(មណ្ឌលគិរី)៖ តាមសេចក្ដីរាយការណ៌ពីរប្រជាពលរដ្ធនឹងមន្ដ្រីមួយចំនួនក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ដោយមានការឃុបឃិតពីរមន្ត្រីរដ្ឋបាលព្រៃឈើនឹង មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនផ្សេងទៀតបើកភ្លើងខៀវឲ្យឧកញ៉ា តុប វីដា ដែលជាឧត្តមសេនីយ៍យោធាផងនោះ បន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿងដឹកឈើមូលពេញប្រៀបរបស់ឧកញ៉ា តុប វីដា នៅចំណុចផ្លូវលំជិតស្នាក់ការរបៀងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក៏ប៉ុន្តែចំណាត់ការរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី មិនបានធ្វើឲ្យមជ្ឈដ្ឋាននានាមានការជឿជាក់នោះទេ ព្រោះឧកញ៉ា តុប វីដា ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើច្រើនឆ្នាំមកហើយនោះនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំរយ៉ ស្រុកកោះញែក បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើដែលត្រូវសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ីក្បាលពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-7788 ផ្ទុកឈើមូលប្រភេទសុក្រំចំនួន៣៧កំណាត់ធំៗ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវគេកាប់នៅក្នុងតំបន់អភិរក្សឃុំរយ៉ ដឹកចូលស្នាក់ការឃ្លាំងក្រុមហ៊ុនយីនីហ្គ្រីន ដែលគេដឹងច្បាស់ថាជាក្រុមហ៊ុនរបស់ឧកញ៉ា តុប វីដា ក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកប្រភពដែលស្និទ្ធនឹងមេឈ្មួញ តុប វីដា បានឲ្យដឹងថា មានមេការម្នាក់ឈ្មោះ ផាន់ណា ត្រូវជាប្អូនប្រុសរបស់ឧកញ៉ា តុប វីដា គឺជាអ្នកចាត់ចែងបន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក តាមអំពើចិត្ត។ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកោះញែក បានឲ្យដឹងថា រហូតមកដល់ពេលនេះឧកញ៉ា តុប វីដា និងបក្ខពួកនៅតែបន្តកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកកោះញែក យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនៅឡើយទេ។ ជាការពិតលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលឧកញ៉ា តុប វីដា បន្តបំផ្លាញព្រៃឈើយ៉ាងរាលដាល។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មកដល់ពេលនេះឧកញ៉ា តុប វីដា បន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ មានសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា ករណីសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបរថយន្តដឹកឈើរបស់ឧកញ៉ា តុប វីដា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺអាចទាក់ទងនឹងទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួនយកធ្វើមានធ្វើបាន។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ