ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាអន្តរជាតិ-ទិវាជាតិ ប្រឆាំងអំពើពុករលួយ០៩ធ្នូ ដែលឈានចូលមកដល់ក្នុងពេលដ៏ខ្លី ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយបានដាក់សំណើ មកកាន់ ឯកឧត្ដម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាប្រធានក្រសួង-ស្ថាប័ន មេត្តារៀបចំបោះពុម្ព និងចងបដា ខ្លឹមសារ ប្រឆាំងអំពើពុករលួយ ចំនួន១៣ចំណុច តាមទីតាំង ក្រសួង-ស្ថាប័ន និងអង្គភាពចំណុះ។ខ្លឹមសារទាំង១៣នោះរួមមាន៖១-«ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល ចះកាត់»អភិក្រម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រី អនុវត្តការងារ ប្រចាំថ្ងៃ២-រួមគ្នាប្រឆាំងអំពើពុករលួយ៣-ស្រឡាញ់គ្រួសារ កុំពុករលួយ៤-គោរពនីតិរដ្ឋ គឺប្រឆាំងអំពើពុករលួយ៥-ធុរកិច្ចស្អាតស្អំ គឺប្រឆាំងអំពើពុករលួយ៦-មានសុចរិតភាព គ្មានអំពើពុករលួយ៧-យុវជនជាកម្លាំងចលករ មិនអាចខ្វះបានក្នុុងការ ប្រឆាំងអំពើពុករលួយ៨-ប្រព័ន្ធផ្សព្វផ្សាយជាយាន ប្រឆាំងអំពើពុករលួយ ដ៏ល្អមួយ៩-ស្អាតស្អំ ដើម្បីអភិវឌ្ឍ១០-ប្រឆាំងអំពើពុករលួយ ដើម្បីសង្គមជាតិយើង១១-ការប្រឆាំងអំពើពុករលួយ ជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា១២-អភិបាលកិច្ចល្អ គឺស្អាតស្អំ មិនពុករលួយ១៣-ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព និងមិនមានអំពើពុករលួយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ