ក្រចេះ៖ សិក្ខាសាលាថ្នាក់ខេត្ត ស្តីពី ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព បានរៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៩ នៅសាកលវិទ្យាល័យក្រចេះ ខេត្តក្រចេះ ។ក្រោមអធិបតីភាពឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម តុប សុភក័ អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី បំផុសគំនិត និងតស្សនៈទាន ដែលជាគន្លឹះសំខាន់ៗទៅអ្នកចូលរួមទាំងអស់អំពីសារសំខាន់នៃការអភិរក្សសត្វផ្សោតទន្លេមេគង្គលើ ដែលជាថនិកសត្វដ៏កម្ររបស់បនុស្សជាតិទាំងមូល ។ ហើយក៏មានការបង្ហាញ ពិភាក្សាលើការផ្សារភ្ជាប់ និងតួនាទីរបស់សត្វផ្សោតទៅក្នុងការរួមចំណែកអភិវឌ្ឍសង្គមក្នុងវិស័យផ្សេៗ ដូចជាវិស័យទេសចរណ៍ កសិកម្ម ជលផល និងសេដ្ឋកិច្ច ជាដើម ។ ម្យ៉ាងវិញទៀត ចូលរួមកំណត់ពីទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រមួយចំនួនចំពោះការអភិរក្សសត្វផ្សោតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ។សត្វផ្សោត ជាថនិកសត្វដ៏កម្រដែលកំពុងរស់នៅតាមដងទន្លេមេគង្គលើ ចន្លោះពីខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ។ យោងតាមការសិក្សាតាមដាន និងកត់ត្រារបស់អង្គភាពជំនាញ ស្ថិតិចុងក្រោយស្តីពីចំនួនសត្វផ្សោតមេពូជដែលកំពុងមានវត្តមាននៅក្នុងទន្លេមេគង្គ គឺមានប្រមាណជាង ៩២ក្បាល ។ សត្វផ្សោត ត្រូវបានចាត់ទុកថា ជាធនធានធម្មជាតិដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តនៅក្នុងខេត្តក្រចេះ ។សិក្ខាសាលាថ្នាក់ខេត្តស្ដីពី ការអភិរក្សសត្វផ្សោតទន្លេមេគង្គដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលមានគោលបំណងចំពោះការបង្កើតចំណេះដឹង និងចែករំលែកព័ត៌មាននៃការអភិរក្សនិងសារៈសំខាន់ សម្រាប់ស្ថានប្រពន្ធ័ ការរស់នៅរបស់សហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ទៅដល់អង្គសិក្ខាសាលា ។វគ្គសិក្ខាសាលានេះ រៀបចំឡើងដោយ រដ្ឋបាលសាលាខេត្តក្រចេះ រដ្ឋបាលជលផលកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រដោយអង្គការ WWF ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ