ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រន្ធត់ណាស់! អភិបាលខេត្តបាត់ដំបង ជំរុញឲ្យជំនាញស្រាវជ្រាវ រកការពិតករណីអ្នកគ្រូវ័យក្មេងម្នាក់ ស្លាប់ដេកផ្កាប់មុខក្នុងព្រៃ
Thu,19 December 2019 (Time 12:40 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 868នាក់)


(បាត់ដំបង)៖ អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ នៅសាលាបឋមសិក្សាភូមិអំពិលលើ ត្រូវបានគេប្រទះឃើញសពដេកស្លាប់ផ្កាប់មុខ ព្រឹកមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ សង្ស័យជាករណីឃាតកម្ម ស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ អូន ចន្ថា មានកូនមួយ ហើយប្ដីឈ្មោះ ណាង ទីលំនៅភូមិកើតហេតុ។

បងប្រុសជីដូនមួយនាង បានបង្ហោះសាររំជួលចិត្ត និង ស្នើសុំឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកមូលហេតុពិត នៃការស្លាប់នេះ ដូច្នេះថា
«ប្អូនខ្ញុំជាគ្រូបង្រៀនម្នាក់ ដែលជិះម៉ូតូទៅបង្រៀនរៀងរាល់ព្រឹក ចម្ងាយពីផ្ទះជិតដប់គីឡូម៉ែតកាត់ព្រៃ កាត់ភ្នំ តែពេលនេះប្អូនខ្ញុំបានស្លាប់ចោលខ្ញុំហេីយ សង្ឃឹមថា អាជ្ញាធរខេត្តបាត់ដំបងស្វែងរកជនដៃដល់ដែលបានសម្លាប់ប្អូនស្រីខ្ញុំកាលពីថ្ងៃទី16/12/19ឃេីញឆាប់ៗ!!!!»

លោកបានឲ្យ ថ្មីពិត ដឹងបន្ថែមថា ប្អូនស្រីរបស់ខ្លួនជាមនុស្សល្អណាស់ ស្រាប់តែម្សិលមិញថ្ងៃទី១៦ ម៉ោងជាង១១ព្រឹក បាត់មិនឃើញនាងត្រលប់មកពីបង្រៀនដូចសព្វដង គ្រួសារបានខិតខំស្វែងរកដំណឹងនាង ទើបប្រទះឃើញសពដេកស្លាប់បែបនេះ។

សូមបញ្ជាក់ថា ក្រោយទទួលដំណឹងដ៏រន្ធត់នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឲ្យ ថ្មីពិត ដឹងថា លោកបានបញ្ជាឲ្យកម្លាំងជំនាញ បើកការស៊ើបអង្កេតរួចហើយ លទ្ធផលយ៉ាងណា សម្លេងខ្មែរពិត នឹងបន្តផ្សាយជូន៕

សូមផ្តល់ដំណឹងផ្សេងៗមកសម្លេងខ្មែរពិតតាមរយៈ 012 984​ 855 (Line, WhatsApp,Telegram)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ