណ៌សប្បុសរំលេចដោយទេសភាពស្តែងចេញពីធម្មជាតិពិតៗ គ្របដណ្តប់ដោយដើមរុក្ខជាតិគ្រប់ជំពូក មានព្រៃភ្នំពណ៌បៃតង ប្រកបដោយភាពទាក់ទាញ ថែមទាំងមានភាពខៀវស្រងាត់គ្រប់រដូវកាល។ជាមួយគ្នានេះ នៅតាមដងផ្លូវក៏ដូចជាតាមទីធ្លាសាធារណៈក្នុងតំបន់ខេត្តកែប ត្រូវបានអាជ្ញាធររៀបចំតាក់តែង លម្អ មានសោភ័ណភាពដ៏ស្រស់បំព្រងដែលធ្វើឱ្យក្រុមអ្នកទេសចរគយគន់មិនចេះជិនណាយ។លើសពីនេះ ខេត្តកែបដែលជាខេត្តទេសចរណ៍យ៉ាងតូចច្រឡឹងមួយនេះ ពិតជាបានទទួលនូវជ័យលាភីជាបន្តបន្ទាប់ ដូចជាឆ្នេរស្រស់ស្អាតជាងគេនៅលើពិភពលោក ជ័យលាភីទីក្រុងស្អាត ផ្ការំដួលបីទងផ្ទួនៗគ្នា ជាដើម។ល។ចំពោះពានរង្វាន់ថ្មីដែលខេត្តកែបទទួលបាននាពេលនេះ ពិតជាជ័យលាភីមួយសក្តិសមនឹងកិតិ្តនាមល្បីខ្ទរខ្ទារបស់ឆ្នេរកែប ដែលមហាជនគ្រប់មជ្ឈដ្ឋានមានការគាំទ្រជាយូរលង់ណាស់មកហើយ។បច្ចុប្បន្នខេត្តកែប ក្រោមការដឹកនាំយ៉ាងបិុនប្រសប់ពីសំណាក់ លោក កែន សត្ថា អភិបាលខេត្តកែប បន្ថែមលើការជ្រោមជ្រែងពីក្រសួងទេសចរណ៍ផងនោះ បានធ្វើឱ្យខេត្តមួយនេះកាន់តែមានសក្តានុពលកាន់តែខ្លាំងក្លាលើវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង។ដូច្នេះដើម្បីជួយជំរុញនិងលើកតម្កើងវិស័យទេសចរណ៍ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ គប្បីយើងទាំងអស់គ្នារួបរួមគ្នាអភិវឌ្ឍខេត្តកែបឱ្យកាន់តែមានសោភ័ណភាពស្រស់ត្រកាល ពិសេសការធ្វើអនាម័យ សម្អាតបរិស្ថានឱ្យនបានទៀងទាត់ ដើម្បីសក្តិសមនឹងឈ្មោះខេត្តទេសចរណ៍ស្រស់ប្រណិត ដែលតំបន់ទេសចរណ៍ឯទៀតប្រៀបមិនបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ