ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សារលិខិត សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០
Sun,03 November 2019 (Time 03:12 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 605នាក់)


ក្នុងឱកាស នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ ដែល​ចូលមក​ដល់​នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​នូវ​សារលិខិត​អបអរសាទរ និង​ជំរុញ​ឱ្យ​កូនៗ សិស្សានុសិស្ស​ដែល​ត្រូវ​គ្រប់​អាយុ បាន​ចូលរៀន​គ្រប់គ្នា​។ សម្តេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​រួម​គ្នា​បន្ត​ដើរតួ​ជា​បុគ្គល​គំរូ ជា​ឪពុក​ម្តាយ អ្នកស្រាវជ្រាវ ជា​ទីប្រឹក្សា និង​ជា​អ្នក​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត តាមរយៈ​ការខិតខំ​ប្រឹងប្រែង អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ ដើម្បី​យក​ចំណេះដឹង​ថ្មីៗ មក​បង្ហាត់បង្រៀន​សិស្សានុសិស្ស ឲ្យមាន​ចំណេះដឹង​ទូលំទូលាយ​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​សកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​ប្រាប់​ដល់​ក្មួយៗ​ជា​សិស្សានុសិស្ស និង​យុវជន យុវនារី​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យបាន​ខ្ជាប់ខ្លួន ត្រូវ​ចូលរួម​ឲ្យបាន​គ្រប់​សកម្មភាព ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន និង​សង្គមជាតិ​យើង ។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត រួម​ទាំង​ទី​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព ក្នុង​ការអប់រំ​ពេញលេញ និង​មាន​គុណភាព តាមរយៈ​ការបង្កើន​ការផ្សព្វផ្សាយ ការធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន​។ គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត រួម​ទាំង​ទី​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព ក្នុង​ការអប់រំ​ពេញលេញ និង​មាន​គុណភាព តាមរយៈ​ការបង្កើន​ការផ្សព្វផ្សាយ ការធ្វើ​យុទ្ធនាការ​ប្រមូល កុមារ​ចូលរៀន និង​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព ដូចជា​អាកាសធាតុ​ក្តៅ​ហួត​ហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់ ជាដើម​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជំរុញ​បង្កើន​ប្រសិទ្ធភាព ក្នុង​ការប្រើប្រាស់​ហិរញ្ញប្បទាន សម្រាប់​គ្រឹះស្ថាន​សិក្សា ការពង្រាយ​គ្រូបង្រៀន ឲ្យបាន​ដល់​គ្រប់​សាលារៀន និង​ការបន្ត​អភិវឌ្ឍ​សមត្ថភាព​នាយក​សាលា និង​គ្រូ​បង្រៀន នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល និង​គ្រឹះស្ថាន​សិក្សា ជាពិសេស​ការពង្រឹង ការងារ​អធិការកិច្ច និង​យន្តការ​ពិនិត្យ​កែលម្អ​ជាប្រចាំ​ផងដែរ​៕

​សម្ដេច​តេជោ ហ៊ុន សែន សូម​ជូនពរ សាស្ត្រ​ចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ និង​ការសិក្សា​គ្រប់ៗ​គ្នា ក្នុង​ឱកាស​ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ