ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក​ត្រាំ​វាយ​បក​នៅ​ពេល​ពួក ប្រជាធិប​តេយ្យស៊ើប​អង្កេត​ដើ​ម្បី​ដក​តំណែង​​
Sun,17 November 2019 (Time 06:26 PM)
ដោយ សហការី (ចំនួនអ្នកអាន: 604នាក់)


លោកស្រី Marie Yovanovitch ​បានធ្វើ​សក្ខីកម្ម​នៅក្នុង​សវនាការស៊ើប​អង្កេត​ដើម្បី​ដក​តំណែង​លោកប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម Twitter ​លើ​ឯក​អគ្គ​រដ្ឋទូត​ស.រ.អា.​ប្រចាំ​ប្រទេស​អ៊ុយក្រែន​រូប​នេះ​ដែល​បាន​ត្រូវ​ដក​ចេញ​ពី​តំណែង។លោក​ ត្រាំ​ បានសេរសេរថា៖ «នៅ​គ្រប់​កន្លែង​ដែល Marie Yovanovitch​ ទៅ​ស្ថានការណ៍​នៅ​ទីទាំង​នោះ​មាន​ភាព​អាក្រក់។​ លោកស្រី​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​សូម៉ាលី តើ​ស្ថានការណ៍​នៅ​ទីនោះ​បែប​ណា?»បន្ទាប់​មកលោក​ ត្រាំ​ បាន​និយាយដោយ​បំភ័ន្ត​ថា​ ប្រធានាធិបតី​អ៊ុយក្រែន Zelenskiy ​«បាន​និយាយ​មិន​ល្អ​អំពី​លោកស្រី​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​លើក​ទី​ពីរ​របស់​ខ្ញុំ​ជាមួយ​លោក»។សំណេរ​លើ​ Twitter នេះ ត្រូវបាន​ត្រូវ​រិះគន់​ដោយ​លោក​ Adam Schiff ​ប្រធាន​គណៈ​កម្មាធិការ​ខាង​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ថា ​ជា​ «ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សាក្សី​នៅ​ពេល​ពិតប្រាកដ​ដោយ​ប្រធានាធិបតី​ស.រ.អា»។ លោក​ថា វា​ជា​ការ​វាយ​ប្រហារ​មួយ​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​លោក ត្រាំ​ បានធ្វើ​ប្រឆាំង​នឹង​ពួក​សាក្សី, អ្នកបញ្ចេញ​ការសម្ងាត់​ និង​ពួក​ប្រជាធិបតេយ្យ​ដែល​មាន​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ដក​លោកចេញ​ពី​តំណែង។លោក​ ត្រាំ​ បាន​បដិសេធ​ថា​លោក​មិន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​សាក្សី​ទេ​ហើយ​លោក​បាន​ចោទ​ប្រកាន់​ពួក​ប្រជាធិបតេយ្យ​ថាគ្មាន​តម្លាភាព។លោក​ ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ «ពួក​សាធារណរដ្ឋ​បាន​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​ដោយ​អាក្រក់​ណាស់»។ លោក​បាន​ថ្លែង​ថា​ពួក​ប្រជាធិបតេយ្យ​មិន​បាន​អនុញ្ញាត​ឱ្យ​ពួក​សាធារណរដ្ឋ​សួរ​សំណួរឬ​មាន​សាក្សីទេ​ហើយ​លោក​បាន​ហៅ​សវនាការ​ទាំង​នេះ​ថា​ជា​ការ​អាម៉ាស់​មួយ។លោកស្រី​ Vanessa Beasley ​ជា​សាស្ត្រាចារ្យ​ខាង​វោហាសាស្ត្រ​ប្រធានាធិបតី​នៅ​ ឯសាកលវិទ្យាល័យ​ Vanderbilt​ បាននិយាយ​ថា ​ប្រធានាធិបតី​ ត្រាំ បង្ហាញ​ថា​លោក​មិន​បាន​ត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទេ។ លោកស្រី​បាន​ថ្លែង​ថា លោក​ខិត​ខំព្យា​យាម​និយាយ​ថា ​គ្មាន​នរណា​ប៉ះ​ពាល់​លោក​បាន​ទេ​ ថា​គ្មាន​នរណា​បញ្ឈប់​លោក​បាន​ឡើយ»៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ