ប្រទេសថៃ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបពិភាក្សារការងារជាមួយ ឯកឧត្តម វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ ប្រទេសថៃ ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព នយោបាយ និងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន នាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានការចូលរួមពី លោកមេបញ្ជាការកងកម្លាំង គ្រប់កងឯកភាព និងអាជ្ញាធរក្រុង~ស្រុកជាប់ព្រំដែន នៃភូមិសាស្ត្រខេត្តទាំងពីរ ជាខេត្តសម្ព័ន្ធមេត្រីភាព សហប្រតិបត្តការ ។ក្នុងជំនួបនោះ ឯកឧត្តម អ៊ុំ រាត្រី បានស្នើឲ្យអាជ្ញាធរខេត្តស្រះកែវ កងកម្លាំងគ្រប់ប្រភេទរបស់ថៃ ជួយសហការផ្តល់ព័ត៌មានរហ័ស និងចូលរួមទប់ស្កាត់ ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់ ដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ច្រកប៉ោយប៉ែតជាមូលដ្ឋាន ចូលមកកម្ពុជាក្នុងគោលដៅផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ។ជាការឆ្លើយតប អាជ្ញាធរខេត្តស្រះកែវ បានទទួលយកសំណើរ និងយល់ព្រមផ្តល់កិច្ចសហការអនុវត្តន៍ ការទប់ស្កាត់មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្សពួក។អភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា លោកនឹងណែនាំដល់គ្រប់កងកម្លាំង អាជ្ញាធរស្រុក ជាប់ព្រំដែនទាំងអស់ឲ្យមានវិធានការតឹងរឹង ដើម្បីសហការផ្តល់ព័ត៌មាន និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលសមត្ថកិច្ចកម្ពុជាបិទ និងបង្ហាញនៅតាមច្រកទ្វារព្រំដែន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ