ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​អមដំណើរ​ជា​មួយ​សហ​ការី បាយ​អញ្ជើញ​មក​ពិនិត្យ​កសិដ្ធាន​បន្លែ​សរីរាង្គ​របស​លោក អេង សុធា​រ៉ា នៅ​ឃុំចំការលួង​ស្រុក​កំពងសិលា ខេត្ត​ព្រះសីហនុ​
Sun,16 December 2018 (Time 09:04 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 592នាក់)


(​ព្រះសីហនុ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរ​ជាមួយ​សហការី បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​បន្លែ​សរីរាង្គ​របស់​លោក​អេង សុ​ុ​ធារ៉ា នៅ​ឃុំ​ចំការ​លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន កសិដ្ឋាន​បាននិងកំពុង​ដាំ​បន្លែ និង​ផ្លែឈើ​ចំរុះ​ច្រើន​ប្រភេទ​ដោយ​ផលិត​ក្នុង​កសិដ្ឋាន​ផ្ទាល់ និង​មួយចំនួនទៀត​ត្រូវ​បាន​សហការ​ផលិត​ជាមួយ​កសិករ​ក្នុង​តំបន់​នេះ តាមរយ​:​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ធ្វើការ​ជ្រើសរើស​កសិករ​ដែល​ទទួលបាន​ការបណ្តុះ​បណ្តា​លពី​អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា ឬ​មក​ទទួល​ការបណ្តុះបណ្តាល​នៅ​កសិដ្ឋាន​នេះ​ផ្ទាល់​តែម្តង​។

​កសិដ្ឋាន​បាន​ធ្វើ​ការដាំដុះ​លើ​ផ្ទៃដី​ជាង ៤០​ហ​ត ហើយ​ជា​មធ្យម​កសិដ្ឋាន​មានលទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ឲ្យ​ទីផ្សារ​នៅ​ភ្នំពេញ​ប្រមាណ ១-២​តោន​ក្នុង​១​ថ្ងៃ​។


​មានប្រសាសន៍​ផ្តាំផ្ញើ ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​កសិដ្ឋាន បុគ្គលិក កម្មករ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ដាំ​ដុះ​បន្លែ ផ្លែឈើ​សរីរាង្គ​ដើម្បី​ចូលរួម​ចំណែក​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ធានា​បាន​ទាំង​បរិមាណ​និង​គុណភាព និង​ឈាន​ទៅ​កាត់បន្ថយ​ការ​នាំចូល​ជា​បណ្តើរៗ​នាពេល​អនាគត​។

​នេះ​ជា​សកម្មភាព​មួយ​យ៉ាង​សំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយ​:​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទាន់​សម័យ បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន កាត់បន្ថយ​ចំណាក ស្រុក និង​ផ្តល់​ឱកាស​ដល់​និស្សិត​ដែល​បាន​បញ្ចប់់​ការសិក្សា​ពី​មហាវិទ្យាល័យ​។

​លោក​ក៏​បាន​អំពាវនាវ​ដល់​វិនិយោគិន​ក្នុងស្រុក​គិតគូ​វិនិយោគ​ដាំ​បន្លែ​សរីរាង្គ ឬ​បន្លែ​សុវត្ថិភាព​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល ធានា​បាន​គុណភាព និង​សុវត្ថិភាព​បន្លែ ផ្លែឈើ​ក្នុងស្រុក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​ម្ចាស់​កសិដ្ឋាន ក៏​ដូចជា​ក្រុម​ហ៊ុម​ផលិត​បន្លែ​នានា​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​ចុះ​មក​វាយ​តម្លៃ​លើ​ស្តង់ដារ​អនុវត្ត​បច្ចេកទេស​ឲ្យបាន​ត្រឹមត្រូវ រួច​ពិនិត្យ​និង​ផ្តល់​វិញ្ញាបនប័ត្រ​បញ្ជាក់ពី​ផលិតផល​សរីរាង្គ​ច្បាស់លាស់​ចៀសវាង​ការកេងបន្លំ ឬ​ក្លែងក្លាយ ដើម្បី​បង្កើន​ការជឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​បន្លែ​សរីរាង្គ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ និង​ជ្រូក​របស់​កសិករ​កៅ ប៊ុន​ទី នៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ទ្រា​វ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។ បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​គោ​សាច់​ចំនួន ៨០​ក្បាល និង​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុម​ស៊ី​ភី​កម្ពុជា​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន ៥៦០​ក្បាល​ទៀត លើ​ផ្ទៃដី​ជាង ៣០​ហ​ត​។ ពិនិត្យឃើញ​ការរីកចម្រើន​របស់​កសិដ្ឋាន និង​សង្ឃឹមថា​តាមរយ​:​ផលិតកម្ម​សត្វ​នឹង​ជួយ​កែប្រែ​កម្រិតជីវភាព បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ការ​នាំចូល ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ចូលរួម​សាទរ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​កសិករ​រូបនេះ និង​ជា​ពិសេស​កសិករ​ទូទាំង​ប្រទេស​ដែល​ប្រកាន់​យក​របរ​ចិញ្ចឹមសត្វ ឲ្យខិត​ខំ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទាំង​ការងារ​បច្ចេកទេស ការបង្កើន​គុណភាព​ចិញ្ចឹម​ដើម្បី​ធ្វើ​ការប្រកួតប្រជែង​ទីផ្សារ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កោះកុង និង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ចុះមក​ជួយ​ផ្សព្វផ្សាយ​ការងារ​បច្ចេកទេស បង្កាត់​ពូជ និង​ផ្សព្វផ្សាយ​ច្បាប់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការជួយ​ង្កើ​ន​ប្រសិទ្ធភាព​ផលិតកម្ម​ចោិញ្ចឹមសត្វ និង​ការអនុវត្ត​ច្បាប់​នានា​ដែល​ពាក់ព័ន្ធ​។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ