ព័ត៌មានចាស់ៗ
អភិបាលក្រុងប៉ោយប៉ែត គាត់ហ៊ុល ផ្គើនសារាចររបស់ សម្តេចតេជោ ហ៊ុន សែន ដោយរក្សាទុកបនល្បែងស៊ីសងតាមអនឡាញដុះស្លែគ្រប់ប្រភេទលម្អក្រុង
ក្រុងប៉ោយប៉ែត៖ ល្បែងស៊ីសងគ្រប់ប្រភេទ ភ្នាល់គ្នាតាមប្រព័ន្ធ អនឡាញ និង ឆ្នោតយួន-ថៃ កំពុងដាក់ពង្រាយ រីកដុះដាល អានបន្ត
អាងខ្លួនជាប៉ូលីសច្រកទ្វារអន្ដរជាតិដូង ស្រវឹងស្រា បាញ់មេឃបាញ់ខ្យល់ អស់ជាច្រើនគ្រាប់ បង្ករការភ័យខ្លាចដល់ពលរដ្ឋ មិនខ្វល់ច្បាប់
បាត់ដំបង ៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច
កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំ អានបន្ត
អាជីករលក់គ្រឿងសម្អាង ប្តឹង ឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងបក្ខពួក ទៅតុលាការពីបទ«រំលោភលំនៅដ្ឋាន» ព្រោះចុះអនុវត្តសាលក្រមស្ថាពរខុសនីតិវិធីច្បាប់
សម្លេងខ្មែរពិត ភ្នំពេញ៖ យោងសំណុំរឿងលេខៈ ៨៥៣១ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ្ដ បានដាក់ពាក្យបណ្ដឹង លោកឧត អានបន្ត
សម្ដេចតេជោ ហ៊ុន សែន៖ អ្នកសារព័ត៌មានត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា ហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គម!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតផ្ញើជូនវេទិកានិពន្ធនាយក អានបន្ត
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ស្នើឱ្យផ្សព្វផ្សាយខ្លឹមសារប្រឆាំងអំពើពុករលួយ១៣ចំណុច តាមទីតាំង ក្រសួង-ស្ថាប័ន និងអង្គភាពចំណុះ ទាំងអស់
ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាអន្តរជាតិ-ទិវាជាតិ ប្រឆាំងអំពើពុករលួយ០៩ធ្នូ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លី ខា អានបន្ត
ស្លាប់៣នាក់ និងរបួស១៣អង្គ/នាក់ ក្នុងហេតុការណ៍រលំបាក់ប្លង់សេ សាលាឆាន់ដែលកំពុងសាងសាង់ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប
(សៀមរាប)៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍ដ៏រន្ធត់នៃការបាក់ស្រុតរលំប្ល អានបន្ត
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការងារឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ពន្ធ័នានា លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន គ.ប.ផ.ក និងជាប្រធានក្រុមការងារប្រឆាំ អានបន្ត
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយ តុលាការ ដើម្បីដោះលែងអ្នកត្រូវចាប់ខ្លួន ព្រោះចាញ់បោកការអូសទាញអោយធ្វើរដ្ឋប្រហារមិនបានសម្រេច
ខេត្តកំពត៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប អានបន្ត
លោកត្រាំវាយបកនៅពេលពួក ប្រជាធិបតេយ្យស៊ើបអង្កេតដើម្បីដកតំណែង
លោកស្រី Marie Yovanovitch បានធ្វើសក្ខីកម្មនៅក្នុងសវនាការស៊ើបអង្កេតដើម្បីដកតំណែងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត អានបន្ត
អាជ្ញាធរខេត្តស្រះកែវ និង ខេត្តបន្ទាយមានជ័យ ឯកភាពសហការណ៍គ្នាចូលរួមអនុវត្តយ៉ាងតឹងរឹងទប់ស្កាត់ បង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់
ប្រទេសថៃ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សារការងារជាមួយ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព នយោបាយ និងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន នាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានការចូលរួមពី លោកមេបញ្ជាការកងកម្លាំង គ្រប់កងឯកភាព និងអាជ្ញាធរក្រុង~ស្រុកជាប់ព្រំដែន នៃភូមិសាស្ត្រខេត្តទាំងពីរ ជាខេត្តសម្ព័ន្ធមេត្រីភាព សហប្រតិបត្តការ ។
ក្នុងជំនួបនោះ ឯកឧត្តម អ៊ុំ រាត្រី បានស្នើឲ្យអាជ្ញាធរខេត្តស្រះកែវ កងកម្លាំងគ្រប់ប្រភេទរបស់ថៃ ជួយសហការផ្តល់ព័ត៌មានរហ័ស និងចូលរួមទប់ស្កាត់ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់ ដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ច្រកប៉ោយប៉ែតជាមូលដ្ឋាន ចូលមកកម្ពុជាក្នុងគោលដៅផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ។
ជាការឆ្លើយតប អាជ្ញាធរខេត្តស្រះកែវ បានទទួលយកសំណើរ និងយល់ព្រមផ្តល់កិច្ចសហការអនុវត្តន៍ ការទប់ស្កាត់មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួក។
អភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា លោកនឹងណែនាំដល់គ្រប់កងកម្លាំង អាជ្ញាធរស្រុក ជាប់ព្រំដែនទាំងអស់ឲ្យមានវិធានការតឹងរឹង ដើម្បីសហការផ្តល់ព័ត៌មាន និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលសមត្ថកិច្ចកម្ពុជាបិទ និងបង្ហាញនៅតាមច្រកទ្វារព្រំដែន ៕ អានបន្ត
សារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា។ សម្តេចតេជោក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន។ គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូល កុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាព ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀន ឲ្យបានដល់គ្រប់សាលារៀន និងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន សូមជូនពរ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩-២០២០៕ អានបន្ត
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត នៅប្រទេសថៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ នេះជាឱកាសរបស់កម្ពុជាក្នុងការចូលរួមពិភាក្សាដោះស្រាយបញ្ហាដែលជាកង្វល់រួមរបស់អាស៊ាន និងពិភពលោក។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជាច្រើនផ្សេងទៀតរួមមាន ៖
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
- ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
- អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង
- កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។
សម្តេចតេជោ ហ៊ុន សែន សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរអន្តរជាតិមកចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០ -១២ វិច្ឆិកា ២០១៩ ខាងមុខនេះ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕ អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការ វត្តសន្សំកុសល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល នាល្ងាច ថ្ងៃអង្គារ ០២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល បានទទួលព្រះអនិច្ចធម្ម (សុគត) នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ ព្រះវស្សា។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ ប្រសូតនៅថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំថោះ ក្នុងពុទ្ធសករាជ ២៤៥៧ ត្រូវនឹងគ្រឹស្គសករាជ១៩១៤ នៅភូមិធ្យូង ឃុំធ្យូង ស្រុកពញាឮ ខេត្ត កណ្តាល។ បិតាមាន ល័ក្ខ លាស់ ហៅអាចារ្យលាក់ និងមាតានាម ស៊ូ អ៊ុច មានបងប្អូនចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ សម្តេចជាបុត្រទី៥ នៅក្នុងគ្រួសារ។
ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ផងដែរ ៕ អានបន្ត
ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព
ក្រចេះ៖ សិក្ខាសាលាថ្នាក់ខេត្ត ស្តីពី ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព បានរៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៩ នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ។
ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម តុប សុភក័ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី បំផុសគំនិត និងតស្សនៈទាន ដែលជាគន្លឹះសំខាន់ៗទៅអ្នកចូលរួមទាំងអស់អំពីសារសំខាន់នៃការអភិរក្សសត្វផ្សោតទន្លេមេគង្គលើ ដែលជាថនិកសត្វដ៏កម្ររបស់បនុស្សជាតិទាំងមូល ។ ហើយក៏មានការបង្ហាញ ពិភាក្សាលើការផ្សារភ្ជាប់ និងតួនាទីរបស់សត្វផ្សោតទៅក្នុងការរួមចំណែកអភិវឌ្ឍសង្គមក្នុងវិស័យផ្សេៗ ដូចជាវិស័យទេសចរណ៍ កសិកម្ម ជលផល និងសេដ្ឋកិច្ច ជាដើម ។ ម្យ៉ាងវិញទៀត ចូលរួមកំណត់ពីទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រមួយចំនួនចំពោះការអភិរក្សសត្វផ្សោតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ។
សត្វផ្សោត ជាថនិកសត្វដ៏កម្រដែលកំពុងរស់នៅតាមដងទន្លេមេគង្គលើ ចន្លោះពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ។ យោងតាមការសិក្សាតាមដាន និងកត់ត្រារបស់អង្គភាពជំនាញ ស្ថិតិចុងក្រោយស្តីពីចំនួនសត្វផ្សោតមេពូជដែលកំពុងមានវត្តមាននៅក្នុងទន្លេមេគង្គ គឺមានប្រមាណជាង ៩២ក្បាល ។ សត្វផ្សោត ត្រូវបានចាត់ទុកថា ជាធនធានធម្មជាតិដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តនៅក្នុងខេត្តក្រចេះ ។
សិក្ខាសាលាថ្នាក់ខេត្តស្ដីពី ការអភិរក្សសត្វផ្សោតទន្លេមេគង្គដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលមានគោលបំណងចំពោះការបង្កើតចំណេះដឹង និងចែករំលែកព័ត៌មាននៃការអភិរក្សនិងសារៈសំខាន់ សម្រាប់ស្ថានប្រពន្ធ័ ការរស់នៅរបស់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ទៅដល់អង្គសិក្ខាសាលា ។
វគ្គសិក្ខាសាលានេះ រៀបចំឡើងដោយ រដ្ឋបាលសាលាខេត្តក្រចេះ រដ្ឋបាលជលផលកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយអង្គការ WWF ៕
អានបន្ត
គ្រឿងញៀនទម្ងន់ ៤០គីឡូក្រាម និង ថៃ-ខ្មែរ ០៤នាក់ ត្រូវបង្ក្រាប ដោយកម្លាំងនគរបាលខេត្តកំពង់ធំ
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សុសល ស្នងការនគរបាលខេត្តកំពង់ធំ នារសៀសថ្ងៃ២២ តុលា ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី ប្រតិបត្តិការបង្ក្រាបគ្រឿងញៀណដ៏ធំនិងបង្ហាញមុខមេក្លោងឧក្រិដ្ឋជនគ្រឿងញៀណ៤នាក់ដែលត្រូវឃាត់ខ្លួន។
លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងកិច្ចសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀណដ៏ធំ០១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ដកហូតថ្នាំញៀនចំនួន៤០កញ្ជប់ មានទម្ងន់៤០គីឡូក្រាម នៅចំណុចអាហាដ្ឋាន រស់ សុខុម ផ្លូវជាតិលេខ៦A ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៩វេលាម៉ោង ១៤ និង ៣០នាទី។
ជនសង្ស័យ០៤ នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ សាក់ ស៊ាងសង ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ រស់នៅ ប្រទេសថៃ
២-ឈ្មោះ សុខ ប៊ុនសិរិឆ័យ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រកាប ឃុំ រួងជ្រៃ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី តឹក ភេទ ប្រុសអាយុ ៥៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ និមិត្តថ្មី ឃុំ និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
៤-ឈ្មោះ គង់ វណ្ណះ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ខ្នាចមាស ឃុំ ខ្នាចមាស ស្រុកបវិលខេត្តបាត់ដំបង ។
លោកឧត្តមសេនីយ៍ស្នងការ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ជៀសអោយឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនជាថ្នាំបំពុលស្មារតី មិនថាមនុស្សតូច ឬធំឡើយ បើមនុស្សយើងត្រូវបានគ្រឿងញៀន
គ្រប់គ្រងបានហើយ ធ្វើឲ្យមនុស្សបាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិ ឪពុក
ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ឡើយ។
ជាមួយគ្នានេះ សូមស្នើដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា សូមចាត់ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ជាការងារសម្រាប់យើងគ្រប់ៗគ្នា ដែលទាមទារឲ្យយើងទាំងអស់គ្នាចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច បើឃើញមានបទល្មើសគ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចជំនាញ ដើម្បីមានវិធានការបង្ក្រាបបានទាន់ពេលវេលា៕
អានបន្ត
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមពិធីស្បថចូលកាន់តំណែងថ្មី របស់ប្រធានាធិបតីឥណ្ឌូនេស៊ី
នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង ឯកឧត្តម ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជា អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនៃពីធីនោះផងដែរ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។ អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ ហើយនៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបដោយឡែកជាមួយ ឯកឧត្ដម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនឹងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ជាក់ថា ឯកឧត្តម ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ២០១៩-២០២៤ ហើយការអញ្ជើញចូលរួមរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕
អានបន្ត
រាជរដ្ឋាភិបាលចេញ ស.ជ.ណ និរាករណ៍ការដោះដូរដីរដ្ឋនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ឈាង តុលា!!!
ខេត្តកំពង់ស្ពឺ៖ ដីកម្មសិទ្ធិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺជាង១០ហិកតា ដែល លោក ឈាង តុលា ប្រធានមន្ទីរ បានសុីញ៉េ ឯកភាពផ្ទេរ លក់ដោយខ្លួនឯងនោះ ឥឡូវត្រូវបានរាជរដ្ឋាភិបាលចេញ ស.ជ.ណ និរាករណ៍ចោលហើយ កាលពីថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៩ តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីផ្ទះុរឿងអាស្រូវនៃការលក់ ដោះដូរ ដីរដ្ឋជាច្រើនហិកតា របស់មន្ទីរក្រោមឱវាទលោក ឈាងតុលា។
តើ លោក ឈាង តុលា ប្រធានមន្ទីរដ៏មានអំណាចនិងបក្ខពួក អាចនឹងអស់តំណែង ហើយគេចរួចផុតពីសំណាញ់ច្បាប់ដែរទេ???
សូមតាមដានករណីនេះទាំងអស់គ្នារហូតដល់ទីបញ្ចប់៕ អានបន្ត
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តចិញ្ចែង ឃុំជើងគួន ស្រុកសំរោង
តាកែវ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក៨ឃុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធព្រះគន្ធកុដិ ការិយាល័យកណ្តាល សាលាធម្មសភា និង សមិទ្ធផលនា នានៅទីអារាម វត្តជោតិរង្សី ហៅវត្តចិញ្ចែង ស្ថិតនៅភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងពិធីនោះដែរ មានការអញ្ជើញអមដំណើរដោយឯកឧត្តម លោកជំទាវ ជាអនុប្រធាន និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងឃុំទាំង ០៨ លោក ញ៉េប លីប្រធានក្រុមប្រឹក្សាស្រុក លោក កេត ម៉ៅ អភិបាលស្រុក លោកមេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប៕ អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចំនួនបី នៅតំបន់អឺរ៉ុប
នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួន០៣
នៅតំបន់អឺរ៉ុបគឺ៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩។
១)-ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក
តបតាមការអញ្ជើញរបស់ឯកឧត្តម អេនដ្រេហ្គ បាប៊ីស (Andrej Babiš) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក ពីថ្ងៃទី ១៣ ដល់ទី ១៤ ខែតុលា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចារ៉ូស្លាវ គុបេរ៉ា (Jaroslav Kubera) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រី អេនដ្រេហ្គ បាប៊ីស នឹងជួបពិភាក្សាទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ ក្រោយជំនួបផ្លូវការនេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។
២)-កិច្ចប្រជុំកំពូលប៊ុយដាប៉ែសស្តីពីទឹក លើកទី៣
តបតាមការអញ្ជើញរបស់ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីហុងគ្រី។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ (3rd BWS) នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ រៀបចំឡើងក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក» កិច្ចប្រជុំ 3rd BWS នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនៈ ដើម្បីជំនះនូវបញ្ហាប្រឈមនានា ទាំងនៅក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន សំដៅធ្វើយ៉ាងណាសម្រេចឲ្យបាន នូវការរីកលូតលាស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសទប់ស្កាត់វិបត្តិទឹកឲ្យបាន។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ដោយផ្តោតទៅលើអាទិភាព យុទ្ធសាស្ត្រ និងកម្មវិធីការងារច្បាស់លាស់របស់កម្ពុជា ដើម្បីសម្រេចបាននូវការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងពីភាពចាំបាច់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាសម្រាប់សន្តិសុខទឹក និងនិរន្តរភាពបរិស្ថាន និងបញ្ហាប្រឈមដទៃទៀត ដូចជា និន្នាការនៃការឡើងកំដៅភពផែនដីកំណើនប្រជាជនក្នុងសកលលោក និងជម្លោះក្នុងការប្រើប្រាស់ទឹកឆ្លងដែន។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ុយដាប៉ែស សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យ៉ាណូស អាឌ័រ ប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។
៣)-ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី
តបតាមការអញ្ជើញរបស់ ឯកឧត្តម បូយកូ បូរីសសុវ (Boyko Borissov) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប៊ុលហ្គារី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូ វការនៅសាធារណរដ្ឋ ប៊ុលហ្គារី ពីថ្ងៃទី ១៥ ដល់ទី ១៦ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម រូមិន រ៉ាដេវ (Rumen Radev) ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី ។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី ឯកឧត្តមនាយករដ្ឋមន្ត្រីបូយកូ បូរីសសុវ ដែលនៅក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ នៅចុងបញ្ចប់នៃជំនួបនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ៕
អានបន្ត
ឈ្មួញធំៗនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែកែវផុសខេត្តព្រះសីហនុតាមអំពើចិត្ត
ប្រភពដែលស្និទ្ធនឹងលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកែវផុស កាន់តែច្រើនឡើងៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះលោក ហេង សំហៃ ប្រើតួនាទីនិងអំណាចរាប់ក្បាលរថយន្តដឹកទំនិញរបស់ឈ្មួញយកលុយតាមអំពើចិត្តរហូតដល់ឈ្មួញខ្លះអត់ធ្មត់តទៅទៀតលែងបាន ក៏បើកកកាយរឿងអាស្រូវពុករលួយរបស់លោក ហេង សំហៃ ជាបន្តបន្ទាប់។ ប្រភពពីមន្ត្រីនៅច្រកកែវផុស បានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងគឃ្លើនបំផុត។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចពាក់ព័ន្ធនៅកំពង់ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកំពង់ផែកែវផុស កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញតាមច្រកកំពង់ផែកែវផុស សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកំពង់ផែកែវផុស ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពពីមន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា ករណីលោក ហេង សំហៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗតាមកំពង់ផែកែវផុស ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
មន្ត្រីនៅច្រកកំពង់ផែកែវផុស មួយចំនួនបានបង្ហើបឲ្យដឹងថា មានឈ្មួញធំៗច្រើននាក់ដែលរកស៊ីនាំទំនិញចូលតាមច្រកកែវផុស ក្នុងនោះមានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ហុង ឡេងហួរ ឈ្មួញឈ្មោះ ចែវី ឈ្មួញឈ្មោះ ចែហួង ឈ្មួញឈ្មោះ តាកូ និងឈ្មួញឈ្មោះ យាយស៊ី ជាដើមកំពុងរកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកកែវផុស យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកែវផុស មានដូចជា សំបកកង់រថយន្ត ប្រេងម៉ាស៊ីន ស្រាបៀរ ភេសជ្ជៈច្រើនប្រភេទ គ្រឿងអេឡិចត្រូនិក និងគ្រឿងសង្ហារឹមជាដើម ដោយបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស យ៉ាងសុខស្រួល ហើយលោក ហេង សំហៃ ថែមទាំងឃុបឃិតកែឯកសារបន្លំប្រភេទទំនិញដែលឈ្មួញនាំចូលដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយយ៉ាងរលូន។
មន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ដោយសារលោក ហេង សំហៃ ប្រធានការិយាល័យគយច្រកកែវផុស អាងមានខ្នងបង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ជាពិសេសពាក់ព័ន្ធទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា ដើម្បីបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន គឺលោក ហេង សំហៃ តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទន្ទេញជាប់មាត់ដើម្បីគាបសង្កត់ទៅលើក្រុមឈ្មួញនិងក្រុមអាជីវករមិនឲ្យតវ៉ាបានឡើយ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក ហេង សំហៃ មេគយច្រកកែវផុស ខ្លះផងព្រោះបច្ចុប្បន្នលោក ហេង សំហៃ កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយ ៕ អានបន្ត