ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បទល្មើស​ណ​រ៉ាវ រាប់ពាន់​ម៉ែត្រ កំពុង​កើតឡើង​យ៉ាង​រាលដាល ក្នុង​ស្រុក​កំពង់ស្វាយ​
Mon,17 December 2018 (Time 08:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 634នាក់)


ខេត្ត​កំពង់ធំ ៖ ប្រភព​ពី​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​សាន​គរ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ​បានឲ្យដឹងថា បច្ចុប្បន្ន ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​រដ្ឋបាល​ជល ផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា​សម្ងំស្ងៀម មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។​

​បទល្មើស​ខាងលើ​នេះ ស្ថិត​ក្នុង​ដែន សមត្ថកិច្ច និង​ការទទួលខុសត្រូវ​របស់ លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល​ផាត់​សណ្តា​យ ។ យ៉ាង ណា​ក៏​ដោយ​ពួក​ឈ្មួញ​ដែលរ​ក​សីុប​ទ ល្មើស​នេសាទ​អះអាងថា ពួកគេ​បាន​បង់ ប្រាក់​ឲ្យ​ក្រុម​មន្ត្រីជលផល​ប្រចាំ​នៅ​តំបន់ រួមមាន​លោក សៅ វណ្ណ​សេរី​វុទ្ធ នាយ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ ក៏​ដូច ជា​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក រដ្ឋបាល​ជលផល​ផាត់​សណ្តាយ​រួចរាល់ ហើយ ទើប​អាច​ប្រព្រឹត្តល្មើស​បាន ។​

​ឧបករណ៍​នេសាទ​របាំង​ណ​រ៉ាវ​រាប់ពាន់​ម៉ែត្រ​បានដាក់​ធ្វើ​សកម្មភាព​ពេញ​ត្រៀបត្រា​លើ​ផ្ទៃ​ទឹក​ស្ថិត​នៅ​ចំណុច​បឹង​ប្រទះ​ជៀល ភូមិ​ស្តែង​ខ្ពស់ ឃុំ​សាន​គរ ស្រុក កំពង់ស្វាយ ខេត្ត​កំពង់ធំ ដោយ​បទល្មើស ទាំងនេះ ពុំ​ត្រូវបាន​យកចិត្តទុកដាក់​ពី សំណាក់ លោកនាយ​សង្កាត់​ឡើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​មហាជន​មាន​ការសង្ស័យថា ប្រហែលជា​លោកនាយ​សង្កាត់​មក​ប្រមូល​លាភសក្ការៈ​ដោយ​មិន​ខ្វល់​ពី​ការ​ទប់ស្កាត់​ឬ បង្ក្រាប​បទល្មើស​នេសាន​ខុសច្បាប់​នេះ​ទេ​។​

​ប្រជា​នេសាទ​បាន​បន្ថែមថា មាន​ឈ្មួញ ជាច្រើន​ដូចជា ឈ្មោះ រ៉ូ ,​ហឿន​, គន​, អា​ម៉ង់​, ប្រធាន​សហគមន៍​នេសាទ​ឈរ​ចាំ​ប្រមូល​ទិញ​ត្រី និង​ជា​អ្នក​រត់ការ​យក​លុយ​ពី​អ្នក ប្រព្រឹត្ត​បទល្មើស មក​បង់​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ធំ ដូចជា មន្ត្រី ជំនាញ​រដ្ឋបាល​ជលផល​រួម​ទាំង​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ធំ (​សុំ​មិន​បញ្ចេញ​ឈ្មោះ ជា​អ្នកទទួល​បន្ទុក​កញ្ចប់​ថវិកា​)​។​

​ប្រជា​នេសាទ ដែល​រស់នៅ​ទីនោះ​បាន នាំគ្នា​រអ៊ូរទាំ​ថា ការនេសាទ​នេះ​គឺ​សុទ្ធតែ ពពួក​ឈ្មួញ​ដែល​មាន​លុយ​ច្រើន​សម្រាប់​ការ​បិទមាត់ បិទ​ច្រមុះ​លោក សៅ វណ្ណ សេរី​វុទ្ធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល កំពង់ស្វាយ និង​អាជ្ញាធរ​ស្រុក កំពង់ស្វាយ ធ្វើឲ្យ​មន្ត្រីរដ្ឋបាល​ជលផលអ​សកម្មភាព ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ។​

​លោក សៅ វណ្ណ​សេរី​វុទ្ធ នាយ​សង្កាត់ រដ្ឋបាល​ជលផល​កំពង់​ស្វាយ​ត្រូវបាន មហាជន​រិះគន់ថា មិន​ខ្វល់​អ្វី​នឹង​ការចុះ ផ្សាយ​របស់​អ្នកសារព័ត៌មាន​នោះទេ ។ បើ មេរ​ករឿង​ខ្លាំង​ជូន​កញ្ចប់​លុយ​ដល់​ថ្នាក់ ដឹកនាំ​ទៅដោយ​ប្រើប្រាស់​រូបភាព​យក លុយ​ពី​ប្រជា​នេសាទ​តាម​ចំនួន​កញ្ចប់ និង​ធ្វើ​ជា​លិខិត​ផាកពិន័យ​មួយច្បាប់​ជូន​មេ​ទៅ​រួច​ខ្លួន​ហើយ ។ ចំណែក​ប្រជា​នេសាទ​ដែល​ត្រូវ​បាន​រៃ​អង្គាស​លុយ​នោះ​ខំប្រឹង​នេសាទ​ជំនួស​លុយ​ដែល​បាន​បង់​ទៅ​វា​ចប់ រឿង​ហើយ ។​

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​កំពង់ធំ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ឃុបឃិត បើក ដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​កំរោល​។ ដូច្នេះ​សូម​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល​នៃ​ក្រសួង កសិកម្ម ក៏​ដូច​លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម និង​អំពើ​ពុក រលួយ​របស់​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​ខេត្ត​កំពង់ធំ ជា​បន្ទាន់​ផង ព្រោះ​បច្ចុប្បន្ន​បទ ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​កំពង់ធំ​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ។​

​លោក យ៉ាន់ វិសាក់ ហៅ​សែ និង​លោក សៅ វណ្ណ​សេរី​វុទ្ធ មិន​អាច​រក​ការឆ្លើយតប បានទេ កាលពី​រសៀល​ម្សិលមិញ ។ ពួក ឈ្មួញ​អះអាងថា ប្រសិនបើ​អ្នកកាសែត សួរនាំ​មន្ត្រីជលផល​នោះ គឺ​ដូច​ផ្តល់ឱកាស ឲ្យ​ពួក​មន្ត្រីជលផល​ទាំងនោះ គាបសង្កត់ ក្រុម​អ្នករកស៊ី​ល្មើស​បន្ថែមទៀត ។ រីឯ​ថ្នាក់ ដឹកនាំ​ខេត្ត​កំពង់ធំ មិន​ដែល​ខ្វល់​ចំពោះ បញ្ហា​បទល្មើស​នេសាទ​នេះ​ទេ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ