ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទ្រព្យសម្បត្តិ​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​រង​ការដុត​បំផ្លាញ​ដោយសារ​ជម្លោះ​គ្រួសារ​
Fri,07 December 2018 (Time 07:01 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 706នាក់)


(​ខេត្ត​កំពត​)៖ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់​ស្ថិតក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹក​ធ្លាក់​៩​ជាន់​នា​ភូមិ​តេជោ​អន្លង់ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត បាន​រង​ការដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ចំពោះ​រឿងរ៉ាវ​នេះ សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ករណី​ជម្លោះ​គ្រួសារ​ព្រោះតែ​រឿងប្តី​មាន​ស្រី​ខាង​ក្រៅ​ដែល​បាន​អូសបន្លាយ​ជា​យូរ​មក​ហើយ​។​

​លោក​អនុសេនីយ៍ឯក​ម៉ៅ ម៉ា​រ៉ា​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តេជោ​អភិវឌ្ឍន៍​បាន​ប្រាប់ឱ្យដឹ​ង​ថា​កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់​មាន​ករណី​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​សន្ធឹកសន្ធាប់​។ មហន្តរាយ​នេះ​បាន​ខូចខាត​វិឡា​ភ្លោះ​មួយ ខ្យូ​ស​ទទួលភ្ញៀវ​២៥​ខ្នង បឹង​ហ្កា​ឡូ​ប្រាំបី​ខ្នង ផ្ទះបាយ​ពីរ និង​គ្រឿង​សង្ហា​រឹម​មួយចំនួន​ទៀត​ផង​។ លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា​ពេល​កើតហេតុ​នោះ​មិន​អាច​អ្នក​ណា​ចូល​បាន​ទេ​ដោយ​ទ្វាររបង​ត្រូវ​បាន​បិទ​ចាក់សោ​ជិត ហើយ​មាន​ការបាញ់​ដោយ​កាំភ្លើង​កា​៥៩​ចំនួន​០៤​គ្រាប់​ទៀត​ផង​។ ក្រោយ​កើតហេតុ​ស្ត្រី​ជា​ម្ចាស់​រមណីយដ្ឋាន​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ទើប​មាន​ការចុះ​ត្រួតពិនិត្យ​ធ្វើ​កោសល​វិច័យ​នា​ថ្ងៃទី​០៦ ខែ​ធ្នូ​នេះ​។ សមត្ថកិច្ច​បាន​ដាក់​ការសង្ស័យ​ថា​ករណី​នេះ​កើតឡើង​ដោយសារ​ម្ចាស់​ជា​អ្នក​ដុត​ព្រោះតែ​រឿងរ៉ាវ​ជម្លោះ​ក្នុង​គ្រួសារ​ដែល​អូសបន្លាយ​ជា​យូរ​មកហើយ​នោះ​។​

​សូមបញ្ជាក់​ថា​រមណីយដ្ឋាន​ទឹកធ្លាក់​ប្រាំបួន​ជាន់ជា​របស់​លោក​វរសេនីឯក​អាំ ផល្លី​ន បម្រើការ​ខាង​រដ្ឋបាល​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ និង​អ្នកស្រី​ហ៊ាង គន្ធី ដែល​បាន​ដំណើរការ​ជា​លក្ខណៈ​អេកូ​ទេសចរណ៍​ជា​យូរ​មក​ហើយ​ថែមទាំង​មានការ​ទាក់ទាញ​ភ្ញៀវ​ផងដែរ​។​
​រាល់​បញ្ហា​ដូច​ខាងលើ ក្រៅពី​មាន​វិវាទ​ក្នុង​គ្រួសារ​គេ​បាន​សង្កេតឃើញ​ថា​កន្លង​មក លោក​អាំ ផល្លី​ន​និង​ភរិយា​ក៏​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លបខ្លាច​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​នោះ​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ