ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ។ អ្នកសារព័ត៌មានត្រូវស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធ ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និង ហ៊ានទទួលយកការពិត ហើយធ្វើការឆ្លុះបញ្ចាំងឱ្យឃើញគ្រប់តថភាពសង្គមនិងជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុងឬព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឱ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ អសន្តិសុខឬបង្កឱ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ ដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។នេះបើយោងតាមសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជានៅថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩ ស្ដីពីសារព័ត៌មានកម្ពុជា ក្នុងយុគសម័យ៤.០។ក្នុងសារលិខិតនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិនិងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងសមត្ថភាពផ្នែកជំនាញបច្ចេកទេស ទាំងសមត្ថភាពការផលិតព័ត៌មាន និងការវិភាគព័ត៌មានឱ្យបានស៊ីជម្រៅកម្រិតអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យានិងការប្រកួតប្រជែងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀតព្រមទាំងរិះរកវិធានការទប់ស្កាត់ បន្សាបរាល់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គលឯកជន សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា៕សូមអានសារលិខិតទាំងស្រុងរបស់សម្តេចតេជោ ខាងក្រោម៖
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ