សម្លេងខ្មែរពិត ភ្នំពេញ៖ យោងសំណុំរឿងលេខៈ ៨៥៣១ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ឹម សុភ័ក្រ្ដ បានដាក់ពាក្យបណ្ដឹង លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ពីបទរំលោភលំនៅដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ព្រមទាំងបក្ខពួកមានគ្នាជិត២០នាក់ បានដឹកនាំកម្លាំងចុះរុះរើឥវ៉ាន់ និងសម្ភារផ្សេងៗក្នុងបរិវេនផ្ទះរបស់ លោកស្រី ហ៊ឹម សុភ័ក្រ្ត ដោយគ្មានបានជួនដំណឹងជាមុនដល់លោកស្រីឡើយ ជាពិសេស លោកឧត្តមសេនីយ៍ផ្កា២រូបនេះ និងបក្ខពួក បានសម្លុត គំរាមកំហែងរកវាយខ្នោះ ម្ចាស់ផ្ទះឈ្មោះ ហ៊ឹម សុភ័ក្រ្ត ដាក់គុកទៀតផង។សូមជម្រាបថា៖ លោកស្រី ហ៊ឹម សុភ័ក្រ្ដ គឺជា សមាជិករបស់ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) ហើយកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រីបានដាក់លិខិតស្នើសុំអន្តរាគមន៍១ច្បាប់ទៅ CCA ដើម្បីសុំជួយអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ចជួយពិនិត្យ និងចាត់វិធានចំពោះករណីរំលោភលំនៅដ្ឋាន និងចុះអនុវត្តសាលក្រមស្ថាពរដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ២ ឡុងស្រេង និង ម៉ាត់ យូសុះ ព្រមទាំងបក្ខពួក ដែលបានចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៥៣៤០ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារៈតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារៈដែលបានរឹបអូសនោះ ក្រោយមក លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុលាការបានរឹបអូសខាងលើ បន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរងចាំលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង មកទទួលរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។សូមជម្រាបជូនថា៖ ក្រៅពីជនរងគ្រោះប្តឹងទៅតុលាការផ្ទាល់ លោក រិន ដេវីដ ក្នុងនាមជាអនុប្រធានសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានដាក់លិខិតស្នើសុំអន្តរាគមន៍ គោរពជួន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា ដើម្បីសម្ដេចពិនិត្យ និងចាត់វិធានចំពោះករណីរំលោភលំនៅដ្ឋាន និងចុះអនុវត្តសាលក្រមស្ថាពរដោយខុសនីតិវិធីច្បាប់ ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ២ ឡុងស្រេង និង ម៉ាត់ យូសុះ ព្រមទាំងបក្ខពួកប្រមាណជិត២០នាក់ តាមលិខិតសុំអន្តរាគមន៍លេខៈ១៦ /២០១៩ ស.អ.គ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ។លោក រិន ដេវីដ អនុប្រធានសមាគមCCA បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រី ហ៊ឹម សុភ័ក្រ្ដ មុខរបរ ពាណិជ្ជករ លក់គ្រឿងសម្អាង បានដាក់លិខិតស្នើសុំចូលមក CCA ជួយពិនិត្យវិធានការ ចំពោះលោក ឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ មន្រ្តីនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ កម្លាំងប្រមាណជិត២០នាក់ ចុះអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ៥៣៤០ ចុះថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារៈតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារៈដែលបានរឹបអូសនោះ ។ក្រោយមក លោក អ៊ុច សម្បត្តិ បានផ្ញើសម្ភារៈដែលតុលាការបានរឹបអូសខាងលើ បន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ឹម សុភ័ក្រ ដើម្បីរងចាំ លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង មកទទួលរក្សាទុកនៅទីតាំងរបស់សមត្ថកិច្ច។គួរបញ្ជាក់ផងដែរថា ៖ ទីតាំងនៃការអនុវត្តសាលក្រមលេខៈ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចផ្ទះលេខៈ ០១ ផ្លូវQ០៦ (បុរីប៉េងហួត) សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចំណែកទីតាំងផ្ទះដែលលោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ចុះទៅចុះទៅរុះរើឥវ៉ាន់ សម្ភារៈផ្សេងៗ កាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខៈ០៥ ផ្លូវធំភ្លោះ សង្កាត់បាយ៉ាប ខណ្ឌសែនសុខ ជាកម្មសិទ្ធិរបស់លោកស្រី ហ៊ឹម សុភ័ក្រ្ត ជាទីតាំងបណ្ដោះអាសន្ន(ខុសទីតាំង ខុសខណ្ឌ) ។ករណីចុះរបស់សមត្ថកិច្ចខាងលើធ្វើឡើងដោយគ្មាន ការចូលរួមពីមន្រ្តីនៃសាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីអាជ្ញាសាលា នៃសាលាដំបូងភ្នំពេញ ឡើយ។សូមជម្រាបជូនថា សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានចាត់ទុក ទង្វើរបស់លោកឧត្តមសេនីយ៍ផ្កាយ២ ឡុង ស្រេង និងម៉ាត់ យូសុះ ព្រមទាំងបក្ខពួក ជាការប្រាសចាក់គោលនយោបាយរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលតែងតែគាំពារ អាជីវិករ ក្នុងវិស័យសហគ្រាសធនតូច និងមធ្យម ដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ ។ ម្យ៉ាងវិញទៀត អំពើធ្វើទុក្ខបុកម្នេញ ចំពោះអាជីវករ ធនតូច និងមធ្យម របស់សមត្ថកិច្ចខាងលើ ត្រូវបានមហាជនទូទៅ មជ្ឈដ្ឋានវិនិយោគ ចាត់ទុកថា ជាអំពើចុះកៀបស៊ីស្រស់ៗ ក្រោមរូបភាពថាអនុវត្តច្បាប់ បានធ្វើការ គំរាមកំហែង យាយី បំភិត បំភ័យ ដល់ម្ចាស់សហគ្រាសដែលធ្វើឲ្យប៉ះពាលដល់យ៉ាងខ្លាំងទៅដល់អ្នករកស៊ី និង ប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងជាមួយពលរដ្ឋ។ ជាពិសេសទង្វើលនេះ បានអនុវត្តផ្ទុយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងផ្ទុយអំពី គោនយោបាយរបស់គណបក្សប្រជាជន គឺប្រៀបបាននឹងធ្វើការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចជាតិមួយផ្នែកធំ ហើយសមត្ថកិច្ចក្រុមនេះធ្វើអោយរាស្ត្រកាន់តែស្អប់រដ្ឋាភិបាលយ៉ាងខ្លាំង។ ជាងនេះទៅទៀត ទង្វើលនេះ ជះឥទ្ធិពលដល់អាជីវករដ៏ទៃទៀត ឲ្យខ្លាចរអា បាត់ជំនឿរទុកចិត្តលើការអនុវត្តច្បាប់ ប្រកបដោយតម្លាភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែង និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ចំពោះអ្នកវិនិយោគ ។ប្រជាពលរដ្ឋ អ្នកវិនិយោគ សង្ឃឹមយ៉ាងមុតមមាំថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ នឹងចាត់វិធានការ ចំពោះក្រុមជនដែលអនុវត្តខុសនីតិវិធីនេះ មិនបន្តឲ្យបំផ្លាញកិច្ចការដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។សម្លេងខ្មែរពិត មិនទាន់អាចទាក់ទងសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ ឡុង ស្រេង បាននៅឡើយថ្ងៃនេះ៕ សូមផ្តល់ដំណឹងផ្សេងៗមកសម្លេងខ្មែរពិត តាមរយៈ 012 984 855 (Line, WhatsApp,Telegram)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ