បាត់ដំបង ៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រោះបុរសម្នាក់បានដកកាំភ្លើងបាញ់បោះអាណាធិបតេយ្យអស់១៤គ្រាប់ តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរត់ចែកជើងគ្នាប៉ុណ្ណោះ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានអោយដឹងថា បុរសបាញ់បោះសេរីនោះជា មន្ដ្រីនគរបាលនគរបាលអន្ដោប្រវេសន៍ ឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង បានប្រើប្រាស់កាំភ្លើងម៉ាក Sig Sauer បាញ់បោះសេរីអស់១៤គ្រាប់។ប្រភពបន្តថា៖ រហូតដល់ម៉ោង២៣និង០០នាទីយប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។ ក្នុងពេលប្រតិបត្តការនោះសមត្ថកិច្ចដកហូតសម្ភារ: អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន១០៦គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំងរថយន្តLexus300មួយគ្រឿងផងដែរ។ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័ននីមួយៗ សូមពិនិត្យមើលមន្ត្រីក្រោមឱវាទ ដែលចេះច្បាប់ហើយ បាញ់បោះសេរីរំលោភច្បាប់នេះ បើសិនជាបន្តទុកទៀត វាអាចធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋាន មិនសប្បាយចិត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច៕ សម្លេងខ្មែរពិតសូមផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ