ខេត្តកំពត៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយមិនមានទោសពៃអ្វីនោះឡើយ។សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកទាំងនោះនោះឡើយ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនមួយចំនួនទៀត នៅក្នុងប្រទេសដែលរត់គេចពីមួយកន្លែងទៅមួយកន្លែងទៀត សូមត្រឡប់មកផ្ទះវិញ។ជាមួយគ្នានេះ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី ឫក្រុមគ្រួសារ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ។សម្តេចតេជោ បានថ្លែងថា ក្រុមជនក្បត់ជាតិ សម រង្ស៉ី គ្រោងប្រើឈាមប្រជាជន ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ។សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការទៅនាយករដ្ឋមន្ត្រីតាមរយៈទំព័រ Facebook។សម្តេចតេជោ ថ្លែងបែបនេះក្នុងឱកាសអញ្ជើញ សម្ពោធរោងចក្រស៊ីម៉ង់ នៅខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ