ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី នៅ​តំបន់​អឺរ៉ុប​
Sun,13 October 2019 (Time 08:13 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 553នាក់)


នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​០៣
​នៅ​តំបន់​អឺរ៉ុប​គឺ​៖ សាធារណរដ្ឋ​ឆែក ហុងគ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី ពី​ថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៧ ខែតុលា ឆ្នាំ​២០១៩​។​
១)-​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក​
​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម អេន​ដ្រេ​ហ្គ បា​ប៊ីស (Andrej Babiš) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆែក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឆែក ពី​ថ្ងៃ​ទី ១៣ ដល់​ទី ១៤ ខែតុលា ឆ្នាំ​២០១៩​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ចារ៉ូ​ស្លាវ គុ​បេរ៉ា (Jaroslav Kubera) ប្រធាន​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​ឆែក​។ បន្ទាប់ពី​កិច្ចប្រជុំ​ចង្អៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី អេន​ដ្រេ​ហ្គ បា​ប៊ីស នឹង​ជួបពិភាក្សា​ទ្វេភាគី​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ការយកចិត្តទុកដាក់​រួម​។ ក្រោយ​ជំនួប​ផ្លូវការ​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួម​គ្នា​។​

២)-​កិច្ចប្រជុំ​កំពូល​ប៊ុយ​ដា​ប៉ែស​ស្តី​ពី​ទឹក លើក​ទី​៣
​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម យ៉ា​ណូស អាឌ័រ (János Áder) ប្រធានាធិបតី​ហុងគ្រី​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​ទឹក លើក​ទី​៣ (3rd BWS) នៅ​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ុយ​ដា​ប៉ែស ប្រទេស​ហុងគ្រី​។ រៀបចំ​ឡើង​ក្រោម​ប្រធានបទ «​ការទប់ស្កាត់​វិបត្តិ​ទឹក​» កិច្ចប្រជុំ 3rd BWS នឹង​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ និង​អ្នកចូលរួម​ទាំងអស់​ចែករំលែក​បទពិសោធន៍ និង​ផ្លាស់ប្តូរ​ទស្សនៈ ដើម្បី​ជំនះ​នូវ​បញ្ហា​ប្រឈម​នានា ទាំង​នៅក្នុង​តំបន់ និង​សកលលោក​នាពេល​បច្ចុប្បន្ន សំដៅ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យបាន នូវ​ការរីកលូតលាស់​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ជាពិសេស​ទប់ស្កាត់​វិបត្តិ​ទឹក​ឲ្យបាន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ ដោយ​ផ្តោត​ទៅលើ​អាទិភាព យុទ្ធសាស្ត្រ និង​កម្មវិធី​ការងារ​ច្បាស់លាស់​របស់​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​ទឹក​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​លើកឡើង​ពី​ភាពចាំបាច់​ក្នុង​កិច្ចប្រឹងប្រែង​រួមគ្នា​សម្រាប់​សន្តិសុខ​ទឹក និង​និរន្តរភាព​បរិស្ថាន និង​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា និន្នាការ​នៃ​ការឡើង​កំដៅ​ភពផែនដី​កំណើនប្រជាជន​ក្នុង​សកលលោក និង​ជម្លោះ​ក្នុង​ការប្រើប្រាស់​ទឹក​ឆ្លងដែន​។ ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៊ុយ​ដា​ប៉ែស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម យ៉ា​ណូស អាឌ័រ ប្រធានាធិបតី​ហុងគ្រី ព្រមទាំង​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ដោយ ឯកឧត្តម លី យ៉ុង (Li Yong) អគ្គនាយក​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO)​។​

៣)-​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប៊ុលហ្គារី​
​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម បូ​យ​កូ បូរី​សសុ​វ (Boyko Borissov) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូ វ​ការ​នៅ​សាធារណរដ្ឋ ប៊ុលហ្គារី ពី​ថ្ងៃ​ទី ១៥ ដល់​ទី ១៦ ខែតុលា ឆ្នាំ​២០១៩ ។ ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម រូ​មិន រ៉ា​ដេ​វ (Rumen Radev) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ប៊ុលហ្គារី ឯកឧត្តម​នាយករដ្ឋមន្ត្រី​បូ​យ​កូ បូរី​សសុ​វ ដែល​នៅក្នុង​ឱកាស​នោះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ពិភាក្សា​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ការបារម្ភ​រួមគ្នា​។ នៅ​ចុងបញ្ចប់​នៃ​ជំនួប​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ